03/01/2022 - 08:13

ខេត្ត​គៀង​យ៉ាង​ ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហប្រតិ​បត្តិ​ការ​នឹង​ខេត្ត​មួយ​ចំ​នួន​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​

គណៈ​កម្ម​ការ​ជំនាញ​ខេត្ត​គៀង​យ៉ាង​ បាន​ធ្វើ​ពិធី​ប្រ​គល់​ទទួល​កំ​ណត់​ហេតុ​ ស្តីពី​កិច្ច​សហប្រតិ​បត្តិ​ការ​រុក​រក​ ការ​ជីក​គាស់​ ធ្វើ​មាតុ​ភូមិ​និវត្តន៍​នូវ​អដ្ឋិធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​និង​ជំនាញ​ការ​វៀត​ណាម​ ដែល​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា​ ជាមួយ​ខេត្ត​កោះ​កុង​ ខេត្ត​ព្រះ​សីហនុ​ ខេត្ត​កំ​ពត​ និង​ខេត្ត​កែប​ (កម្ពុជា​) ដំណាក់​កាល​ទី ២១ រដូវ​ប្រាំ​ងឆ្នាំ​ ២០២១-២០២២។​ ពិធី​ប្រ​គល់​ទទួល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ទីតាំង​បង្គោល​ព្រំ​ដែន​លេខ ​៣១៤ សង្កាត់​មីឌឹក ក្រុង​ហាតៀង​ ខេត្ត​គៀង​យ៉ាង​។​ អនុ​វត្ត​អនុ​សញ្ញា​រវាង​រដ្ឋា​ភិបាល​នៃ​ប្រ​ទេស​ទាំង​ពីរ ចាប់​ពីថ្ងៃ​ ២៨/៨/២០០០ មក​ទល់​នឹង​បច្ចុប្បន្ន​ ក្រុម​ការ​ងារ​ K៩២ ធ្វើ​ការ​រុក​រក​ ជីក​គាស់​ ធ្វើ​មាតុ​ភូមិ​និវត្ត​ន៍​អដ្ឋិធាតុ​បាន​ ២.០៦០ កញ្ចប់​ ក្នុង​នោះ​ ដោយ​ឡែក​លើ​ភូមិ​សាស្រ្ត​ខេត្ត​កំ​ពត​មាន​អដ្ឋិធាតុ​ ១.៦៥៧ កញ្ចប់​។​

\

តំ​ណាង​គណៈ​កម្ម​ការ​ជំនាញ​ខេត្ត​គៀង​យ៉ាង​ ប្រ​គល់​ប្រាក់​ ៥២ ពាន់​USD ឧបត្ថម្ភ​ដល់​តំ​ណាង​គណៈ​កម្ម​ការ​ជំនាញ​ខេត្ត​មួយ​ចំ​នួន​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​។​

ស្រប​ក្នុង​ឱកាស​នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ចំ​ នួន​ ៨ និង​បុគ្គ​ល ៨ រូប​ ចំ​ណុះ​ស្ថាប័ន​ អង្គ​ភាព​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ ដែល​សម្រេច​បាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​រុក​រក​ជីក​គាស់​ ប្រ​មូល​និង​កំ​ណត់​ អត្ត​សញ្ញាណ​អដ្ឋិធាតុ​នៅ​ខ្វះ​ព័ត៌​មាន​ ដំណាក់​កាល​ ២០១៣-២០២០។​ ទន្ទឹម​នឹង​នោះ​ គណៈ​កម្ម​ការ​ជំនាញ​ ខេត្ត​គៀង​យ៉ាង​ ក៏​បាន​ប្រ​គល់​ប្រាក់​ ៥២ ពាន់​ USD របស់​រដ្ឋា​ភិបាល​វៀត​ណាម​ ឧបត្ថម្ភ​ដល់​ខេត្ត​កោះ​កុង​ ខេត្ត​ព្រះ​សីហនុ​ ខេត្ត​កំ​ពត​ និង​ខេត្ត​កែប​ ក្នុង​ការ​ប្រ​មូល​ព័ត៌​មាន​អំ​ពី​ផ្នូរកង​ទ័ព​ស្ម័គ្រ​ចិត្ត​និង​ជំនាញ​ការ​វៀត​ណាម​៕                                   

                                            គៀង​យ៉ាង​-មុនី

ចែករំលែកអត្ថបទ