គណៈជនជាតិខេត្តហូវយ៉ាង រួមជាមួយមន្ទីរ គណៈ ផ្នែកខេត្តនិងភូមិភាគនានា ផ្តើមពិនិត្យផ្ទៀងផ្ទាត់មុខសញ្ញាដែលទទួលផលគោលនយោបាយ; ពិនិត្យផ្ទៀតផ្ទាត់ និងកំណត់ឃុំតំបន់ III, II, I និងភូមិលំបាកខ្លាំង តាមសេចក្តីសម្រេចលេខ ៣៣/២០២០/QĐ-TTg របស់នាយករដ្ឋមន្ត្រី ដើម្បីធ្វើជាមូលដ្ឋានវិនិយោគសម្រាប់ដំណាក់កាល ២០២១-២០២៥។
ផ្លូវគមនាគមន៍ជនបទនៅឃុំភឿងប៊ិញ។
តាមគណៈជនជាតិខេត្តហូវយ៉ាង តម្រូវការថវិកាសរុបសម្រាប់អនុវត្តគោលនយោបាយលើភូមិសាស្រ្តខេត្តក្នុងឆ្នាំ ២០២១ គឺជាង ៣៤,៩ ពាន់លានដុង ក្នុងនោះ៖ ប្រភពទុនមជ្ឈិមគឺជាង ២៤,៣ ពាន់លានដុង; ប្រភពទុនភូមិភាគគឺជាង ៥,៩ ពាន់លានដុង; ប្រភពទុនឥណទានគឺជាង ៣,៦ ពាន់លានដុង; ប្រភពទុនកៀរគរផ្សេងៗគឺជាង ៨៥៧ លានដុង។ តម្រូវការថវិកាសរុបសម្រាប់អនុវត្តដំណាក់កាល ៣ ឆ្នាំ (២០២២-២០២៤) គឺជាង ១៨១ ពាន់លានដុង។ តាមប្រសាសន៍លោកគីហីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង បានឱ្យដឹងថា៖ ជាមួយនឹងប្រភពទុននេះ នៅពេលបានអនុវត្តនឹងជួយឱ្យគ្រួសារក្រីក្រ និងគ្រួសារជនជាតិភាគតិចមានដើមទុន បានកៀកជិតវិទ្យាសាស្ត្របច្ចេកទេស និងពូជសត្វចិញ្ចឹម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ជាពិសេសគឺ កូនចៅជនជាតិខ្មែរត្រូវបានបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧទ្ទេសនាមការងារធ្វើ ដើម្បីរកបានប្រាក់ចំណូលលំនឹង។ នេះគឺជាគោលនយោបាយអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយតំបន់ជនជាតិភាគតិចនៅខេត្តហូវយ៉ាង។
ផ្លូវជនបទឃុំលឿងង៉ៀបានវិនិយោគកសាងរាបរលូន។
ក្នុងប៉ុន្មានឆ្នាំកន្លង ខេត្តហូវយ៉ាង បានផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយជនជាតិជាច្រើន ដើម្បីវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិខ្មែរ។ អាស្រ័យហេតុនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានដូច៖ ផ្លូវជនបទ សាលារៀន អគ្គិសនី ទឹកស្អាត។ល។ នៅតំបន់ដែលមានជនជាតិខ្មែររស់នៅកុះករត្រូវបានវិនិយោគទាំងស្រុង។ ប្រព័ន្ធធារាសាស្ត្រវាលស្រែ ក៏សុក្រឹត អាចនាំទឹកសាបសម្រាប់បម្រើដល់ការផលិតជុំឆ្នាំជូនប្រជាជន។ លោកយ័ញវិញ នៅភូមិ ១១ ឃុំលឿងង៉ៀ ស្រុកឡុងមី បានឱ្យដឹង៖ “រដ្ឋបានវិនិយោគកសាងទំនប់ការពារទឹកប្រៃ និងជិកប្រឡាយនាំទឹកសាបតាមវាលស្រែ ដូច្នេះប្រជាជនអាចផលិតស្រូវបាន ៣ រដូវក្នុងមួយឆ្នាំ និងសម្រេចបានទិន្នផលខ្ពស់។ មានផ្លូវជនបទចូលដល់ភូមិនានា ដូច្នេះការជួញដូរ ទំនិញក៏មានភាពងាយស្រួល។ ផ្តើមពីនោះ មាមីងនៅភូមិស្រុកសុទ្ធសឹងតែមានជីវភាពប្រសើរឡើង”។
ទន្ទឹមនឹងនោះ ក្នុងឆ្នាំ ២០២១ ខេត្តហូវយ៉ាង ក៏បានបង្កើនកម្រិតនិងជួសជុលឈាបនដ្ឋានចំនួន ៣ នៅភូមិ ៧ ឃុំវីតឹង ក្រុងវីថាញ; នៅភូមិ ៥ ឃុំវិញទ្រុង ស្រុកវីធ្វី និងនៅភូមិឡុងA ទីប្រជុំជនកៃតាក់ ស្រុកចូវថាញ់A ដោយថវិកាសរុបជិត ១,៣ ពាន់លានដុង។ នៅឱកាសបុណ្យទានប្រពៃណី និងបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ ខេត្តបានរួមជាមួយគណៈកម្មាធិការជនជាតិ អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិចលើភូមិសាស្រ្តចំនួន ៦៩ រូប។ សួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មីដល់ព្រះសង្ឃ សមាគមព្រះសង្ឃស្នេហាជាតិខេត្ត វត្តខ្មែរ និងសិស្ស និស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យសាលាជនជាតិអន្តេវាសិកក្នុងខេត្ត ដោយថវិកាសរុបជាង ២៨៥ លានដុង៕
យ៉ីអាញ-បកប្រែ៖ សុផន