ឆ្នាំ ២០២១ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានទទួលស្គាល់ពិធីបុណ្យអុំទូកប្រពៃណីរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះជាមោទនភាពនិងជាកម្លាំងចិត្តសម្រាប់ជនរួមជាតិខ្មែរអភិរក្សនិងពង្រីកតម្លៃពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិ។
ក្រុមទូក-ង មកជួបជុំនៅខ្សែទឹកអុំប្រណាំង។
ប្រណាំងទូក-ង ជាវិញ្ញាសាកីឡាស្រពៃណី ដែលជនរួមជាតិខ្មែរស្រឡាញ់ចូលចិត្តបំផុតតាំងពីអើយមក។ នៅ ខេត្តសុកត្រាំង ការប្រណាំងទូក-ងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ (ថ្ងៃពេញបូណ៌មី ខែកត្តិក)។ នៅថ្ងៃប្រណាំងទូក-ង ជនរួមជាតិខ្មែរនៅគ្រប់ភូមិស្រុកបានប្រមូលផ្តុំគ្នាមកក្រុងសុកត្រាំង ដើម្បីទស្សនានិងលើកទឹកចិត្តដល់ទូក-ងទាំងអស់។ ពិសេស ទូក-ងនីមួយៗ សុទ្ធតែតំណាងឱ្យវត្តខ្មែរនីមួយៗក្នុងខេត្ត។
ព្រះតេជព្រះគុណតាំងណោ ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត និងជាអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង មានថេរដីកា៖ “ប្រណាំងទូក-ងត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ជាកិត្តិយសនិងមោទនភាពរបស់ជនរួមជាតិខ្មែរ។ ជាច្រើនឆ្នាំកន្លង ព្រះចៅអធិការនិងគណៈកម្មការគ្រប់វត្តបានអភិរក្សនិងពង្រីកកីឡាប្រពៃណីនេះ។ ព្រោះថាតាំងពីដើមមកទូក-ងត្រូវបានគេចាត់ទុកជាវត្ថុសក្ដិសិទ្ធិតំណាងឱ្យវត្ត ដូច្នេះ ទើបបានរក្សាទុកនៅក្នុងវត្ត។ ដល់ថ្ងៃចូលរួមប្រណាំង ព្រះចៅអធិការនិងគណៈកម្មកាវត្តតែងចលនាមាងមីចំណុះជើងវត្តមកហាត់សម ដើម្បីចូលរួមអុំប្រណាំង។ ដោយឡែកទូក-ង វត្តឃ្លាំងតែងចូលរួមប្រណាំងជារៀងរាល់ឆ្នាំ។ ទោះបីមិនទាន់ទទួល បានរង្វាន់អ្វីក៏ដោយ ប៉ុន្តែអាត្មាភាពបានលើកទឹកចិត្តនិងគាំទ្រឱ្យចូលរួមប្រណាំង ដោយគោលបំណងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ព្រះតេជព្រះគុណឡឹមសឿង ព្រះចៅអធិការវត្តអម្ពូរយា មានថេរដីកា៖ “កីឡាករប្រណាំ ទូក-ង សុទ្ធតែជាយុវជននៅក្នុងភូមិស្រុក។ បច្ចុប្បន្ន យុវជនភាគច្រើនទៅធ្វើការរកស៊ីស្រុកឆ្ងាយ ដូច្នេះការប្រមូលគ្នាមកហាត់សម ដើម្បីចូលរួមប្រណាំងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលំបាក។ ច្រើនឆ្នាំមកនេះ អាត្មានិងគណៈកម្មការវត្ត តែងចលនាកីឡាករខ្មែរគ្រប់ភូមិចំណុះជើងវត្ត ដើម្បីចូលរួមពិធីប្រណាំងរបស់ខេត្ត តំបន់ សំខាន់គឺព្រួតដៃគ្នាអភិរក្សវប្បធម៌ ប្រពៃណីរបស់ជនរួមជាតិខ្មែរ”។
លោកលី ភ័ណឈរក្បែរទូក-ងដែលគាត់ឧបត្ថម្ភគាំទ្រ។
មិនត្រឹមតែវត្តអារាមប៉ុណ្ណោះទេ ជនរួមជាតិខ្មែរគ្រប់រូបក៏តែងចូលរួមអភិរក្សវិញ្ញាសាកីឡាប្រពៃណីដ៏ល្អប្រពៃនេះដែរ។ តួយ៉ាងដូច លោកលីភ័ណ នៅសង្កាត់ ២ ក្រុងសុកត្រាំង ចំណាយប្រាក់ជាង ២០០ លានដុង/ឆ្នាំ ឧបត្ថម្ភដល់កីឡាករហាត់សមនិងចូលរួមពិធីប្រណាំងរបស់ខេត្ត តំបន់ នាឱកាសបុណ្យអកអំបុក។ ទូក-ងដែលលោកលីភ័ណ ឧបត្ថម្ភគាំទ្រ គឺទូក-ងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ លោកលីភ័ណ ឱ្យដឹង ៖នេះជាវិញ្ញាសាកីឡាប្រពៃណីមានច្រើនជំនាន់មកហើយ ដូច្នេះខ្ញុំព្យាយាមរក្សាឱ្យគង់វង្ស។ ជាង ៩ ឆ្នាំកន្លង ទូក-ងយើងខ្ញុំបានចាត់ចូលក្នុងចំណោមទូក-ងពូកែទាំង ៨ តែម្ដងប៉ុណ្ណោះ ប៉ុន្តែឆ្នាំណាខ្ញុំក៏ចូលរួម ឧបត្ថម្ភទាំងអស់។ ដោយសារតែខ្ញុំស្រឡាញ់ ចូលចិត្តវិញ្ញាសាកីឡានេះ។ ខ្ញុំកាន់តែមានមោទនភាព ពេលដឹងថា វិញ្ញាសាប្រណាំងទូក-ងរបស់ជនរួមជាតិខ្មែរ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ”។
លោកថាច់ថាញតុង អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង ឱ្យដឹង៖ “រៀងរាល់ឆ្នាំ ក្រៅពីរៀបចំពិធីប្រណាំងទូក-ង ខេត្តនៅទាំងលើកទឹកចិត្តដល់ភូមិភាគទាំងឡាយឧបត្ថម្ភថវិកា ដើម្បីវត្តបោះទូក-ងនិងចូលរួមអុំប្រណាំង។ ទន្ទឹមនឹងនោះ ធ្វើការឃោសនាចលនាមាមីងជនរួមជាតិខ្មែរនិងវត្តអារាម រួមជាមួយនឹងរដ្ឋអំណាច អភិរក្សកីឡាប្រណាំងទូក-ង។ បច្ចុប្បន្ន ខេត្តកំពុងកសាងគម្រោងអភិរក្សវិញ្ញាសាកីឡាប្រណាំងទូក-ង ប្រពៃណីរបស់ជនរួមជាតិខ្មែរ”៕
យ៉ីអាញ-ទីទុយ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។