គណៈកម្មាធិការប្រជាជនស្រុកកាងឡុងទីវកឹង និងចូវថាញ់ ខេត្តត្រាវិញ កំពុងខ្នះខ្នែងចលនាមាមីងកសិករដាំដូងតាមទិសដៅសរីរាង្គ ដើម្បីលើកកម្ពស់សង្វាក់តម្លៃនៃដំណាំដូង បង្កើនប្រភពប្រាក់ចំណូលលំនឹង។
ចម្ការដូងប្រមាណ ៣.២០០ ម៉ែត្រការ៉េ របស់គ្រួសារលោកត្រឹងហ៊ឺវទ្រី នៅឃុំហ្វៀងហោយ ស្រុកកាងឡុង គ្រប់លក្ខណៈផលិតកម្មតាមទិសដៅសរីរាង្គ។
លោកផាមវ៉ាន់ថឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វៀងហោយ ស្រុកកាងឡុង ឱ្យដឹង៖ ឃុំមានផ្ទៃដីផលិតកសិកម្មប្រមាណ ៣.១០០ ហិកតា ក្នុងនោះ ផ្ទៃដីដាំដូងជិត ៦២០ ហិកតា។ ថ្មីៗនេះ ក្រុមហ៊ុនចំកាត់កែច្នៃកសិផលធ្វឹងផុង (បេនត្រែ) បានចុះមកពិនិត្យ និងចងសម្ព័ន្ធជាមួយកសិករលើភូមិសាស្ត្រឃុំ កសាងតំបន់ដាំដូង តាមទិសដៅសរីរាង្គ ដើម្បីធានាស្តង់ដារនាំចេញ។ ពីមុន ក្រុមហ៊ុននេះមានផ្ទៃដីដាំដូងតាមទិសដៅសរីរាង្គជាង ៥២០ ហិកតា នៅឃុំលឿងហ្វា A ស្រុកចូវថាញ់ សព្វថ្ងៃកំពុងបន្តការពង្រីកបន្ថែមតំបន់ដាំដូងតាមទិសដៅសរីរាង្គ នៅស្រុកកាងឡុងនិងចូវថាញ់។
កសិករមានផ្ទៃដីដាំដូងយ៉ាងតិចបំផុត ២.០០០ ម៉ែត្រការ៉េ យល់ព្រមចូលរួមចងសម្ព័ន្ធជាមួយនឹងក្រុមហ៊ុន នឹងទទួលបានការណែនាំហ្វឹកហាត់ពីបែបបទបច្ចេកទេសផលិតកម្មតាមទិសដៅសរីរាង្គ។ បន្ទាប់ពីដាំបានប្រហែល ៨ ខែ ដោយប្រើប្រាស់ជីសរីរាង្គទាំងស្រុង មិនប្រើប្រាស់ជីគីមីនិងថ្នាំការពាររុក្ខជាតិ ក្រុមហ៊ុននឹងជំនួយ ១០០% នៃការចំណាយ និងសំណុំបែបបទ ដើម្បីកសិករបានផ្តល់វិញ្ញាបនបត្រផលិតកម្មតាមទិសដៅសរីរាង្គ សម្រេចបទដ្ឋានអន្តរជាតិ។ ដូងសម្រេចបទដ្ឋានទាំងនេះ ត្រូវបានក្រុមហ៊ុនធានាម៉ៅទិញក្នុងតម្លៃខ្ពស់ជាងទីផ្សារពី ៥-១០% ។
លោកឡេវ៉ាន់ដុង នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ឱ្យដឹង៖ យោងតាមសេចក្តីសម្រេចលេខ ១៧-NQ/TU ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៧ គណៈកម្មាធិការបក្ស ខេត្តត្រាវិញបានកំណត់ច្បាស់ ដើមដូងគឺជាដំណាំសំខាន់របស់ខេត្ត។ ហេតុនេះ ខេត្តផ្តោតលើដំណោះស្រាយជាច្រើន ដើម្បីលើកកម្ពស់សង្វាក់តម្លៃនៃដំណាំដូង បង្កើនប្រាក់ចំណូលដល់កសិករនៅលើផ្ទៃដីផលិតតែមួយ។ ចំពោះតំបន់ដាំដូងតាមទិសដៅសរីរាង្គ តាមស្តង់ដារ EU, USDA កសិករគប្បីគោរពតាមបែបបទបច្ចេកទេសដែលបានអាជីវកម្មណែនាំជាដាច់ខាត។ ពីព្រោះវិញ្ញាបនបត្រនេះ មានសុពលភាពត្រឹមតែមួយឆ្នាំ ហេតុដូច្នេះ ត្រូវបានវាយតម្លៃឡើងវិញជារៀងរាល់ឆ្នាំដើម្បីបញ្ជាក់ពីគុណភាព។ ករណីចម្ការដូងមិនសម្រេចបទដ្ឋាននឹងត្រូវបានជម្រុះពីតំបន់ដូងសរីរាង្គរបស់អាជីវកម្ម។ ទន្ទឹមនឹងនោះ កសិករគប្បីចូលរួមក្រុមសហការផលិត ក្រុមសហករណ៍ដើម្បីបង្កើតតំបន់វត្ថុធាតុដើមប្រមូលផ្តុំ ជួយឱ្យអាជីវកម្មងាយស្រួលក្នុងការណែនាំបច្ចេកទេសនិងប្រមូលទិញ៕
យោង៖កាសែតត្រាវិញ-មុនី