12/04/2022 - 10:22

ទ័ព​ពិសេស​សម័យ​សន្តិ​ភាព​

“សម្ងាត់ ចៃដន្យ​ វាយ​លុកជ្រៅ​ ប្រ​យុទ្ធ​សាហាវ​”, “ យក​តិច​ វាយ​ច្រើន​ យក​តូច ឈ្នះ​ធំ​”, “យុទ្ធ​សាស្រ្ត​ផ្កា​រីក” គឺជា​យុទ្ធ​វិធី​ប្រ​វេណី​របស់​កង​ទ័ព​ពិសេស​វៀត​ណាម។​ ចំ​ពោះ​មុខ​តម្រូវ​ការ​ភារ​កិច្ច​ថ្មី​សព្វ​ថ្ងៃ​នេះ​ ទាមទា​រក​ង​កម្លាំង​នេះ​ត្រូវ​ស្ទាត់​ជំ​នាញ​ រៀប​រយ​គុណ​ភាព​ខ្ពស់​ ឆ្លើយ​តប​ទាន់​ពេល​រាល់​សភាព​ការណ៍​។​ ហើយ​ក្នុង​អង្គ​ភាព​ដ៏​ចំ​ណាន​នេះ​មាន​អនុសេនីយ៍​ត្រី​ គឹម​សុផន ប្រ​ធាន​អនុសេនា​តូចលេខ​ ៣ នៃ​កង​អនុសេនា​ធំ​ ប្រ​ឆាំង​ភេរ​វកម្ម​ ៨០០ កង​វរសេនា​តូច​ទ័ព​ពិសេស​ ២០១២ នៃ​សេនា​ធិការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩។​

   អនុសេនីយ៍​ ត្រី​គឹម​សុផន ហ្វឹក​ហាត់​បាញ់​កាំ​ភ្លើង​។​

កាល​នៅ​រៀន​វិទ្យា​ល័យ​នៅ​ពេល​ មើល​ខ្សែ​ភាព​យន្ត​ឯក​សារ​ឬ​មើល​រូប​ភាព​ពី​កង​ទ័ព​ពិ​សេស​ គឹម​សុផន តែង​នឹក​ឆ្ងល់​ថា​ ហេតុ​អ្វី​មនុស្ស​យើង​អាច​ត្រាំ ខ្លួន​ក្នុង​ទឹក​បាន​ច្រើន​ម៉ោង​ ហែល​ទឹក​បាន​រាប់​សិប​គីឡូ​ម៉ែត្រ តែនៅ​មាន​កម្លាំង​អាច​ស្ពាយ​គ្រឿង​សព្វា​វុធ​រាប់​សិប​គីឡូ​ក្រាម​។​ ចំ​ណុច​នេះ​ហើយ​ បាន​ជំ​រុញ​ទឹក​ចិត្ត​ឱ្យ​បង​ ប្ដេជ្ញា​ក្លាយ​ជាទ័ព​ពិសេស​ ទោះ​បី​ក្នុង​គ្រួ​សារ​ គ្មាន​អ្នក​ជ្រើស​រើស​អា​ជីព​នេះ​ក៏​ដោយ​។​ ឆ្នាំ​ ២០១៦ កុល​បុត្ត​របស់​ឃុំ​តឹមសើុង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​ប្រ​ឡង​ចូល​សាលា​នាយ​ទាហាន​ទ័ព​ពិសេស​ ចាប់​ផ្ដើម​ដំ​ណើរ​ការ​ហ្វឹក​ហាត់​ក្នុង​សាលា​រយៈ​ពេល​ ៤ ឆ្នាំ​ ក្នុង​បរិស្ថាន​ដែល​ប្រ​ឈម​នឹង​ហា​និភ័យ​ខ្ពស់​។​ “លំ​បាក​ដំ​បូង​នោះ​គឺ បន្សាំ​នឹង​អា​កាស​ធាតុ​នៅ​ភូមិ​ភាគ​ខាង​ជើង​៖ រដូវ​ក្ដៅ​ហាត់​លើ​គោក រដូវ​រងារ​ហាត់​ក្នុង​ទឹក​ទាំង​ថ្ងៃ​ទាំង​យប់​។​ នេះ​ជា​លក្ខណ​សម្បត្តិ​ចាំ​បាច់​សម្រាប់​អា​ជីព​ទ័ព​ពិ​សេស​នេះ​ ប្រ​សិន​បើ​មិន​អាច​ឆ្លង​កាត់​បាន​ ប្រា​កដ​ជា​ស្ពាយ​សាក់​កា​ដូត្រ​ឡប់​មក​ផ្ទះ​។​ យើង​ខ្ញុំ​ហ្វឹក​ហ្វឺន​កាយ​សម្បទា​ ដូច​ជា​ត្រាំ ខ្លួន​ក្នុង​ទឹក​ច្រើន​ម៉ោង​ក្នុង​ស្ថាន​ភាព​អា​កាស​ធាតុ​ត្រជាក់​ ១០អង្សាសេ​ ជួន​កាល​ទាប​ជាង​នេះ​ក៏​មាន​ សំ​ដៅ​ឱ្យ​ធន់​នឹង​កម្លាំង​សម្ពាធ​ទឹក​ជ្រៅ​” -បង​គឹម​សុផន បាន​រៀប​រាប់​ដូច្នេះ​។​

