កីឡា - ទេសចរណ៍ ទេសចរណ៍

21/03/2022 - 14:20

កឹង​ធើអភិវឌ្ឍ​ទេស​ចរណ៍​កសិកម្ម​

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ចេញ​សេច​ក្តី​សម្រេច​លេខ​ ៧៧៤/QÐ-UBND ចុះ​ថ្ងៃ​ទី២២ ខែកុម្ភៈ​ ឆ្នាំ​ ២០២២ ស្តីពី​ការ​ផ្តល់​សច្ចា​នុមតិ​លើ​គម្រោង​ “អភិវឌ្ឍ​ទេស​ចរណ៍​កសិកម្ម​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ ដំណាក់​កាល​ ២០២១ -២០២៥ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៣០”។​

ទេស​ចរណ៍​កសិកម្ម​នៅ​ទីក្រុង​ គឺ​ជានិន្នា​ការ​ដែល​អង្គ​ភាព​ជាច្រើន​កំ​ពុង​ទាញ​យក​
ផលនៅ​កឹង​ធើ។​ រូប​ថតៈ ចម្ការ​ត្រសក់​ផ្អែម​នៅ​កឹង​ធើ​ Farm។​

តាម​រយៈ​នោះ​ មន្ទីរ​វប្ប​ធម៌​ កីឡា​ និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ ដឹក​នាំ​ សហការ​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​ដែល​ពាក់​ព័ន្ធ​និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខណ្ឌ​ ស្រុក​អនុវត្ត​គម្រោង​។​ ខ្លឹម​សារ​នៃ​គម្រោង​ គឺ​ទាញ​យក​ផលប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​តម្លៃ​ធន​ធាន​ធម្ម​ជាតិ​ក្នុង​វិស័យ​កសិកម្ម​ ផ្សារភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​តាម​ទិស​ដៅ​ អភិវឌ្ឍ​ចីរ​ភាព​ ទន្ទឹម​នឹង​ការ​លើក​កម្ពស់​ការ​ប្រ​កួត​ប្រ​ជែង​ផលិត​ផល រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ប្រ​ព័ន្ធ​ផលិត​ផល សេវា​ទេស​ចរណ៍​នៅ​កឹង​ធើ; កសាង​យីហោ​ទេស​ចរណ៍​កសិកម្ម​កឹង​ធើ។​ល។​ ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​ពិនិត្យ​ជាក់​ស្តែង​ កសាង​ទម្រង់​ទេស​ចរណ៍​កសិកម្ម​សម​ស្រប​; ព្រម​ទាំង​ធ្វើ​សេនា​ធិការ​ សំ​ណើ​ឱ្យ​មាន​គោល​នយោ​បាយ​ យន្ត​ការ​សម​ស្រប​ ដើម្បី​ជំរុញ​ទេស​ចរណ៍​កសិកម្ម​អភិវឌ្ឍ៕​

                 យោង​៖ កាសែត​កឹង​ធើ-មុនី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ទេស​ចរណ៍​កឹង​ធើ​ Farm