នៅដំណាក់សុខាភិបាលឃុំភូមី ពេទ្យយោធាប៉ុស្ដិ៍ការពារព្រំដែនភូមី ទើបសហការជាមួយនឹងដំណាក់សុខាភិបាលឃុំភូមី មណ្ឌលពិនិត្យពហុព្យាបាលវ៉ាងភឿក (សុកស្វាយ ហងដឹក គៀងយ៉ាង) មជ្ឈមណ្ឌលព្យាបាលភ្នែកបច្ចេកវិទ្យាខ្ពស់ ៣P សៃហ្គង និងមន្ទីរពេទ្យយ៉ាអាង ១១៥ ក្រុងហូជីមិញ បានធ្វើការពិនិត្យព្យាបាលជំងឺនិងផ្ដល់ថ្នាំឥតគិតថ្លៃជូនអ្នកជំងឺក្រីក្រនៃគ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ និងជនរួមជាតិខ្មែរលើភូមិសាស្រ្តចំនួន ៣០០ លើកនាក់។
ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតពិនិត្យជំងឺជូនអ្នកក្រ។
គ្រូពេទ្យ វេជ្ជបណ្ឌិតមកពីមណ្ឌលពិនិត្យជំងឺនិងពេទ្យយោធាប៉ុស្ដិ៍ការពារព្រំដែនភូមី ស្រុកយ៉ាងថាញ់ (គៀងយ៉ាង) បានជួយវាស់កម្ដៅ វាស់សម្ពាធឈាម តេស្ដស្ករក្នុងឈាម ពិនិត្យនិងពិគ្រោះសុខភាពផ្នែកជំងឺផ្ទៃ ក្នុងពិនិត្យវាស់ភ្នែក ពិនិត្យនិងពិគ្រោះយោបល់ពីរោគភ្នែក ត្រួតពិនិត្យរបួសរ៉ែទីនដល់ប្រជាជន។ល។ ព្រមទាំងពិគ្រោះយោបល់ផ្សព្វផ្សាយផែនការគ្រួសារ បង្ការកង្វះអាហារូបត្ថម្ភលើកុមារតូចរោគស្រ្តី និងមនុស្សចាស់។ ឆ្លងតាមរយៈនោះ គ្រូពេទ្យ វេជ្ជបណ្ឌិតបានផ្ដល់ជូនថ្នាំឥតគិតថ្លៃជាង ២០០ ចំណែក សរុបតម្លៃទឹកប្រាក់ ៣០ លានដុង ជូនអំណោយ ៣០ ចំណែក សរុបតម្លៃទឹកប្រាក់ ៦ លានដុង។
ស្របឱកាសនេះ គណៈបញ្ជាការប៉ុស្ដិ៍ការពារព្រំដែនភូមី នៅទាំងគួបផ្សំផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ស្ដីពីការឆ្លងដែន បង្ការប្រឆាំងការរត់ពន្ធ ដឹកជញ្ជូនទំនិញ ឆ្លងដែនខុសច្បាប់; អនុក្រឹត្យលេខ ៩៦/២០២០/NĐ-CP ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ របស់រដ្ឋាភិបាល កំណត់ពីការផាកពិន័យបទល្មើសរដ្ឋបាលក្នុងវិស័យគ្រប់គ្រង ការពារព្រំដែនជាតិ; ចែកចាយខិត្តប័ណ្ណ ៥០០ សន្លឹក អាស្រ័យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាងរៀបរៀងពីឯកសារច្បាប់; បង្ការប្រឆាំងជំងឺ COVID-១៩៕
យោង៖ baodantoc.vn - ថាច់ធី