កីឡា - ទេសចរណ៍ ទេសចរណ៍

06/12/2021 - 08:24

មក​កាន់​បួង​ដូង​គន់​មើល​ដងទន្លេ​ស្រែ​ពក​

មក​កាន់​ខេត្ត​ដាក់​ឡាក់​ ភ្ញៀវ​ទេស​ចរ​មិន​ត្រឹម​តែបាន​ពិសា​កាហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៅ​តាម​ហាង​ទំ​នើប​ៗ​នៃ​ក្រុង​បួង​មេទួកប៉ុណ្ណោះ​ទេ នៅ​ទាំង​បាន​បណ្ដែត​អា​រម្មណ៍នឹង​សម្រស់​ធម្ម​ជាតិ​នៅ​បួង​ដូង​ដែល​មាន​លក្ខណៈ​ធម្ម​ជាតិ​សុទ្ធ​សាធ​ទៀត​ផង​។​

ស្ពាន​យោ​លឆ្លង​ទន្លេ​ស្រែ​ពក​ (រូប​ថត​កាល​ពី​ជំងឺ​ COVID-១៩ មិន​ទាន់​រាត​ត្បាត​)។​

ជិះ​ដំរី​ដើរ​កម្សាន្ត​គឺ​ជាសកម្ម​ភាព​ដ៏​អស្ចារ្យ​មួយ​ ខណៈ​ពេល​មក​កាន់​ស្រុក​បួង​ដូង​ (រូប​ថត​កាល​ពី​ជំងឺ​ COVID-១៩ មិន​ទាន់​រាត​ត្បាត​)។

ដើម​ជ្រៃ​ដុះ​កណ្ដាល​ទន្លេ​ (រូប​ថត​កាល​ពី​ជំងឺ​ COVID-១៩ មិន​ទាន់​រាត​ត្បាត​)។​

ចំពោះ​អ្នក​ចូល​ចិត្ដ​ដើរ​ទេស​ចរ​តែង​ហៅ​ក្រុង​បួង​មេទួកថា​ ក្រុង​ព្រួយ​រៀង​រហូត​។​ ប្រ​ហែល​មក​ពី​របៀប​ហៅ​ដូច្នេះ​ បាន​ជា​ចំ​ណាប់​អា​រម្មណ៍​ដំបូង​របស់​ភ្ញៀវ​ទេស​ចរ​ពេល​មក​ដល់​ទីនេះ​ គឺ​មាន​អា​រម្មណ៍​ដូច​ព្រួយ​ៗ​បន្តិច​។​ ភាព​ព្រួយ​ស្រណោះ​នេះ​បាន​កើត​មាន​ហូរ​ហែតាំង​ពីដង​ផ្លូវ​មាន​ដើម​ឈើ​ខ្ពស់​ត្រដែតរហូត​ដល់​ហាង​កាហ្វេ​តាម​ចម្ការ​ត្រជាក់​ល្លឹង​ល្វើយ​។​ សម្រាប់​ “អ្នក​ចូល​ចិត្ត​ពិសា​កាហ្វេ​” បួង​មេទួក​គឺ​កន្លែង​ភ្លក់​រស​ជាតិ​ភេសជ្ជៈ​ “សណ្ដំ” ដ៏​អស្ចារ្យ​បំ​ផុត​។​ ផ្សេង​ពីបណ្ដា​ខេត្ត​នៅ​ភូមិ​ភាគ​ខាង​លិច ពិសា​កាហ្វេ​គេ​តែង​ដាក់​ទឹក​កកច្រើន​ក្នុង​កែវ​ធំ​ ចំ​ណែក​ហាង​នៅ​បួង​មេទួក​គេ​និយម​ប្រើ​កែវ​តូច ហើយ​ដាក់​ទឹក​កក​តែ​មួយ​ដុំ​ធំ​។​ ទោះ​បីកែវ​តូចក៏​ពិត​មែន​ ប៉ុន្តែ​ក្នុង​កែវ​មាន​បរិមាណ​កាហ្វេ​ច្រើន​និង​ខាប់​ខ្លាំង​ណាស់​។​ ដ្បិត​អី​ដុំ​ទឹក​កកធំ​រលាយ​យូរ​ ម្ល៉ោះ​ហើយ​ភ្ញៀវ​ទេស​ចរអាច​ភ្លក់​រស​ជាតិ​កាហ្វេ​តាម​សម្រួល​។​

