កីឡា - ទេសចរណ៍ ទេសចរណ៍

21/02/2022 - 08:33

ទេស​ចរណ៍កឹង​ធើ-ទិស​ដៅ​ស្តារ​ឡើង​និង​អភិវឌ្ឍន៍

លោក​ឡេ​ថាញ​ផុង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​សមាគម​ទេស​ចរណ៍​វាល​រាប​ទន្លេ​គឺវ​ឡុង​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ សកម្ម​ភាព​ទេស​ចរណ៍​ហាក់​ដូច​បាន​ដំណើរ​ការ​ឡើង​វិញ​។​ ចំ​ពោះ​មុខ​ យើង​ផ្តោត​ទៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​។​ ដើម្បី​ស្តារ​ទេស​ចរណ៍​ឡើង​វិញ​ ខ្ញុំ​គិត​ថា​ យើង​គប្បី​ផ្តោត​ទៅ​លើ​បញ្ហា​មួយ​ចំ​នួន​ខាង​ក្រោម​នេះ​៖ បន្ត​ដោះ​ស្រាយ​បញ្ហា​ ប្រ​ឈម​ឱ្យ​អា​ជីវ​កម្ម​ និង​កម្លាំង​ពលកម្ម​របស់​ផ្នែក​ទេស​ចរណ៍។​ បន្ទាប់​មក​ គឺ​ត្រូវ​ផ្តោត​ទៅ​លើ​ផលិត​ផលទេស​ចរណ៍​ធ្វើ​យ៉ាង​ណាដើម្បី​សម​ស្រប​ជាមួយ​នឹង​ចំ​ណូល​ចិត្ត​ភ្ញៀវ​ទេស​ចរ​។​ បញ្ហា​សំ​ខាន់​មួយ​ទៀត​ គឺ​គោល​ដៅ​ទេស​ចរណ៍ ត្រូវ​មាន​ដំណោះ​ស្រាយ​សុវត្ថិ​ភាព​ និង​ដោះ​ស្រាយ​ហានិ​ភ័យ​សម្រាប់​ភ្ញៀវ​។​ ធ្វើ​យ៉ាង​ណា ឱ្យ​ភ្ញៀវ​មាន​អា​រម្មណ៍​សុវត្ថិ​ភាព​ ទើប​បំ​ផុស​បាន​នូវ​តម្រូវ​ការ​ចង់​ទៅ​ទេស​ចរ​។​ ម្យ៉ាង​ទៀត​ យើង​ត្រូវ​ចង​សម្ព័ន្ធ​ឱ្យ​រឹង​មាំមូល​ដ្ឋាន​ទេស​ចរណ៍ជា​មួយ​គ្នា​ ដើម្បី​រួម​គ្នា​ជំរុញ​ការ​អភិវឌ្ឍ។​ មាន​ការ​ចង​សម្ព័ន្ធ​គ្នា​ទើប​បង្កើត​បាន​ប្រ​ព័ន្ធ​ផលិត​ផល​និង​សេវា​កម្ម​ចម្រុះ​ ផ្តើម​ពីនោះ​ ទាក់​ទាញ​បាន​ភ្ញៀវ​ទេស​ចរ​មក​កាន់​ក្រុង​កឹង​ធើ និង​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​”។​

ភ្ញៀវ​ទេស​ចរ​ឆ្លង​កាត់​បទ​ពិសោធន៍​ជិះ​ទូក​នៅ​តំ​បន់​អេកូ​ទេស​ចរណ៍​ចម្ការ​ឈើ​ហូប​ផ្លែ​ភីអៀង​។​

ភ្ញៀវ​ទេស​ចរ​ឆ្លង​កាត់​បទ​ពិសោធន៍​ដើរ​ឆ្លង​ស្ពាន​ស្នួនៅ​តំ​បន់​អេកូ​ទេស​ចរណ៍​
ចម្ការ​ឈើ​ហូប​ផ្លែ​ភីអៀង​។​

លោក​ឡេថាញ​ផុង ឱ្យ​ដឹង​ បច្ចុប្បន្ន​ សមាគម​កំ​ពុង​សហ​ការ​ជា​មួយ​មន្ទីរ​វប្ប​ធម៌​កីឡា​ និង​ទេស​ចរណ៍​កឹង​ធើ រៀប​ចំ​កិច្ច​ប្រ​ជុំ​តភ្ជាប់​សកម្ម​ភាព​ទេស​ចរណ៍​ក្នុង​តំ​បន់​ ក្រោម​ប្រ​ធាន​បទ​៖ “បង្កើត​របៀង​បៃតង​តភ្ជាប់​ទេស​ចរណ៍ បណ្ដា​ខេត្ត​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ជាមួយ​ក្រុង​កឹង​ធើ” តាម​ការ​គ្រោង​ទុក​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែកុម្ភៈ​នេះ​។​ ទិស​ដៅ​គឺ​ដើម្បី​តភ្ជាប់​និង​រួម​ កម្លាំង​ស្វែង​រក​ដំណោះ​​ស្រាយ​ស្តារ​ទេស​ចរណ៍ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បន្ទាប់​មក​ ទើប​ពង្រីក​ទៅ​កាន់​ក្រុង​ហូជី​មិញ​ និង​បណ្ដា​ខេត្ត​ នៅ​ភូមិ​ភាគ​ខាង​កើត​។​

