24/01/2022 - 08:40

សាលា​ត្រៀម​លក្ខណៈ​ទទួល​សិស្ស​ចូល​រៀន​

បន្ទាប់​ពីអស់​រយៈ​ពេល​គម្លាត​សង្គម​ សាលា​មតេ្តយ្យ​ សាលា​ចំ​ណេះ​ទូទៅ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​និយាយ​រួម​ និង​សាលា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ បាន​ត្រៀម​លក្ខណៈ​ទទួល​សិស្ស​ចូល​រៀន​។​

សាលា​មតេ្តយ្យ​ផុងដៀង ត្រៀម​លក្ខណៈ​ទទួល​សិស្ស​វិល​មក​សាលា​រៀន​ឡើង​វិញ​។​

លោកស្រី​ផាម​ធីឡេវ កម្មា​ភិបាល​ទទួល​បន្ទុក​កម្រិត​មតេ្តយ្យ​ ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ស្រុក​កើ - ដ ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “តាម​ការ​គ្រោង​ទុក​កម្រិត​មតេ្តយ្យ​នឹង​វិល​មក​សាលា​ក្រោយ​កម្រិត​ចំ​ណេះ​ទូទៅ​ ប៉ុន្តែ​មូល​ដ្ឋាន​សម្ភារៈ​ទុក​យូរ​មិន​ប្រើ​ប្រាស់​ នឹង​ចាស់​ទ្រុឌទ្រោម​ ម្ល៉ោះ​ហើយ​សាលា​បាន​ចាត់​គ្រូ​បង្រៀន​ប្តូរ​វេន​គ្នា​ចូល​ធ្វើ​អនា​ម័យ​បន្ទប់​រៀន​ ដើម្បី​ថែរក្សា​មូល​ដ្ឋាន​សម្ភារៈ​ផង​ និង​ត្រៀម​លក្ខណៈ​ពេល​ក្រុង​ឱ្យ​ប្អូន​ៗ​វិល​មក​សាលា​ផង​”។​

យោង​តាម​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ តាម​ការ​គ្រោង​ទុក​សិស្ស​អនុវិទ្យា​ល័យ​ វិទ្យា​ល័យ​នឹង​ចូល​រៀន​មួយ​ពេល​ក្នុង​សាលា​នៅ​ថ្ងៃ​ទី ១៧ ខែ​មក​រា​ ឆ្នាំ​២០២២ គួបផ្សំ​នឹង​រៀន​អន​ឡាញ​; កម្រិត​មតេ្តយ្យ​ បឋម​សិក្សា​  នឹង​ចូល​រៀន​ផ្ទាល់​នៅ​សាលា​ក្រោយ​ពីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​វៀត​ណាម​ឆ្នាំ​ ២០២២។​ ពិនិត្យ​ជារួម​ការ​ត្រៀម​បម្រុង​ត្រូវ​បាន​សាលា​នានា​អនុវត្ត​ល្អ​ប្រ​សើរ​។​ ក្នុង​ពេល​នោះ​ មាន​អា​ណាព្យ​បាល​សិស្ស​ជាច្រើន​នៅ​តែមាន​ការ​ព្រួយ​បារម្ភ​។​ បង​ស្រី​ដាវ​ង៉ុក​អាញ់ ផ្ទះ​នៅ​ឃុំ​ឌិញ​ម៉ូង​ ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖  “កូន​ខ្ញុំ​ចង់​ទៅ​រៀន​ខ្លាំង​ណាស់​ ប៉ុន្តែ​ និយាយ​ពិត​ទៅ​ឥឡូ​វបើ​ឱ្យ​សិស្ស​បឋម​សិក្សា​ទៅ​សាលា​រៀន​ ខ្ញុំ​មិន​ស្ងប់​ចិត្ត​សោះ​ ពីព្រោះ​ប្អូន​ៗ​រពឹស​ណាស់​ ពិបាក​នឹង​អនុវត្ត​សារ​ ៥K”។​

ឯស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ មិន​ទាន់​មាន​ផែន​ការ​ឱ្យ​សិស្ស​ចូល​រៀន​ផ្ទាល់​ទេ។​ លោក​គ្រូ​ង្វៀង​ង៉ុក​ខ្វាង​ ប្រ​ធាន​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ស្រុក​ត្រា​អូង​ ឱ្យ​ដឹង​៖ “សាលា​នៅ​លើ​ភូមិ​សាស្រ្ត​និយាយ​រួម​ និង​សាលា​តំ​បន់ជន​ជាតិ​នៅ​ឃុំ​តឹង​មី ត្រា​កូង បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ ហេតុ​នោះ​ពេល​ខេត្ត​មាន​សេចក្តី​សម្រេច​កំ​ណត់​ថ្ងៃ​ឱ្យ​សិស្ស​ចូល​រៀន​ គឺ​លោក​គ្រូ​ អ្នក​គ្រូ​អាច​ទទួល​សិស្ស​និង​ចាត់​តាំង​បង្ហាត់​បង្រៀន​ដោយ​ផ្ទាល់​ភ្លាម​។​ ប៉ុន្តែ​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​នៅ​លើ​ភូមិ​សាស្រ្ត​មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ម្ល៉ោះ​ហើយ​ការិយាល័យ​មិន​ទាន់​ទទួល​បាន​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​លើ​អំ​ពី​កាល​បរិច្ឆេទ​ចូល​រៀន​ជាក់​ស្តែង​”។​ ស្ថាន​ភាព​នេះ​ ក៏​ប្រ​ព្រឹត្ត​ឡើង​នៅ​ខេត្ត​គៀង​យ៉ាង​ផង​ដែរ​។​ អ្នក​គ្រូ​ធីហុង​វ៉ាង​ នាយក​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្គក្វាវ ឱ្យ​ដឹង​៖ “អា​ស្រ័យ​ជា​សាលា​អន្តេ​វា​សិក​ ម្ល៉ោះ​ហើយ​ការ​ត្រៀម​បម្រុង​ទទួល​សិស្ស​វិល​មក​សាលា​ឡើង​វិញ​ ត្រូវ​បាន​ក្រុម​ប្រឹក្សា​គរុកោសល្យ​ សាលា​អនុវត្ត​យ៉ាង​ហ្មត់​ចត់​។​ គ្រប់​កិច្ច​ការ​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ រង់​ចាំ​តែការ​អនុញ្ញាត​របស់​ខេត្ត​ ខណៈ​ពេល​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​បាន​លំ​នឹង​”៕​

                                       ហាថាញ-វិមាន​

ចែករំលែកអត្ថបទ