10/01/2022 - 08:55

លើក​ទឹក​ចិត្ត​កង​កម្លាំង​ បង្កើន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​សុក​ត្រាំង​

(Nhandan.vn) - ក្រុម​ប្រ​តិភូ​គណៈ​កម្មា​ធិការ​បក្ស​ នៃ​គណៈ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី​ ដងថាញ់​ស្វឹង​ ស្នង​ការ​នយោ​បាយ​រង​យោធ​ភូមិ​ភាគ​ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​កម្មា​ភិបាល​ យុទ្ធ​ជន​ គ្រូ​ពេទ្យ​ ដែល​បាន​បញ្ជូន​មក​បង្កើន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​សុក​ត្រាំង​។​

ឧត្តមសេនីយ៍​ត្រី​ ដងថាញ់​ស្វឹង​ ជូន​អំ​ណោយ​ដល់​កម្លាំង​កង​ទ័ព​ចូល​រួម​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​សុក​ត្រាំង​។​

ឧត្តមសេនីយ៍​ត្រី​ ដងថាញ់ស្វឹង​  ចែក​រំលែក​ សុក​ត្រាំង​ជាភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជិត​ ៣១% នៃ​ចំ​នួន​ប្រ​ជា​ជន​។​ រយៈ​ពេល​កន្លង​ ស្ថាន​ភាព​ជំងឺ​ COVID-១៩ លើ​ភូមិ​សាស្ត្រ​ខេត្ត​វិវត្តន៍​យ៉ាង​ស្មុគ​ស្មាញ​ ការ​បញ្ជូន​កម្មា​ភិបាល​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៃ​វិទ្យា​ស្ថាន​ពេទ្យ​យោធា (ក្រសួង​ការ​ពារ​ប្រ​ទេស​) ចំ​នួន ​៣៩ រូប​ មក​ជំនួយ​ខេត្ត​សុក​ត្រាំង​បាន​ទាន់​ពេល​វេលា​ គ្រប់​គ្រង​ជំងឺ​រាត​ត្បាត​បាន​ល្អ​ នាំ​ជីវ​ភាព​ប្រ​ជា​ជន​ត្រឡប់​មក​រក​គន្លង​ប្រ​ក្រតី​ភាព​ថ្មី​។​ គិត​មក​ទល់​បច្ចុប្បន្ន​ ចំ​នួន​ករណី​ឆ្លង​ជំងឺ​ COVID-១៩ លើ​ភូមិ​សាស្ត្រ​ខេត្ត​មាន​ការ​ថយ​ចុះ​យ៉ាង​ច្បាស់​ ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លំ​នឹង​ជា​បណ្ដើរ​ៗ​។​ ឧត្តមសេនីយ៍​ត្រី​ ដងថាញ់​ស្វឹង​ បាន​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​របស់​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ដល់​កម្មា​ភិបាល​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៃ​វិទ្យា​ស្ថាន​ពេទ្យ​យោធា​ សម​មិត្ត​គ្រប់​រូប​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ​ សាម​គ្គី​ ជម្នះ​លំ​បាក​ អនុ​វត្ត​សម្រេច​ឆ្នើម​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​៕​

                                     ប្រែសម្រួល​៖ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