បញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រលេខ ៤ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ និងសម្តែងនូវការប្តេជ្ញាចិត្តសម្រេចលទ្ធផលខ្ពស់បំផុត ក្នុងការតស៊ូ បង្ក្រាបបទល្មើសលើតំបន់សមុទ្រ។
អង្គភាពទាំងពីរបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ។
បញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រលេខ ៤ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង ទើបចាត់តាំងសន្និបាតផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការតស៊ូបង្ការ ប្រឆាំងឧក្រិដ្ឋកម្ម បទល្មើសលើតំបន់សមុទ្រគៀងយ៉ាង។ សន្និបាតសំដៅពង្រីក កម្លាំងចម្រុះនៃអង្គភាពទាំងអស់ ក្នុងការអនុវត្តភារកិច្ច សើុបការណ៍ ក្តាប់ស្ថានការណ៍ យាមល្បាត ពិនិត្យ អង្កេត ប្រទះឃើញ ប្រយុទ្ធប្រឆាំង ចាត់វិធានការម៉ឺងម៉ាត់ចំពោះមុខសញ្ញាដែលរត់ពន្ធ ជួញដូរ ដោះដូរទំនិញ ដឹកទំនិញខុសច្បាប់លើតំបន់សមុទ្រគៀងយ៉ាង ត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ រួមចំណែកអនុវត្តមានប្រសិទ្ធភាពយុទ្ធនាការចំណុចកំពូលតស៊ូ បង្ការប្រឆាំងឧក្រិដ្ឋកម្ម បទល្មើសក្នុងឱកាសមុន ក្នុងនិងក្រោយបុណ្យចូលឆ្នាំថ្មីញឹមយ៉ឹងឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ បង្កើនការដោះដូរ រៀនសូត្របទពិសោធន៍ក្នុងការតស៊ូបង្ការប្រឆាំងឧក្រិដ្ឋកម្ម និងបទល្មើសរវាងអង្គភាពនីមួយៗ ពិសេសគឺរវាងប្លុកស្ថាប័នវិជ្ជាជីវៈនិងសមមិត្តគ្រប់រូបដែលចូលរួម អនុវត្តផ្ទាល់ភារកិច្ចសហប្រតិបត្តិការ។
ក្នុងសន្និបាត រាល់មតិយោបល់តែងសម្តែងនូវការយល់ស្របនិងឯកភាពថាក្នុងឱកាសមុន ក្នុងនិងក្រោយបុណ្យចូលឆ្នាំថ្មីញឹមយ៉ឹងឆ្នាំ ២០២២ ស្ថានភាពរត់ពន្ធ ក្លែងបន្លំពាណិជ្ជកម្ម និងដឹកទំនិញខុសច្បាប់លើតំបន់សមុទ្រគៀងយ៉ាង នឹងប្រព្រឹត្តឡើងដោយលក្ខណៈកម្រិតនិងឧបាយកលកាន់តែក្រឡិចក្រឡុចនិងពិសពុលពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យហេតុនោះ ដើម្បីម្ចាស់ការបង្ការបង្ក្រាបស្ថានភាព ប្រទះឃើញ ទប់ស្កាត់និងដោះស្រាយទាន់ពេលរាល់ការប្រព្រឹត្តបទល្មើស អង្គភាពទាំងពីរ នឹងជំរុញការផ្សព្វផ្សាយអនុវត្តសកម្មភាពសហប្រតិបត្តិការសើុបការណ៍ ក្តាប់ស្ថានការណ៍ ប្រទះឃើញ ស្នើចាត់កងកម្លាំង មធ្យោបាយត្រួតពិនិត្យ ឃាត់ខ្លួន ចាត់វិធានការចំពោះមុខសញ្ញាដែលប្រព្រឹត្តល្មើសច្បាប់ ធានាសុវត្ថិភាព ហ្មត់ចត់និងត្រឹមត្រូវតាមបទប្បញ្ញត្តិ។ ព្រមជាមួយនោះ រៀបចំឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ជូនប្រជាជនភូមិភាគនីមួយៗដែលនៅតាមឆ្នេរសមុទ្រនាវិកនិងនេសាទករភ្ញាក់រលឹកអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទប្បញ្ញត្តិនៃច្បាប់ស្ដីពីការបង្ការប្រឆាំងរត់ពន្ធ ក្លែងបន្លំពាណិជ្ជកម្មនិងរាល់អំពើប្រព្រឹត្តល្មើសផ្សេងៗទៀត; ឆ្លងតាមរយៈនោះ រួមចំណែកដ៏សំខាន់ក្នុងការអនុវត្តល្អនូវភារកិច្ចការពារអធិបតេយ្យ សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សុវត្ថិភាពលើផ្ទៃសមុទ្រ៕
យោងតាមកាសែតពលករ- ប្រែសម្រួល៖ លីសៀ