ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបមានឯកសារណែនាំផ្សព្វផ្សាយអនុវត្តគម្រោង “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍”។ គម្រោងនេះចំណុះកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។
ភូមិត្បាញសំពត់ចរបាប់ខ្មែរ នៅឃុំវ៉ាន់យ៉ាវ ស្រុកទិញបៀង ខេត្តអាងយ៉ាង ដែលជាគោលដៅមួយកំពុងទាក់ទាញភ្ញៀវទេសចរ។ រូប៖ ថាញឡុង
ឆ្លងតាមរយៈនោះ គប្បីអនុវត្តគម្រោងយោងលើគោលការណ៍វិនិយោគមានចំណុចសំខាន់ៗ និងចីរភាព ផ្តុំកម្លាំងដល់ឃុំ ភូមិដែលលំបាកបំផុត; ដោះស្រាយនូវបញ្ហាកង្វល់ បន្ទាន់បំផុត និងអាទិភាពឧបត្ថម្ភគ្រួសារក្រីក្រ ក្រុមជនជាតិភាគតិច ដែលលំបាកបំផុត។ ធានាបើកចំហប្រជាធិបតេយ្យ ពង្រីកសិទ្ធិធ្វើម្ចាស់ និងការចូលរួមយ៉ាងសកម្ម ម្ចាស់ការរបស់សហគមន៍និងប្រជាជន; ពង្រីកស្មារតីខិតខំឈានឡើងរបស់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ ជំរុញសហវិមជ្ឈការ និងវិមជ្ឈការដល់ភូមិភាគក្នុងការកសាង ចាត់ចែងអនុវត្តគម្រោង សមស្របនឹងលក្ខណៈចំណុចពិសេស សក្តានុភាព ឧត្តមភាព អត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់ដ៏វិសេសវិសាលរបស់បណ្តាជនរួមជាតិភាគតិច បណ្តាតំបន់ភូមិភាគផ្សារភ្ជាប់នឹងពង្រឹងការការពារប្រទេស សន្តិសុខ។ អាទិភាពជ្រើសរើស ខ្លឹមសារវិនិយោគមានការដាក់កម្រិតកាន់តែខ្ពស់ ដើម្បីរៀបចំអនុវត្តចំពោះមុខសញ្ញាបានទទួលផល; ធានាគោលការណ៍មិនផ្គងលើគ្នា ខ្លឹមសារវិនិយោគរបស់គម្រោងមិនផ្គងលើភូមិសាស្រ្តតែមួយ ឬលើមុខសញ្ញាទទួលផលដដែលៗ៕
យោងតាម៖ គណៈកម្មាធិការជនជាតិ- ប្រែសម្រួល៖ វិមាន