សមាគមសហព័ន្ធនារីខេត្តបាកលីវ ទើបសហការជាមួយនឹងក្រុងយ៉ារ៉ាយ រៀបចំពិធីបំផុសចលនាដាំដើមឈើចំនួន ១០.០០០ ដើម ក្រោមប្រធានបទ “នារីបណ្តុះអនាគត ដើម្បីផលប្រយោជន៍ដបឆ្នាំដាំដើមឈើ ដើម្បីផលប្រយោជន៍មួយរយឆ្នាំបណ្តុះមនុស្ស”។
សមាជិកសមាគមសហព័ន្ធនារីខេត្តបាកលីវចេញដំណើរដាំដើមឈើ។
ពិធីបំផុសចលនានេះ សំដៅអនុវត្តទិសដៅព្រួតដៃរួមជាមួយនឹងសមាគមសហព័ន្ធនារីទូទាំងប្រទេស ដាំដើមឈើចំនួន ១៣០.០០០ ដើម រួមចំណែកគ្របដណ្តប់ភូមិស្រុកជនបទទូទាំងប្រទេសដោយពណ៌បៃតង; ស្នងបន្តសកម្មភាពផ្សព្វផ្សាយគម្រោងដាំដើមឈើចំនួន ១ ពាន់លានដើម ដំណាក់កាល ២០២១-២០២៥ របស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្មាភិបាល សមាជិកសមាគមសហព័ន្ធនារីខេត្តបាកលីវ សាមគ្គីទាំងកម្លាំងកាយចិត្ត រួមជាមួយនឹងបក្ខភាគ រដ្ឋអំណាចនិងប្រជាជនកសាងខេត្តបាកលីវ បៃតង ជ្រះ ស្អាត ស៊ីវិល័យ។
បន្ទាប់ពីពិធីបំផុសចលនា សមាជិកសមាគមសហព័ន្ធនារី កម្មាភិបាលក្រុងយ៉ារ៉ាយ រួមជាមួយនឹងប្រជាជននៅលើភូមិសាស្រ្ត បានដាំដើមឈើនៅឃុំតឹងថាញ់ តឹងផុង និងក្រុងយ៉ារ៉ាយ៕
យ្វីអាញ់-វិមាន