បងត្រឿងសូវី ប្រធានការិយាល័យជនជាតិខណ្ឌអូរម៉ូង ក្រុងកឹងធើ តែងសម្រេចការងារបានល្អប្រសើរជានិច្ច ម្ល៉ោះហើយ តែងបានមាមីងស្រឡាញ់រាប់អាន។ បងវី មានបំណងប្រាថ្នាត្រូវតែរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ដើម្បីគិតគូរដល់ប្រជាជនឱ្យកាន់តែល្អប្រសើរជាងទៀត។
ក្នុងចំណោមកម្មាភិបាលទទួលបន្ទុកការងារជនជាតិដែលខ្ញុំធ្លាប់ជួប បងវី ជាអ្នកអស់ពីចិត្ត ហើយក្តោបក្តាប់កម្មវិធី គម្រោងនិងជីវភាពរបស់ជនរួមជាតិខ្មែរបានយ៉ាងច្បាស់។ ពេលខ្ញុំសូមទិន្នន័យអំពីជនរួមជាតិខ្មែរនៅលើភូមិសាស្រ្ត គាត់ក៏ឆ្លើយភ្លាម។ គ្រួសារដែលលំបាកនៅសង្កាត់ចូវវ៉ាន់លីម ឬទ្រឿងឡាក គាត់បានយល់ពីស្ថានភាពទាំងអស់ ទោះជាមិនមែនជាអ្នករស់នៅភូមិភាគនេះក៏ដោយ។ បងត្រឿងសូវី បង្ហើបឱ្យដឹង៖ “រៀនតាមអ៊ំ ខ្ញុំបានប្រឡូកនៅមូលដ្ឋានច្រើន ម្ល៉ោះហើយយល់មាមីងត្រូវការអ្វី បំផុតគឺគ្រួសារជនរួមជាតិខ្មែរដែលជួបលំបាក។ និយាយពិតទៅ បើខ្ញុំនៅតែក្នុងការិយាល័យ ហើយហៅទូរស័ព្ទនោះ នឹងមិនអាចក្តាប់បាននូវតម្រូវការពិតប្រាកដរបស់មាមីងនៅតាមភូមិភាគនីមួយៗជាក់ស្តែងឡើយ។ បើក្តាប់មិនជាក់ច្បាស់នោះ ការឧបត្ថម្ភរបស់រដ្ឋគឺមិនអាចពង្រីកប្រសិទ្ធភាពបាន។ តួយ៉ាងដូចទម្រង់ “ជួយនារីជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច” អាស្រ័យសមាគមសហព័ន្ធនារីសង្កាត់ទ្រឿងឡាកកសាងនឹងសមស្របជាមួយនឹងភូមិសាស្រ្តនេះជាងភូមិសាស្រ្តដទៃ”។
បងវីដោះដូរការងារជាមួយនឹងមិត្តរួមអាជីពនៅស្ថាប័ន។
បងសូវី រៀបរាប់ខណៈពេលសមាគមសហព័ន្ធនារីសង្កាត់ទ្រឿងឡាក និងធនាគារគោលនយោបាយសង្គមខណ្ឌ ដោះដូរអំពីទម្រង់នេះ បងបានធ្វើសេនាធិការជូនថ្នាក់ដឹកនាំ ហើយក៏បានថ្នាក់ដឹកនាំយល់ព្រមភ្លាម។ មូលហេតុគឺពេលទៅបំពេញការងារនៅតំបន់ប៊ិញឡើយ សង្កាត់ទ្រឿងឡាក បងបានឆៀងចូលហាងភេសជ្ជៈរបស់បងស្រី ហ្វិញធីគឹមឡៀង នៅទំនប់ទឹកតាកែវ។ បងស្រី ឡៀងសំណេះសំណាល ហាងភេសជ្ជៈនេះ លក់ដាច់ណាស់ ប៉ុន្តែគាត់គ្មានដើមទុនយកទំនិញមកលក់ច្រើន ពីព្រោះមាមីងនៅទីនេះ ទៅធ្វើការតាមរដូវកាល ពេលគ្មានការងារធ្វើតែងទិញជឿ លុះពេលមានការងារធ្វើទើបសងវិញ។ មាមីងរស់នៅភូមិផងរបងជាមួយ បើមិនលក់ជឿទេលំបាកណាស់។ ពេលលក់ហើយ ត្រូវដើររកបុលប្រាក់គេខាងក្រៅ ប្រាក់ការខ្ពស់គ្មាននៅចំណេញទេ ជួនកាលខាតទាំងដើមទុនទៀតផង។ បងវី ឱ្យដឹង ដោយក្តីរីករាយ៖ “កាលពីម្សិលមិញ ខ្ញុំបានជួបបងស្រី ឌាំងធីថឹមថាប ប្រធានសមាគមសហព័ន្ធនារីសង្កាត់ទ្រឿងឡាក គាត់បានឱ្យដឹង ឥឡូវបងស្រីឡៀងមានជីវភាពធូរធារ និងទទួលតួនាទីជាប្រធានក្រុមបែងចែកប្រាក់កម្ចីរបស់ទម្រង់ ដើម្បីឧបត្ថម្ភបងប្អូននារីជនជាតិភាគតិចនៅតំបន់ប៊ិញឡើយអភិវឌ្ឍន៍សេដ្ឋកិច្ច ខ្ញុំឮដូច្នេះខ្ញុំក្តីត្រេកអរខ្លាំងណាស់”។
បងវ៉តឺទ្រី អនុប្រធានការិយាល័យជនជាតិ ខណ្ឌអូរម៉ូង ឱ្យដឹងបន្ថែម៖ “ខ្ញុំបំពេញការងារនៅការិយាល័យមហាផ្ទៃខណ្ឌមុនពេលបញ្ជូនមកទីនេះ ម្ល៉ោះហើយខ្ញុំយល់ពីស្ថានភាពលំបាករបស់បងវី។ ទោះជាដូច្នោះក្តី ពេលមកធ្វើការជាមួយគ្នា ខ្ញុំមិនដែលឮបងត្អូញត្អែរពីការលំបាកឡើយ ឃើញតែគាត់ខិតខំធ្វើការដោយអស់ពីកម្លាំងកាយចិត្ត។ ខ្ញុំទើបមកទទួលភារកិច្ចថ្មីបានពីរបីខែ នៅថ្មីថ្មោង ខ្ញុំក៏បានបងវីជួយណែបង្ហាញអស់ពីចិត្ត។ ពេលចុះទៅភូមិសាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅកុះករជាមួយនឹងបងវី ខ្ញុំកាន់តែគោរពកោតក្រែង ពីព្រោះគាត់ទទួលបានការស្រឡាញ់រាប់អានពីសំណាក់ មាមីងជនរួមជាតិខ្មែរជាច្រើន”។ និយាយអំពីបញ្ហានេះ បងវីបន្ទាបខ្លួនឱ្យដឹង មូលហេតុមកពីគាត់ជាជនជាតិខ្មែរ ម្ល៉ោះហើយយល់ពីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ ពិសេស ទៀតដោយសារការងារពីមុនរបស់គាត់កាលនៅធ្វើជាគណៈប្រជាចលនាស្រុកអូរម៉ូង (ពីមុន) មុនពេលបញ្ជូនមកការិយាល័យជនជាតិ ម្ល៉ោះហើយគាត់តែងជិតដិតជាមួយនឹងប្រជាជន៕
ហាថាញ់-វិមាន