ខេត្ត​ដាក់​ឡាក់​ មាន​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​អា​រម្មណ៍​ជាច្រើន​ ប៉ុន្តែ​ប្រ​សិន​បើ​គ្មាន​ពេល​វេលា​ច្រើន​ទេ ភ្ញៀវ​ទេស​ចរ​គ្រាន់​តែមក​លេង​ស្រុក​បួង​ដូង​ក៏​បាន​។​ ដ្បិត​អី​ នៅ​ទីនេះ​បាន​អភិ​រក្ស​និង​ថែ​រក្សា​នូវ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​អេដេនិង​ព្នង។​ ស្រុក​បួង​ដូង​នៅ​ចម្ងាយ​ពីក្រុង​បួង​មេ​ទួក​ប្រ​ហែល​ ៤០ គីឡូ​ម៉ែ​ត្រប៉ុណ្ណោះ​ ម្ល៉ោះ​ហើយ​ភ្ញៀវ​ទេស​ចរ​អាច​មក​ទស្សនា​កម្សាន្ត​ទីនេះ​ហើយ​វិល​ត្រ​ឡប់​ទៅ​ក្រុង​វិញ​ក្នុង​ថ្ងៃ​។​ ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ចូល​ចិត្ត​ស្វែង​យល់​ សំ​ណាក់​នៅ​ស្រុក​បួង​ដូង​ គឺ​ជម្រើស​ដ៏​ល្អ​បំ​ផុត​ ដ្បិត​អី​ប្រ​ព័ន្ធ​ផ្ទះ​សំ​ណាក់​ (homestay) នៅ​ទីនេះ​មាន​តម្លៃ​សម​រម្យ​។​ នៅ​បួង​ដូង​ ភ្ញៀវ​ទេស​ចរ​អាច​ស្វែង​យល់​ឧទ្យាន​ជាតិ​យ៉ក​ដូង​ ជិះ​ដំរី​ឆ្លង​កាត់​ទន្តេ​ស្រែ​ពក​ ឬ​សាក​ដើរ​លើ​ស្ពាន​យោល​ឆ្លង​ដងទន្លេ​ដែល​មាន​ខ្សែ​ទឹក​ខ្មួល​ខ្មាញ់​នេះ​។​  ខ្សែ​ស្ពាន​យោល​ត្រូវ​បាន​ចង​​ជា​មួយ​ដើម​ជ្រៃ​ធំ​ៗ​  ដែល​ដុះ​ពីផែន​ថ្ម​កណ្ដាល​ទន្លេ​ស្រែ​​  ពក​។​ ព្រោះ​ហេតុ​នោះ​ ខណៈ​ពេល​ភ្ញៀវ​ទេស​ចរ​ឈាន​ជើង​ដើរ​លើ​កំ​ណាត់​ឫ​ស្សី​ដែល​ចង​តម្រៀប​ធ្វើ​ជារនាបស្ពាន​នឹង​យោល​យីក​យោក។​ ភ្ញៀវ​ទេស​ចរ​នឹង​ឃើញ​ខ្លួន​យោល​ផ្អៀង​ផ្អងខណៈ​ពេល​ឈាន​ជើង​ដើរ​ នៅ​ខាង​ក្រោម​ស្ពាន​គឺ​ខ្សែ​ទឹក​ខ្មួល​ខ្មាញ់​ ដ្បិត​អី​ទឹក​ហូរ​ប៉ះ​ជា​មួយ​ផែន​ថ្មធំ​ៗ​នៅ​បាត​ទន្លេ​។​

ពេល​ដើរ​ចុកជើង​ ភ្ញៀវ​ទេស​ចរ​អាច​អង្គុយ​លើ​ផែន​ថ្ម​បន្លាយ​ខ្សែ​ស្ទូច​ត្រី​ គឺ​អាច​ចាប់​បាន​ត្រី​ ឆ្លាំង​ជាផលិត​ផលប្រ​ណីត​នៃ​ទន្លេ​ស្រែ​ពក​។​ ប្រ​សិន​បើ​មាន​សំ​ណាង​ ភ្ញៀវ​ទេស​ចរ​អាច​ស្ទូច​បាន​ត្រី​ធំ​ គឺ​ជាអនុ​ស្សាវ​រីយ៍​អស្ចារ្យ​មួយ​នៃ​ដំណើរ​ទៅ​កម្សាន្ដ​៕​

                                ហាថាញ - ថាច់​ធី

ចែករំលែកអត្ថបទ