ទន្ទឹម​នឹង​នោះ​ គឹម​សុផន ត្រូវ​សម្រួល​ចង្វាក់​បេះ​ដូង​ប្រតិ​កម្ម​យឺត​ៗ​ សំ​ដៅ​កាត់​បន្ថយ​ការ​ចលនា​ ព្រម​ជា​មួយ​នោះ​ ក៏​បង្កើន​ទំ​ហំ​សួត​យ៉ាង​ពេញ​ទំ​ហឹង​ ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​ធ្វើ​ការ​ក្នុង​ទឹក​។​ “ជាក់​ស្ដែង​ក្នុង​ដំ​ណាក់​កាល​នោះ​ មិន​អាច​គេច​ផុត​ពី​ឧបទ្ទវ​ហេតុ​ ដូច​ជា​រមួល​ក្រ​ពើ​ឬ​នៅ​ពេល​ហ្វឹក​ហាត់​ហែល​ខ្សែ​ទឹក​ឆ្ងាយ​ មាន​ពេល​ខ្លះ​ខ្ញុំ​ហត់​ ពេក​ក៏​តោង​ពោង​បណ្ដែត​ទឹក​។​ ដោយ​សារ​លក្ខណៈ​នៃ​ការ​ងារ​លំ​បាក​ខ្លាំង​ ដូច្នេះ​ គ្រួ​សារ​បារម្ភ​ណាស់​ ហើយ​ណែ​នាំ​ខ្ញុំ​ឱ្យ​ជ្រើស​រើស​អា​ជីព​ផ្សេង​វិញ​។​ ប៉ុន្តែ​ នេះ​គឺជា​ការ​ស្រឡាញ់​ពេញ​ចិត្ត​របស់​ខ្ញុំ​ ទើប​ខ្ញុំ​លើក​ទឹក​ចិត្ត​គ្រួ​សារ​ឱ្យ​ស្ងប់​អា​រម្មណ៍ ដើម្បី​អនុវត្តក្ដី​ ស្រមៃ​រប​ស់ខ្លួន​”- បង​គឹម​សុផន បាន​ចែក​រំ​លែក​ដូច្នេះ​។​

ដោយ​ការ​យល់​និង​គាំ​ទ្ររបស់​គ្រួ​សារ​ បាន​ជួយ​ឱ្យ​បង​បំ​បាត់​នូវ​ភាព​តាន​តឹង​ ឆ្លង​កាត់​ដំ​ណើរ​ការ​ហ្វឹក​ហ្វឹនដ៏​លំ​បាក​​ពង្រឹង​ សមត្ថ​ភាព​ ឆន្ទៈ​ប្ដូរ​ផ្ដាច់​ បំ​ណិន​ដោះ​ស្រាយ​ ស្ថាន​ការណ៍​ដែល​មិន​អាច​ជៀស​បាន​ និង​វិធី​សាស្រ្ត​ប្រតិ​បត្តិ​ការ​សឹក​ដាច់​ដោយ​ឡែក​ក្នុង​ទឹក​។​ ទន្ទឹម​នឹង​នោះ​ ប្រើ​ប្រាស់​កាយ​វិការ​បច្ចេក​ទេស​ក្នុង​ការ​ហែល​យុទ្ធ​សាស្រ្ត​ផ្សេង​ៗ​។​ ស្ម័គ្រ​ទទួល​យក​បរិស្ថាន​ដ៏​លំ​បាក​ សម្រប​ខ្លួន​​ជា​មួយ​នឹង​អា​កាស​ធាតុ​ បរិយា​កាស​និង​ពេល​វេលា​។​ បង​សុផន បញ្ជាក់​៖ “នៅ​ពេល​អនុវត្ត​សម្រេច​បាន​ខ្លឹម​សារ​មួយ​ៗ​ យើង​ខ្ញុំ​ត្រេក​អរ​ណាស់​ ព្រោះ​អាច​យក​ឈ្នះ​លើ​ខ្លួន​ឯង​”។​