ក្រុង​កឹង​ធើ ក៏​មាន​ទិស​ដៅ​ជាក់​ស្ដែង​ដើម្បី​ស្តារ​និង​អភិវឌ្ឍន៍​ទេស​ចរណ៍។​ តាម​រយៈ​នោះ​ ខ្លឹម​សារ​សំ​ខាន់​ៗ​ត្រូវ​បាន​កំ​ណត់​៖ ផ្តោត​ទៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ ទាញ​យក​ផល​ទីផ្សារ​ជិត​ៗ​។​ បន្ទាប់​មក​ គឺ​បន្ត​ស្នើ​សុំ​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​នៅ​ពេល​គ្រប់​លក្ខណ​សម្បត្តិ​។​ ផ្នែក​ទេស​ចរណ៍​ក្រុង​នឹង​ជំរុញ​មាំការ​អភិ​វឌ្ឍទម្រង់​អេកូ​ទេស​ចរណ៍​តំ​បន់​ព្រែក​ទន្លេ​ទេស​ចរណ៍ MICE (ទេស​ចរណ៍​រួម​បញ្ចូល​គ្នា​ជា​មួយ​សន្និ​សីទ និង​សិក្ខា​សាលា​) ទេស​ចរណ៍​សហគមន៍។​  ផ្តោត​លើ​ផលិត​ផល​ទេស​ចរណ៍​ដែល​ផ្សារ​ភ្ជាប់​ នឹង​ធម្ម​ជាតិ​ ប្រ​ភេទ​ម្ហូប​អា​ហារ​ជា​លក្ខណៈ​ពិសេស​របស់​ក្រុង​។​ ទន្ទឹម​នឹង​នោះ​ ជំរុញ​ការ​ងារ​គ្រប់​គ្រង​ទីតាំង​ គោល​ដៅ​ លើក​ទឹក​ចិត្ត​អា​ជីវ​កម្ម​កសាង​ដំណើរ​ការ​គ្រប់​គ្រង​វិបត្តិ​ និង​ហានិ​ភ័យ​ ទប់​ទល់​ទាន់​ពេល​ចំ​ពោះ​សភាព​ការណ៍​ដែល​កើត​ឡើង​។​ ផ្តោត​លើ​ការ​កសាង​ ផលិត​ផល និង​សេវា​កម្ម​ទេស​ចរណ៍​ប្រ​កប​ដោយ​ចីរ​ភាព​៘ ទន្ទឹម​នឹង​នោះ​ ជំរុញ​មាំការ​ងារ​ផ្សាយ​ពាណិជ្ជ​កម្ម​ និង​ដំណើរ​ការ​បង្កើន​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ធ្វើ​ពិពិធ​កម្ម​វិធី​សាស្រ្ត​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ និង​កំ​ណត់​ទីផ្សា​រគោល​ដៅ​។​ ពង្រឹង​កិច្ច​សហការ​លើ​វិស័យ​ទេស​ចរណ៍ ជាមួយ​មូល​ដ្ឋាន​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ - ក្រុង​ហូជី​មិញ​ និង​ខេត្ត​ ក្រុង​ឯទៀត​ដែល​មាន​គោល​ដៅ​ទេស​ចរណ៍​សំ​ខាន់​ៗ​។​  ព្រម​ជា​មួយ​នោះ​ សហ​ការ​នឹង​អា​កាស​យាន​ដ្ឋាន​បង្កើន​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ លើក​ទឹក​ចិត្ត​អា​ជីវ​កម្ម​ កសាង​កម្ម​វិធី​ជំរុញ​តម្រូវ​ការ​តភ្ជាប់​សង្វាក់ តម្លៃ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​។​ ផ្នែក​ទេស​ចរណ៍​ក្រុង​បន្ត​ផ្តល់​យោ​បល់​លើ​យន្ត​ការ​ គោល​នយោ​បាយ​ ដើម្បី​ឧបត្ថម្ភ​អា​ជីវ​កម្ម​ក្នុង​វិស័យ​ទេស​ចរណ៍។​ ទន្ទឹម​នោះ​ ក៏​លើក​ទឹក​ចិត្ត​និង​ឧបត្ថម្ភ​អា​ជីវ​កម្ម​ឱ្យ​ចាប់​ផ្តើម​ធ្វើ​អា​ជីវ​កម្ម​ មាន​គំ​និត​ថ្មី​ៗ​ អភិវឌ្ឍ​ផលិត​ផល​ទេស​ចរណ៍​ពិសេស​ដោយ​ឡែក​ ដើម្បី​លើក​កម្ពស់​ការ​ប្រ​កួត​ប្រ​ជែង​សម្រាប់​ផលិត​ផលទេស​ចរណ៍​របស់​ក្រុង​៕​

                   អា​យឡឹម​-លេង​មី

ចែករំលែកអត្ថបទ