11/07/2022 - 16:29

បង្ការ​ជំងឺ​ដល់​ក្មេង​ៗ​នៅ​រដូវ​វស្សា​

អា​កាស​ធាតុ​ប្រែប្រួល​ ក្តៅ​ខ្លាំង​ ភ្លៀង​ច្រើន​ គឺ​ជាលក្ខណៈ​ងាយ​ស្រួល​នាំ​ឱ្យ​កើត​ជំងឺ​ឆ្លង​រាល​ដាល​ដូច​៖ គ្រុន​ឈាម​ ជំងឺ​ពង​ដៃ​ ជើង​ មាត់​ និង​ជំងឺ​ផ្លូវ​ដង្ហើម​ រលាក​ស្រោម​ខួរ​ក្បាល​។​ល។​ មាន​ឱកាស​ “វាយ​ប្រ​ហារ​” ទៅ​លើ​ប្រ​ព័ន្ធ​ការ​ពារ​ដែល​ទន់ខ្ចី​របស់​ក្មេង​តូច។​

វេជ្ជ​បណ្ឌិត​ង៉ុក​អៀង​ កំ​ពុង​ពិនិត្យ​ជំងឺ​ដល់​កុមារ​។​

បង​ស្រី​ង្វៀង​ធីហាំង (នៅ​ទីរួម​ខេត្ត​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​) បាន​យក​កូន​អា​យុ ៨ ខែ ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​កឹង​ធើ បាន​និយាយ​៖ “កូន​ខ្ញុំ​គ្រុន​ក្តៅ​ខ្លាំង​រយៈ​ពេល​ ២ ថ្ងៃ​ ក្អក​ច្រើន​ ហើយ​លែង​បៅ​ដោះ​ទៀត​។​ ម៉្យាង​ឃើញ​ឡើង​ពង​ក្រហម​តូចៗ​មួយ​ចំ​នួន​នៅ​លើ​ស្បែក​។​ គ្រួ​សារ​ស្មាន​ថា​កូន​ឡើង​កន្ទួល​ កំ​ដៅ​ ដូច្នេះ​ បាន​ដាំ​ទឹក​ស្លឹក​ឈើ​ឱ្យ​ងូត​។​ បន្ទាប់​ពីងូត​រួច​ ពង​ក្រហម​តូចៗ​កាន់​តែឡើង​ច្រើន​ ហើយ​កូន​យំ​កាន់​តែខ្លាំង​ និង​លែង​បៅ​ដោះ​ ពេល​ពិនិត្យ​មើល​ក្នុង​មាត់​ឃើញ​រលេះ។​ ក្រោយ​ពីគ្រូ​ពេទ្យ​ពិនិត្យ​រួច​បាន​ប្រាប់​ថា​ កូន​កើត​ជំងឺ​ពង​ដៃ​ ជើង​ មាត់​”។​ ចាប់​ពីខែ​ឧសភា​ ឆ្នាំ​ ២០២២ មក​ដល់​បច្ចុប្បន្ន​ ផ្នែក​ជំងឺ​កុមារ​-ទារក បាន​ទទួល​ទា​រក​ជា​ច្រើន​ដែល​ទើប​កើត​ប្រ​មាណ​ពីរ​បី​ខែ កើត​ជំងឺ​ពង​ដៃ​ ជើង​ មាត់​ ឬ​កុមារ​កើត​ជំងឺ​គ្រុន​ឈាម​ព្រម​ទាំង​ធាត់លើស​ទម្ងន់​។​ រលាក​ថ្លើម​ប្រ​ភេទ​ធ្ងន់​ ព្រម​ទាំង​មាន​អា​ការៈ​សរ​សៃ​ប្រ​សាទ​លូត​លាស់​យឺត។​ ក្នុង​នោះ​ មាន​ករណី​ជា​ច្រើន​កើត​ជំងឺ​ពង​ដៃ​ ជើង​ មាត់​ប្រ​ភេទ​ EV ៧១។​ នេះ​គឺ​ជាប្រ​ភេទ​មេ​រោគ​ដែល​មាន​លក្ខណៈ​ឆ្លង​រាល​ដាល​លឿន​ បណ្តាល​ឱ្យ​គ្រុន​ក្តៅ​ខ្លាំង​ បង្ក​នូវ​ផល​វិបាក​ធ្ងន់​ធ្ងរ​ដូច​៖ វិកល​ចរិត​ ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​ ហើម​សួត​តក់​ស្លុត​ ខ្សោយ​បេះ​ដូង​ និង​ស្លាប់​យ៉ាង​ឆាប់​រហ័ស​។​

