14/03/2022 - 14:35

សកម្ម​ភាព"ព្រំ​ដែន​ខែមីនា​"

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ សហ​ការ​ជា​មួយ​នឹង​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ រៀប​ចំ​កម្ម​វិធី​ “ព្រំ​ដែន​ខែមីនា​” ក្រោម​បធាន​បទ​ “ព្រំ​ដែន​មាតុ​ភូមិ​ខ្ញុំ​”។​ កម្ម​វិធី​នេះ​ មាន​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ ដូច​៖ រៀន​សូត្រ​ពីប្រ​វេណី​ខួប​អនុស្សាវ​រីយ៍​ ៦៣ ឆ្នាំ​ ទិវា​បង្កើត​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ (០៣/៣/១៩៥៩ -០៣/៣/២០២២) និង​ ៣៣ ឆ្នាំ​ទិវា​ការ​ពារ​ព្រំ​ដែន​ ទូទាំង​ប្រ​ជា​ជន​ (០៣/៣/១៩៨៩-០៣/៣/២០២២); ជូន​ទង់​ជាតិ​និង​អំ​ណោយ​ ២០ ចំ​ណែក​ដល់​អ្នក​នេសាទ​; ជូន​អំ​ណោយ​ ៥០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ និង​អា​ហា​រូប​ករណ៍​ ១០ ចំ​ណែក ​(មួយ​ចំ​ណែក​ ១ លាន​ដុង​) ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​ ក្នុង​កម្ម​វិធី​ “ជំរុញ​ដំណើរ​ប្អូន​ទៅ​សាលា​”; ជូន​ទង់​ជាតិ​ចំ​នួន​ ២០០ ដើម្បី​អនុវត្ត​កម្ម​វិធី​ “ព្រំ​ដែន​ខែមីនា​”; អនុវត្ត​យុទ្ធ​នាការ​ “ចូរ​សម្អាត​សមុទ្រ​” ប្រ​មូល​សម្រាម​នៅ​តំ​បន់​សមុទ្រ​ហូបែ ឃុំ​វិញ​ហាយ​ ទីរួម​ខេត្ត​វិញ​ចូវ​។​

តំ​ណាង​ថ្នាក់​ដឹក​នាំ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ ជូន​អំ​ណោយ​ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​។​

នេះ​គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ ដើម្បី​អប​អរ​សាទរ​ ៩១ ឆ្នាំ​ទិវា​បង្កើត​សម្ព័ន្ធ​យុវ​ជន​បក្ស​កុម្មុយ​និស្ត​ហូជីមិញ​ (២៦/៣/១៩៣១-២៦/៣/២០២២) ៦៣ ឆ្នាំ​ទិវា​បង្កើត​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ (០៣ /៣/១៩៥៩-០៣/៣/២០២២) និង​ ៣៣ ឆ្នាំ​ទិវា​ការ​ពារព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​ (០៣/៣/ ១៩៨៩- ០៣/៣/២០២២)៕​

លីធាន​-មុនី​

 

ចែករំលែកអត្ថបទ