18/07/2022 - 14:38

វត្ត​ស្វាយ​៖ រួម​ចំ​ណែក​អភិ​រក្ស​តម្លៃ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​

វត្ត​រាជ​កុសល​បំ​ពេញ​ជ័យ​ (ហៅ​វត្ត​ស្វាយ​) ស្ថិត​នៅ​មណ្ឌល​សើុង​តៀង​ ទីប្រ​ជុំ​ជន​សុក​សើុង ស្រុក​ហងដឹក​ ខេត្ត​គៀង​យ៉ាង​ គឺ​ជា​កេរ​ដំណែល​ប្រ​វត្តិ​សាស្រ្ត​វប្ប​ធម៌​ថ្នាក់​ជាតិ​ ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ឆ្នាំ​ ១៩៨៩។​ វត្ត​តែង​បាន​រដ្ឋ​អំ​ណាច​ផ្តោត​ការ​យក​ចិត្ត​ទុក​វិនិ​យោគ ជួស​ជុល​ ម្ល៉ោះ​ហើយ​មាន​ភាព​ស្រស់​ស្អាត​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សកម្ម​ភាព​សាសនា​របស់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ រួម​ចំ​ណែក​អភិ​រក្ស​នូវ​តម្លៃ​វប្ប​ធម៌​ ប្រ​វត្តិ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

សម​មិត្ត​យ័ញ​ភុក សមាជិក​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ មក​សួរ​សុខ​ទុក្ខ​ព្រះ​សង្ឃ​វត្ត​ស្វាយ​។​

វត្ត​ស្វាយ​ ត្រូវ​បាន​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី ១៨ ដោយ​ស្នា​ព្រះ​ហស្ដ​ព្រះ​ឧបជ្ឈាយ៍​យ័ញ​ពេជ្រ​។​ ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​ ១៩ ជំនាន់​ វត្ត​ស្វាយ​មិន​ត្រឹម​តែជា​មជ្ឈ​មណ្ឌល​អប់រំ​បណ្តុះបណ្តាល​អក្សរ​សាស្រ្ត​ វប្ប​ធម៌​ដល់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​ចិញ្ចឹម​លាក់​បំ​ពួនកម្មា​ភិបាល​បដិវត្តន៍​ក្នុង​ដំណាក់​កាល​តស៊ូ​ប្រ​ឆាំង​បារាំង​ និង​អា​មេរិក​ រំដោះ​ប្រ​ទេស​ជាតិ​ទៀត​ផង​។​

កាល​ពី​ថ្ងៃ​ទី ៦ ខែធ្នូ ឆ្នាំ​ ១៩៨៩ ក្រសួង​វប្ប​ធម៌​ បាន​ចេញ​សេច​ក្តី​សម្រេច​លេខ​ ១៥៧០/VHQĐ ទទួល​ស្គាល់​វត្ត​ស្វាយ​ ជា​កេរ​ដំណែល​វប្ប​ធម៌​ថ្នាក់​ជាតិ​។​ ឆ្នាំ​ ២០១៧ ព្រះ​តេជ​ព្រះ​គុណ​ យ័ញ​ផាង បាន​បវារ​ណាពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន​កសាង​សម​ណកុដិ​ សាលា​បាលី​-ធម្ម​វិន័យ​ របង​ និង​ខ្លោង​ទ្វារ​។​ល។​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ ៧,៥៨៥ ពាន់​លាន​ដុង​។​ តាំង​ពី​កសាង​សាលា​បាលី​-ធម្ម​វិន័យ​មក​ទល់​ពេល​នេះ​ វត្ត​ក្លាយ​ជាកន្លែង​សម្រាប់​ព្រះ​សង្ឃ​សិក្សា​រៀន​សូត្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។​ រៀង​រាល់​ឆ្នាំ​ សាលា​មាន​សមណ​សិស្ស​មធ្យម​ភាគ​ប្រ​មាណ​ ២០០ អង្គ​ មាន​ឆ្នាំ​ខ្លះ​ឡើង​ដល់​ ៥០០ អង្គ​។​ ជាពិសេស​ សម​ណសិស្ស​ជា​ច្រើន​ព្រះ​អង្គ​ដែល​បាន​បណ្តុះ​បណ្តាល​នៅ​សាលា​បាលី​-ធម្ម​វិន័យ​ មក​ទល់​ពេល​នេះ​ តែង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​ មហា​បរិញ្ញា​យ័ញ​ដុង​ ធ្វើ​ការ​នៅ​ការិ​យាល័យ​អធិ​ការ​កិច្ច​និង​នីតិកម្ម​នៃ​មហា​វិទ្យា​ល័យ​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “សាលា​គឺ​ជា​ថ្នាល​បណ្តុះ​បណ្ដាល​និង​ចិញ្ចឹម​នូវ​ក្តី​ប្រាថ្នា​ ដើម្បី​ខ្ញុំ​មាន​ថ្ងៃ​នេះ​ ខ្ញុំ​ពិត​ជា​អរ​គុណ​ខ្លាំង​ណាស់”។​

ព្រះ​តេជព្រះ​គុណ​យ័ញ​ផាង សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​មជ្ឈិម​ អនុ​ប្រ​ធាន​គណៈ​អភិ​បាល​ សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​ អនុ​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ ព្រះ​ចៅ​អធិ​ការ​វត្ត​ស្វាយ​ មាន​ថេរដី​កា​៖  “ឆ្នាំ​ ២០២០ មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍ បាន​សហការ​នឹង​ព្រះ​សង្ឃ​ព្រម​ទាំង​គណៈ​កម្ម​ការ​វត្ត​ ជួស​ជុល​ បង្កើន​កម្រិត​សមិទ្ធ​ផល​ផ្សេង​ៗ​ក្នុង​វត្ត​ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ៣,៤២ ពាន់​លាន​ដុង​។​ មក​ទល់​ពេល​នេះ​ ការ​បង្កើន​កម្រិត​ ក៏​បាន​សម្រេច​ជា​ស្ថា​ពរ​នាំ​មក​នូវ​ក្តី​រីក​រាយ​ដល់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​ផង​ដែរ​”។​ ម្យ៉ាង​ទៀត​ ព្រះ​វិហារ​វត្ត​ស្វាយ​ជា​ស្ថាបត្យ​កម្ម​ មាន​ក្បូរ​ក្បាច់​រចនា​វិចិត្រ​ប្រ​កប​ដោយ​លក្ខណៈ​នៃ​ព្រះ​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​។​ ខាង​ក្នុង​ព្រះ​វិហារ​ក្រៅ​ពី​តម្កល់​ព្រះ​ជីវ៍ នៅ​តាម​ជញ្ជាំង​ក៏​មាន​រចនា​គំ​នូរ​ពុទ្ធ​ប្បវត្តិ​ មាន​ក្បូរ​ក្បាច់​រចនា​រស់​រវើក និង​រំលេច​ពណ៌​ស្រាស់ស្អាត​ ឯ​តាម​សសរ​របៀង​ព្រះ​វិហារ​មាន​បន្ទំ​លម្អ​ដោយ​រូប​គ្រុឌ​និង​កិន្នរ​។​ល។​ ក្នុង​អត្ថ​ន័យ​សម្តែង​នូវ​ការ​សាម​គ្គី​ភាព​ ជួយ​ថែរក្សា​ ការ​ពារ​វត្ត​អា​រាម​៕​

             យោង​៖ កាសែត​គៀង​យ៉ាង​ -លីសៀ

ចែករំលែកអត្ថបទ