11/04/2022 - 16:59

អភិ​វឌ្ឍ​អប់រំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ នៅ​ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ តែង​បាន​ផ្នែក​អប់​រំយក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​អំ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​បណ្តុះ​បណ្តាល​វិក្រឹដ្ឋ​ការ​កម្មា​ភិបាល​ គ្រូ​បង្រៀន​ ម្ល៉ោះ​ហើយ​គុណ​ភាព​អប់​រំត្រូវ​បាន​លើក​កម្ពស់​។​

ម៉ោង​រៀន​របស់​សិស្ស​សាលា​អនុ​វិទ្យា​ល័យ​វៀង​ប៊ិញ។​

វៀង​ប៊ិញ ជាឃុំ​លំ​បាក​ខ្លាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៧៤% ដូច្នេះ​ ទទួល​បាន​នូវ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ជា​ច្រើន​របស់​រដ្ឋ​ ក្នុង​នោះ​មាន​វិស័យ​អប់​រំ។​  យោង​តាម​ប្រ​សាសន៍​ លោក​ហ៊ុងមិញ​គ្វៀង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វៀង​ប៊ិញ ឲ្យ​ដឹង​៖ បច្ចុប្បន្ន​ ចាប់​ពីសាលា​មត្តេយ្យរហូត​ដល់​សាលា​អនុ​វិទ្យា​ល័យ​ សុទ្ធ​តែ​បាន​ឃុំ​កសាង​យ៉ាង​សម​រម្យ​និង​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ សាលា​ទាំង​អស់​នេះ​កំ​ពុង​ព្យា​យាម​សម្រេច​នូវ​លក្ខ​ឋាន​ ដើម្បី​គ្រប់​លក្ខណៈ​បាន​ទទួល​ស្គាល់​ ជាសាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​ ២។​ ខណៈ​ ពេល​ប្រ​ព័ន្ធ​សាលា​រៀន​ គ្រឿង​បរិក្ខារ​បង្រៀន​សម្រេច​បទ​ដ្ឋាន​ទំ​នើប​ និង​កង​ជួរ​គ្រូ​បង្រៀន​មាន​កម្រិត​វិជ្ជា​មុខ​ជំនាញ​ល្អ​ ដូច្នេះ​អត្រា​កៀរ​គរ​សិស្ស​ចូល​រៀន​លើ​ភូមិ​សាស្រ្ត​ឃុំ​តែង​សម្រេច​ភាគ​កម្រិត​ដាក់​ចេញ​។​

ទន្ទឹម​នឹង​នោះ​ សាលា​រៀន​នានា​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​វៀង​ប៊ិញ តែង​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ឱ្យ​កម្មា​ភិបាល​ គ្រូ​បង្រៀន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តា​ល​ បំ​ពាក់​បំ​ប៉ន​មុខ​ជំនាញ​ ម្ល៉ោះ​ហើយ​កម្មា​ភិបាល​ គ្រូ​បង្រៀន​តែង​ក្តាប់​បាន​នូវ​វិធី​សាស្រ្ត​ផ្លាស់​ថ្មី​តាម​កម្ម​វិធី​ផ្លាស់​ថ្មី​សៀវ​ភៅ​ សិក្សា​របស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​។​ លោក​គ្រូ​ទ្រឿង​គ្វី​កឿង​ នាយក​សាលា​អនុវិទ្យា​ល័យ​វៀង​ប៊ិញ បាន​ឲ្យ​ដឹង​៖  “សាលា​រៀន​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៧ ឯគ្រូ​បង្រៀន​ក៏​បាន​សម្រេច​និង​សម្រេច​លើស​បទ​ដ្ឋាន​ មាន​គ្រឿង​បរិក្ខារ​បង្រៀន​និង​រៀន​គ្រប់​សព្វ​ ម្ល៉ោះ​ហើយ​គុណ​ភាព​របស់​សាលា​កាន់​តែបាន​ប្រ​សើរ​ឡើង​”។​

លោក​ហ៊ុង​មិញ​គ្វៀង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វៀង​ប៊ិញ ឲ្យ​ដឹង​បន្ថែម​៖ អា​ស្រ័យ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​រ​បស់​ខេត្ត​ ដើម្បី​អភិ​វឌ្ឍការ​អប់​រំនៅ​វៀង​ប៊ិញ។​  ម្ល៉ោះ​ហើយ​អត្រា​កៀរ​គរ​សិស្ស​ឋិត​ក្នុង​អា​យុ​ចូល​រៀន​គ្រប់​កម្រិត​សិក្សា​សម្រេច​ ១០០%។​ ទន្ទឹម​នឹង​នោះ​ ផ្នែក​អប់​រំតែង​តែ​វិនិ​យោគ​បំ​ពាក់​គ្រឿង​បរិក្ខារ​បង្រៀន​និង​រៀន​ទំ​នើប​ៗ​ ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​ បង្ក​ភាព​ចំ​ណាប់​អា​រម្មណ៍​ដល់​សិស្សា​នុ​សិស្ស​ ដូច្នេះ​ គុណ​ភាព​អប់​រំត្រូវ​បាន​កើន​ឡើង​។​ ផ្តើម​ពីនោះ​ រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​វៀង​ប៊ិញ៕​   

អត្ថ​បទ​ & រូប​ថត​៖ ថាវ​ត្រឹន

ចែករំលែកអត្ថបទ