កីឡា - ទេសចរណ៍ ទេសចរណ៍

11/07/2022 - 16:29

មក​កាន់​ដី​កោះ​រដូវ​ផ្លែ​ឈើ​

វស្សា​នរដូវ​ក៏​ជា​អំ​ឡុង​ពេល​ដែល​ផ្លែ​ឈើ​នៅ​កឹង​ធើទុំ​ស្រុះ​ នៅ​តាម​ចម្ការ​នីមួយ​ៗ​សម្លឹង​ឃើញ​ផ្លែ​ឈើ​រយោនរយាន​ទន់​មែក។​ ពិសេស​នៅ​តាម​កោះ​កណ្តាល​ទន្លេ​ ដូច​ជា​កោង​សើុង (នៅ​មណ្ឌល​ ១ សង្កាត់​ប៊ូយ​ហឺវ​ងៀ ខណ្ឌ​ប៊ិញ​ធ្វី ក្រុង​កឹង​ធើ) ខួប​ឆ្នាំ​តែង​មាន​ដី​ល្បាប់​ហូរ​ចាក់​មក​ធ្វើ​ឱ្យ​ដំណាំ​ឈើ​ហូប​ផ្លែ​កាន់​តែ​លូត​លាស់​ល្អ​ មាន​ឱជា​រសផ្អែម​ឆ្ងាញ់​។​

ភ្ញៀវ​ទេស​ចរ​ទស្សនា​ចម្ការ​សាវ​ម៉ាវ នៅ​កោង​សើុង។​

ជា​មួយ​ផ្ទៃ​ដី​ជាង​ ៧៥ ហិក​តា​ ក្នុង​នោះ​ ភាគ​ច្រើន​ប្រ​ជា​ជន​ដែល​រស់​នៅ​លើ​កោះ​បាន​ប្រ​កប​របរកសិកម្ម​។​ ផ្លែ​ឈើ​នៅ​ទីនេះ​មាន​ខួប​ឆ្នាំ​ មាន​ដូច​៖ ក្រូច​ពោធិ៍​សាត់​ ក្រូច​ថ្លុង​ សាវ​ម៉ាវ មៀន​ ត្របែក​ ផ្លែ​ទឹក​ដោះ​ និង​ផ្ញៀវ។​ល។​ ឆ្លៀត​យក​ឧត្តម​ភាព​នេះ​ ប្រ​ជា​ជន​ក៏​បាន​បង្វែរ​ទម្រង់​ធ្វើ​កសិកម្ម​គួប​ផ្សំ​នឹង​សេវា​ទេស​ចរណ៍​ក្នុង​អំ​ឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​។​ ហេតុ​នោះ​ រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​ ទាំង​តម្លៃ​កសិផល​ក៏​បាន​កើន​ឡើង​ផង​ដែរ​។​