  អនុសេនីយ៍​ត្រី​ គឹម​សុផន (ខាង​ស្ដាំ​) សកម្ម​ភាព​សម្រួតខ្សែ​ចុះ​ពី​អគារ​ច្រើន​ជាន់​។​

មិន​ឈប់​ត្រឹម​នោះ​ទេ​ ភាព​លំ​បាក​បាន​កើន​ឡើង​ជា​ច្រើន​នៅ​ពេល​ឈាន​ចូល​ហ្វឹក​ហ្វឺន​ទ័ព​ពិសេស​ ដើម្បី​ក្លាយ​ជាអ្នក​ប្រ​យុទ្ធ​ឈរ​ជើង​ក្នុង​កង​ទ័ព​ពិសេស​ប្រ​ឆាំង​ភេរ​វកម្ម​។​ “នៅ​ពេល​ហាត់​ឡើង​ផ្ទះ​ច្រើន​ជាន់​ដោយ​សារ​ខ្ញុំ​ខ្លាច​ខ្ពស់​ទើប​ដៃ​ជើង​ញ័រ​ទទាក់​ទទើរ ធ្វើ​ឱ្យ​សម្រួតខ្សែ​រង​របួស​រលាត់ដៃ​ ជើង​ញឹក​ញាប់​; មាន​ថ្ងៃ​ខ្លះ​ ក្រោយ​ពី​ហ្វឹក​ហ្វឺន​រួច​ ឈឺ​ចុក​ចាប់​សព្វ​ប្រាណ​ដេក​មិន​បាន​ផង​។​ ហេតុ​នេះ​ នៅ​ពេល​ហ្វឹក​ហាត់​សួខ្សែ​ឡើង​ផ្ទះ​ច្រើន​ជាន់​ ឬ​តោង​ខ្សែ​យោលទោង ទាម​ទារ​កាយ​វិការ​ត្រូវ​ហ្មត់​ចត់​និង​ប្រាកដ​ប្រ​ជា​សំ​ដៅ​ធានា​សុវត្ថិ​ភាព​។​ ទន្ទឹម​នឹង​នោះ​ គួប​ផ្សំ​នឹង​កត្តា​ផ្សេង​ៗ​ដើម្បី​ហាត់​ពត់​សមត្ថ​ភាព​ កាយ​សម្បទា​ រៀន​សូត្រ​ពី​កម្មា​ភិបាល​គ្រូ​បង្រៀន​ មិត្ត​រួម​កង​ដកស្រង់​បទ​ពិសោធន៍​សម្រាប់​ខ្លួន​ ដើម្បី​ស្ទាត់​ជំ​នាញ​រាល់​កាយ​វិការ​បច្ចេក​ទេស-យុទ្ធ​សាស្រ្ត​ ក្បាច់​គុន​ បំ​ណិន​បាញ់​កាំភ្លើង​ ចោល​កំ​បិត បាញ់​ព្រួញ”-បង​គឹម​សុផន បាន​រៀប​រាប់​ដូច្នេះ​។​

