09/05/2022 - 14:25

សិល្បៈ​វង់​ភ្លេង​ស្គរ​ធំ​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​

ក្រ​សួង​វប្ប​ធម៌​-កីឡា​និង​ទេស​ចរណ៍ បាន​ចេញ​សេច​ក្តី​សម្រេច​យក​ “សិល្បៈ​វង់​ភ្លេង​ស្គរ​ធំ​របស់​ជន​ជាតិ​ខ្មែរ​ នៅ​ស្រុក​ធើ​ប៊ិញ ខេត្ត​កា​ម៉ាវ” ដាក់​ចូល​បញ្ជី​បេតិក​ភណ្ឌ​វប្ប​ធម៌​ អរូបី​ថ្នាក់​ជាតិ​។​

ពិធី​ថ្វាយ​គ្រូ​មុន​ពេល​ប្រ​គំ​សិល្បៈ​វង់​ភ្លេង​ស្គរធំ​។​

សិល្បៈ​វង់​ភ្លេង​ស្គរធំ​របស់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ស្រុក​ធើយ​ប៊ិញ ខេត្ត​កា​ម៉ាវ បាន​ផ្តើម​ចេញ​ពីវង់​ភ្លេង​ស្គរ​ធំ​។​ វង់​ភ្លេង​នេះ​ត្រូវ​បាន​ជន​រួម​ជាតិ​ខ្មែរ​នៅ​កា​ម៉ាវប្រ​គំ​ជា​ទូទៅ​និង​យក​ចិត្ត​ទុក​ដាក់​ ថែរក្សា​រហូត​មក​។​ បើ​តាម​ក្រុម​សិប្ប​ករ​អ្នក​អភិ​រក្ស​បេតិក​ភណ្ឌ​“សិល្បៈ​វង់​ភ្លេង​ស្គរ​ធំ​” នៅ​ភូមិ​ស្រុក​នៃ​ខេត្ត​កា​ម៉ាវ វង់​ភ្លេង​ស្គរធំ​រួម​មាន​ឧបករណ៍​ទាំង​អស់​ ១៥ មុខ​ គឺ​៖ ស្គរ​ធំ​ គងធំ​ ស្គរ​ភ្លោះ​ ទ្រអ៊ូ​ ទ្រខ្សែ​ ៣ ទ្រសោ​ ចាប៉ី​ដង​វែង​ ប៉ី​ពក​ ប៉ីអ ខ្លុយ​ ឃឹម​ ឈិង តាខេ និង​ក្រាប់​។​

វង់​ភ្លេង​ស្គរធំ​ គេច្រើន​ក្រាល​កន្ទេល​ប្រ​គំ​នៅ​មុខ​ទីធ្លាផ្ទះ​។​ មុន​នឹង​ប្រ​គំ​ ត្រូវ​តែ​រៀប​កំ​ណល់​គ្រូ​ ដោយ​រៀប​ដាក់​ចំ​កណ្តាល​នៃ​វង់​ភ្លេង​។​ ស្គរធំ​ត្រូវ​បាន​រៀប​ដាក់​នៅ​កណ្តាល​ឬ​ជ្រុង​ណា​មួយ​ ដើម្បី​អ្នក​ភ្លេង​ងាយ​ស្រួល​ប្រ​គំ​។​ អ្នក​ភ្លេង​ម្នាក់​ៗ​ប្រើ​ប្រាស់​ឧបករណ៍​ផ្សេង​ៗ​គ្នា​អង្គុយ​ប្រ​គំ​ជុំ​វិញ​កន្ទេល​នោះ​។​

លោក​ថាច់​ណាម​ភឿង ប្រ​ធាន​ការិ​យាល័យ​វិជ្ជា​ជីវៈ​នៃ​សារ​មន្ទីរ​ខេត្ត​កាម៉ាវ ឱ្យ​ដឹង​៖ វង់​ភ្លេង​ស្គរ​ធំ​ គឺ​ជា​វង់​ភ្លេង​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​ ត្រូវ​បាន​ប្រើ​សម្រាប់​ប្រ​គំ​កំ​ដរ​ក្នុង​ពិធី​បុណ្យ​ផ្សេង​ៗ​។​ល។​  វង់​ភ្លេង​នេះ​ ស្គរ​ធំ​មាន​សារៈ​សំ​ខាន់​ណាស់​នៅ​ពេល​ប្រ​គំ​ សម្លេង​លាន់​ ឮ​កង​រំពង​ លន្លងលន្លោច​ គួរ​ឱ្យ​សង្វេគ។​

វង់​ភ្លេង​ស្គរធំ​របស់​ជន​រួម​ជាតិ​ខ្មែរ​កាម៉ាវ មិន​ត្រឹម​តែរីក​ចម្រើន​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​វត្ត​មាន​នៅ​ខេត្ត​ជិត​ខាង​ខ្លះ​ផង​ដែរ​៕​

   យោង​៖ កាសែត​កឹង​ធើ- ប្រែសម្រួល​៖ លីសៀ

 

ចែករំលែកអត្ថបទ