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ ១ ថាច់​ធីង៉ុក​អៀង​ អនុប្រ​ធាន​ផ្នែក​ជំងឺ​កុមារ​-ទារក​នៃ​មន្ទីរ​ពេទ្យ​សម្ភពក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​៖ “ចំ​ពោះ​ទារក​និង​កុមារ​តូច ជំងឺ​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង​ ជួន​កាល​មិន​ប្រ​ក្រតី​។​ ដូច្នេះ​ហើយ​ នៅ​ពេល​ថែ​ទាំ​កូន​ មាតា​បិតា​គួរ​សង្កេត​និង​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​ការ​ប្រែប្រួល​ខុស​ប្រ​ក្រតី​របស់​កុមារ ហើយ​គួរ​នាំ​កូន​ទៅ​ពេទ្យ​ពិនិត្យ​ជំងឺ​ឱ្យ​បាន​ឆាប់​។​ គប្បី​នាំ​កុមារ​ទៅ​មន្ទីរ​ពេទ្យ​នៅ​ពេល​ឃើញ​មាន​សញ្ញា​ដូច​ត​ទៅ​នេះ​៖ ក្តៅ​ឬ​ត្រ​ជាក់​ខ្លាំង​ខុស​ប្រក្រតី​ គ្រុន​ក្ដៅ​ខ្លាំង​។​ ត្រ​ជាក់​ខ្លួន​ ដង្ហើម​ខុស​ប្រ​ក្រតី​ ដកដង្ហើម​ញាប់​ ថប់​ដង្ហើម​ ដង្ហើម​គ្រក​ៗ​ ដង្ហើម​ដាច់​ៗ​។​ មាន​រោគ​សញ្ញា​មួយ​ចំ​នួន​ទាក់​ទង​នឹង​ប្រ​ព័ន្ធ​រំលាយ​អា​ហារ​ដូច​៖ ក្អួត​ លា​មក​រាវ បៅ​ដោះ​ខ្សោយ​ ហើម​ពោះ​។​ មាន​រោគ​សញ្ញា​ខាង​ប្រ​ព័ន្ធ​សរ​សៃ​ប្រ​សាទ​ដូច​៖ ប្រ​កាច់​ បញ្ឈ​រ​ភ្នែក​ ចលនា​មិន​ប្រ​ក្រតី​។​ មាន​រោគ​សញ្ញា​លើ​ស្បែក​៖ ជំងឺ​ខាន់​លឿង​លើ​ទារក ជំងឺ​ស្បែក​ស្លេក​ស្លាំង និង​បបូរ​មាត់​ស្លេក។​

ឪ​ពុក​ម្តាយ​ក៏​គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់​របប​អា​ហា​ររបស់​កូន​ផង​ដែរ​ ដើម្បី​បង្កើន​ដល់​រូប​រាងកាយ​៖ បំ​ប៉ន​គ្រប់​គ្រាន់​សារ​ធាតុ​ចិញ្ចឹម​ ក៏​អាច​ជួយ​បង្កើន​ប្រ​ព័ន្ធ​ភាព​សុាំ​ដល់​កុមារ​។​ យក​ចិត្ត​ទុក​ដាក់​ប្រើ​ប្រាស់​ទឹក​ស្អាត​ អនុវត្ត​នូវ​គោល​ការណ៍​ហូប​ឆ្អិន ផឹក​ឆ្អិន​ ធានា​អនា​ម័យ​និង​សុវត្ថិភាព​ចំ​ណី​អា​ហារ។​ រក្សា​អនា​ម័យ​ផ្ទះ​សម្បែង​ អនា​ម័យ​ខ្លួន​ប្រាណ​ បរិស្ថាន​រស់​នៅ​ ភុយ ខ្នើយ​ និង​ប្រ​ដាប់​ប្រ​ដា​ក្មេង​លេង​ ដើម្បី​កាត់​បន្ថយ​ភ្នាក់​ងារ​ចម្លង​រោគ​។​ ជា​មួយ​គ្នា​នេះ​ដែរ​ ក៏​គប្បី​ណែនាំ​កុមារ​ឱ្យ​ចេះ​សម្អាត​មាត់​ធ្មេញ​ ឱ្យ​បាន​ត្រឹម​ត្រូវ​ ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​ផ្លូវ​ដក​ដង្ហើម​។​ បង្កើន​ការ​ចលនា​ហាត់​កីឡា​ ណែនាំ​កុមារ​លំ​ហាត់​ប្រាណ​សម​ស្រប​ទៅ​តាម​អា​យុ​ ដើម្បី​លើក​កម្ពស់​សុខ​ភាព​។​ នៅ​ពេល​កុមារ​មាន​សញ្ញា​កើត​ជំងឺ​ គប្បី​នាំ​ទៅ​កាន់​គ្រឹះ​ស្ថាន​សុខា​ភិបាល​ដែល​គួរ​ទំ​នុក​ចិត្ត​ ដើម្បី​ពិនិត្យ​ ព្យា​បាល​ឲ្យ​បាន​សម​ស្រប​ ដាច់​ខាត​មិន​ត្រូវ​ទិញ​ថ្នាំ​លេប​ពេល​គ្មាន​វេជ្ជ​បញ្ជា​ ឬ​ព្យា​បាល​នៅ​ផ្ទះ​ឡើយ​ ព្រោះ​អាច​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ គ្រោះ​ថ្នាក់​ដល់​អា​យុ​ជីវិត​របស់​កុមារ​៕​

                         ធូសឿង-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