ប៉ុន្តែ​ ដើម្បី​សម្រេច​បាន​បំ​ណិន​នោះ​ បង​សុផន តែង​ចង​ចាំ​ទិស​ស្លោក​ថា​៖  “ចង់​ជំ​នាញ​ត្រូវ​ហ្វឹក​ហាត់ ប្រឹង​ដុសខាត់​ទើប​ពូកែ​”។​ អា​ស្រ័យ​ហេតុ​នោះ​ ក្រៅ​ពី​ពេល​វេលា​ហ្វឹក​ហ្វឺន​ជាផ្លូវ​ការ​តាម​ផែន​ការ​នោះ​ បង​តែង​ឆ្លៀត​ពេល​ឈប់​សម្រាក​បន្តិច​បន្តួច​នោះ​ ដើម្បី​ហាត់​តោង​របារ​ឯក​ របារទោ លើក​ដុំ​ដែក​និង​រត់​ជា​ដើម​។​  ចំ​ពោះ​ខ្លឹម​សារ​គួបផ្សំ​នេះ​ មាន​តួនា​ទីយ៉ាង​សំ​ខាន់​ក្នុង​ការ​ពង្រឹង​កាយ​សម្បទា​ អភិ​វឌ្ឍន៍​រាង​កាយ​កាន់​តែរឹង​មាំដើម្បី​ហ្វឹក​ហាត់​នូវ​ខ្លឹម​សារ​ដែល​លំ​បាក​ៗ​ មាន​ភាព​ស៊ី​សម្រៅ។​ ពិសេស​ បង​ត្រូវ​បាន​ចាត់​ទុក​ជា​ “ដុំ​ដែក​ថែប​ត្រ​ជាក់​ ”របស់​អង្គ​ភាព​ ដោយ​អាច​អនុវត្ត​នូវ​វិញ្ញា​សាដ៏​លំ​បាក​ៗ​ ដូច​ប្រើ​ដៃ​ទទេ​វាយ​បំ​បាក់​ដុំ​ឥដ្ឋ​ម្ដង​ ១០​ដុំ​ លោត​លើ​អំ​បែង​កញ្ចក់​ដោយ​ជើង​ទទេ​ យក​ដំ​បង​វាយ​លើ​ខ្នង​និង​ដៃ​ជើង​ជាដើម​។​ “ទោះ​ បីដូច្នោះ​ក៏​ដោយ​ ខ្ញុំ​នៅ​មិន​ទាន់​អស់​ពី​ចិត្ត​និង​ស្កប់​ចិត្ត​នោះ​ទេ​ ព្រោះ​យើង​ត្រូវ​បំ​ពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​ ហើយ​ខ្ញុំ​បាន​កំ​ណត់​ទិស​ដៅ​ត្រូវ​តែបំ​បែក​នូវ​ខ្លឹម​សារ​ថ្មី​ៗ​ទៀត​” - បង​គឹម​សុផន បាន​អះ​អាង​ដូច្នេះ​។​

***

យុវ​ជន​វ័យ​ ២៤ ឆ្នាំ​រូប​នេះ​ បាន​ប្រ​ឡូ​ក​ក្នុង​កង​ទ័ព​ ៦ ឆ្នាំ​ សំ​ណេះ​សំ​ណាល​ថា​ បើ​និយាយ​ពី​យុទ្ធ​ជន​នៃ​ទ័ព​ពិសេស​ គឺមិន​អាច​ខ្វះ​ក្បាច់​គុន​បាន​ទេ​។​ សម្រាប់​ខ្ញុំ​ “តែង​ឱ្យ​តម្លៃ​លើ​ក្បាច់​គុន​ជាសំ​ខាន់​ យក​ចិត្ត​គំ​និត​ជាស្នូល​” ការ​រៀន​ក្បាច់​គុន​មិន​ត្រឹម​តែ​ហ្វឺក​ហាត់ សមត្ថ​ភាព​រាង​កាយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​លត់​ដំ​អត្ត​ចរិត​នឹង​នរនៅ​ពេល​ប្រ​ឈម​នឹង​ការ​លំ​បាក​ ឧបសគ្គ​ផ្សេង​ៗ​ក្នុង​ជីវ​ភាព​។​  ត្រង់​ហ្នឹង​ហើយ​ រៀង​រាល់​ថ្ងៃ​ ខ្ញុំ​តែង​ហាត់​ពត់​លត់​ដំ​ដោយ​ឥត​ឈប់​ឈរ​ និង​ត្រៀម​លក្ខណៈ​ជា​ស្រេច​ពេល​មាតុ​ភូមិ​ត្រូវ​ការ​”។​

អត្ថបទនិងរូប៖ ហូគៀងយ៉ាង

ចែករំលែកអត្ថបទ