បច្ចុប្បន្ន​ នៅ​កោង​សើុង​មាន​អ្នក​ចម្ការ​ជាង​ ៣០ គ្រួ​សារ​ បាន​ចូល​រួម​ធ្វើ​សេវា​ទេស​ចរណ៍ តាម​រូប​ភាព​ ២ បែប​ គឺ​៖ ធ្វើ​សេវា​កម្ម​និង​បម្រើ​ភ្ញៀវ​ដោយ​ខ្លួន​ឯង​មួយ​បែប​ និង​ចង​សម្ព័ន្ធ​សហគមន៍​រួម​គ្នា​ទទួល​ភ្ញៀវ​ទេស​ចរ​មួយ​បែប​។​ ក្នុង​នោះ​ ទម្រង់​ចង​សម្ព័ន្ធ​រួម​គ្នា​ធ្វើ​សេវា​ទេស​ចរណ៍ មាន​ប្រ​សិទ្ធ​ភាព​ជាង​ ដោយ​អាច​ធានា​ម្ចាស់​ចម្ការ​គ្រប់​គ្នា​សុទ្ធ​សឹង​តែទទួល​បាន​ភ្ញៀវ​ទេស​ចរ​ទាំង​អស់​។​ យោង​ទៅ​តាម​រដូវ​កាល​គ្រួ​សារ​ប្រ​ជា​ជន​ដែល​ចង​សម្ព័ន្ធ​ ក៏​ទទួល​បាន​ចំ​នួន​ភ្ញៀវ​គួរ​សម​ជាង​។​ តួយ៉ាង​ដូច​រដូវ​សាវ​ម៉ាវឆ្នាំ​នេះ​ ចម្ការ​របស់​ពូបា​ប៊ិញ​ផ្លែ​ទុំ​មុន​គេ ម្ល៉ោះ​ហើយ​គាត់​ទទួល​ភ្ញៀវ​ទេស​ចរ​ចាប់​ពី​ខែឧសភា​មក​ម៉្លេះ​។​ ពេល​ចម្ការ​របស់​ពូបា​ប៊ិញ​ជិត​អស់​ផ្លែ គឺ​ដល់​ចម្ការ​របស់​គ្រួ​សារ​ពូតាម​ ផ្លែ​សាវ​ម៉ាវ​ក៏​ចាប់​ទុំ​ រង់​ចាំ​ទទួល​ភ្ញៀវ​ទេស​ចរ​នៅ​ខែ​ក្រោយ​។​ បន្ទាប់​ពីនោះ​គឺ​ចម្ការ​របស់​គ្រួ​សារ​មីង​ណាំ​ភឿក។​ ដូច​គ្នា​នឹង​ចម្ការ​សាវ​ម៉ាវ  គឺ​ចម្ការ​មៀន​  ចម្ការ​ជម្ពូ    និង  ផ្ញៀវ។ល។​ របស់​គ្រួ​សារ​ដទៃ​ទៀត​ដែល​ចង​សម្ព័ន្ធ​ក៏​បាន​ប្តូរ​វេន​គ្នា​ ទទួល​ភ្ញៀវ​ជា​បន្ត​បន្ទាប់​។​ ការ​ទាញ​យក​ផល​តាម​ទិស​ដៅ​នេះ​ ភ្ញៀវ​ទេស​ចរ​អាច​មក​ទស្សនា​ចម្ការ​ចំ​រដូវ​ផ្លែ​ឈើ​ទុំ​ បាន​ភ្លក់​រស​ជាតិ​ផ្លែ​ឈើ​ទុំ​ដើម​យ៉ាង​ឆ្ងាញ់​ រីឯ​អ្នក​ចម្ការ​ក៏​មិន​បារម្ភ​ពីប្រ​ភព​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​។​ បង​ស្រី​ត្រឹង​ធីក្វិញ​ត្រាង (នៅ​ក្រុង​ហូជី​មិញ​) ឱ្យ​ដឹង​៖ “ចម្ការ​នៅ​ទីនេះ​ ពិត​ជា​ចម្ការ​មាន​គុណ​ភាព​ប្រា​កដ​មែន​ ដើម​ឈើ​សុទ្ធ​តែ​ធំ​ៗ​ បាន​ដាំ​យូរ​ឆ្នាំ​ និង​មាន​ផ្លែ​ទន់​មែក។​ នៅ​ទីនេះ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​បេះ​ផ្លែ​ឈើ​តាម​ការ​ណែនាំ​របស់​មគ្គុ​ទេសក៍​ភូមិ​ភាគ​ មិន​មែន​ធ្វើ​ទេស​ចរណ៍​ត្រឹម​តែ​ឱ្យ​មើល​មិន​ឱ្យ​បេះ​នោះ​ទេ។​ ផ្លែ​ឈើ​បេះ​នៅ​ចម្ការ​ហូប​ឆ្ងាញ់​ណាស់​”។​

អ្នក​ចម្ការ​ម្នាក់​ៗ​នៅ​កោង​សើុង​មាន​ផ្ទៃ​ដី​ពីរ​បី​ហិក​តា​ប៉ុណ្ណោះ​ ប៉ុន្តែ​បាន​ដាំ​ឈើ​ហូប​ផ្លែ​ច្រើន​ប្រ​ភេទ​ ម្ល៉ោះ​ហើយ​ទាំង​ប្រាំង​វស្សា​សុទ្ធ​តែ​មាន​ផ្លែ​ឈើ​បម្រើ​ភ្ញៀវ​ទេស​ចរ​។​ បង​ង្វៀង​ថាញ់​តឹម ម្ចាស់​ចម្ការ​ថាញ់​តឹម ឱ្យ​ដឹង​៖ “ចម្ការ​របស់​ខ្ញុំ​ដាំ​មៀន​សាច់​ក្រាស់​ឆ្លាស់​នឹង​ត្របែក​។​ ផ្លែ​មៀន​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ ប៉ុន្តែ​ក្នុង​មួយ​ឆ្នាំ​ប្រ​មូល​ផលបាន​តែពី ១-២ រដូវ​ប៉ុណ្ណោះ​។​ ចំ​ណែក​ត្របែក​លក់​មិន​សូវ​បាន​ថ្លៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​ ឆាប់​ផ្លែ​និង​មាន​ផ្លែ​ខួប​ឆ្នាំ​។​ អា​ស្រ័យ​ហេតុ​នោះ​ ភ្ញៀវ​មក​ទេស​ចរណ៍​ចម្ការ​ខ្ញុំ​រដូវ​ណា​ក៏​មាន​ផ្លែ​ឈើ​ទុំ​ទាំង​អស់​”។​ នៅ​កោង​សើុង ក៏​មាន​ចម្ការ​មៀន​ច្រើន​ប្រ​ភេទ​ដែរ​ នៅ​ខែមីនា​ មាន​ផ្លែ​មៀន​ស្បែក​គោនៅ​ចម្ការ​ណាំ​មិញ​ លុះ​ដល់​វស្សា​នរដូវ​មាន​ចម្ការ​មៀន​សាច់​ក្រាស់​ថាញ់​តឹម មៀន​ Ido នៅ​ចម្ការ​សាវ​កឹន និង​មៀន​សាច់​ក្រាស់​នៅ​ចម្ការ​កុង​មិញ​ជា​ដើម​៕​

អាយ​ឡាម-វិមាន​

ចែករំលែកអត្ថបទ