សមាគមមិត្តភាពវៀតណាម-ជប៉ុន ខេត្តត្រាវិញ ទើបរៀបចំមហាសន្និបាតតំណាងលើកទី ២ អាណត្តិកាល ២០២១-២០២៦ នៅសាកលវិទ្យាល័យត្រាវិញ។
លោកស្រីផាងធីថាញប៊ិញ (អ្នកកាន់បាច់ផ្កា) ជាប់ឆ្នោតជាប្រធានសមាគមសាជាថ្មី ។
អាណត្តិកាលកន្លង សមាគមមិត្តភាពវៀតណាម-ជប៉ុន ខេត្តត្រាវិញ បានអនុវត្តនិងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន; មានការរួមចំណែកយ៉ាងច្រើនក្នុងការបង្កើតទំនាក់ទំនងជិតស្និទ្ធ ស្អិតល្មួតរវាងខេត្តត្រាវិញនិងប្រទេសជប៉ុន។ សមាគមបានសហការជាមួយនឹងស្ថាប័ន អង្គការមហាជនរៀបចំកម្មវិធីផ្លាស់ប្ដូរវប្បធម៌វៀតណាម-ជប៉ុន លើកទី១ និងលើកទី ២ ដោយទាក់ទាញមនុស្សរាប់ពាន់នាក់ចូលរួម; ការរៀបចំប្រកបដោយជោគជ័យរាល់សកម្មភាពអនុស្សាវរីយ៍ ៤៥ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការបរទេសរវាងវៀតណាមនិងជប៉ុន នៅឆ្នាំ ២០១៨; ឧស្សាហ៍រៀបចំសកម្មភាពប្រជុំ ជួបជុំអាណិកជននៅខេត្តត្រាវិញ អាជីវកម្មជប៉ុននៅក្នុងនិងក្រៅខេត្ត ក៏ដូចជាទៅសួរសុខទុក្ខនិងធ្វើការជាមួយនឹងស្ថានទូតជប៉ុននៅក្រុងហូជីមិញ ដើម្បីពិភាក្សាអំពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការនិងវិនិយោគដល់ខេត្តត្រាវិញ ជំរុញទំនាក់ទំនងល្អប្រសើររវាងខេត្តត្រាវិញនិងប្រទេសជប៉ុន។
លោកស្រី ផាងធីថាញប៊ិញ ជាប់ឆ្នោតជាប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុន ខេត្តត្រាវិញសាជាថ្មី អាណត្តិកាល ២០២១ - ២០២៦ ៕
សឺនម៉ាល័យ-ថាច់ធី