27/12/2021 - 10:11

ផ្តល់​ជូន​ថេប្លេត​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​

តំ​ណាង​ថ្នាក់​ដឹក​នាំ​ខេត្ត​និង​តំ​ណាង​ VNPT ប្រ​ចាំ​នៅ​សុក​ត្រាំង​
ផ្ដល់ជូនថេប្លេតដល់ប្អូនៗសិស្សានុសិស្ស។

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ទើប​សហកា​រជាមួយ​សម្ព័ន្ធ​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍​វៀត​ណាម​ VNPT ប្រ​ចាំ​នៅ​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ពិធី​ផ្តល់​ជូន​ថេ​ប្លេត​ចំ​នួន​ ២.៦៣៧ គ្រឿង​និង​ភ្ជាប់​ដោយ​ស៊ី​មកាត​ ៤G កញ្ចប់​ថ្លៃ​សេវា​ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​សាស្រ្ត​ខេត្ត​ គិត​ជាតម្លៃ​ទឹក​ប្រាក់​សរុប​ចំ​នួន​ ៧ ពាន់​លាន​ដុង​។​ នេះ​គឺ​ជា​សកម្ម​ភាព​ឋិត​ក្នុង​ផែន​ការ​លេខ​ ៣៦៦៧/KH-BGDĐT របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល​ ព្រម​ទាំង​ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ សហការ​អនុវត្ត​ “សេវា​អីុនធឺ​ណិត​និង​ម៉ាស៊ីន​កុំ​ព្យូទ័រ​សម្រាប់​ប្អូន​ៗ​” រួម​ចំ​ណែក​ជួយ​សិស្សា​នុ​សិស្ស​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​មាន​លក្ខណៈ​រៀន​សូត្រ​ក្នុង​ឆ្នាំ​សិក្សា​ ២០២១-២០២២៕

យ្វីអាញ-មុនី

ចែករំលែកអត្ថបទ