01/11/2021 - 09:48

ភាព​ចម្រុះ​ពណ៌​នៃ​វប្ប​ធម៌​

នៅ​តាម​ភូមិ​ស្រុក​ជា​ច្រើន​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ចម្រុះ​គ្នា​នឹង​ជន​ជាតិ​កិញ ម៉្លោះ​ហើយ​ភាព​ចម្រុះ​ពណ៌​នៃ​វប្ប​ធម៌​កាន់​តែបង្ហាញ​ច្បាស់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

រៀប​ចំ​អា​ហារ​ពេល​ព្រឹក​ជូន​មាមីង ​(រូប​ថត​កាល​មិន​ទាន់​មាន​ជំងឺ​ COVID-១៩)។​

ពូត្រឹង​ត្រុង​ក្វាញ់ នៅ​ភូមិ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “ឆ្នាំ​នេះ​ ខេត្ត​គៀង​យ៉ាង​ មិន​រៀប​ចំ​ពិធី​បុណ្យ​អក​អំ​បុក​ ដូច្នេះ​ក៏​គ្មាន​ពិធី​ប្រ​ឡង​បណ្ដែត​ប្រ​ទីបដែរ​។​ គួរ​ឱ្យ​សោក​ស្តាយ​ ប៉ុន្តែ​យើង​ត្រូវ​តែប្រុង​ប្រ​យ័ត្ន​ពីព្រោះ​ជំងឺ ​COVID-១៩ មាន​ភាព​ស្មុគ​ស្មាញ​”។​ បន្ទាប់​មក​គាត់​រៀប​រាប់​ជា​ហូរ​ហែអំ​ពី​ពាន​រង្វាន់​ដែល​វត្ត​អូរ​ជុំ​វង្សា​អំ​ពាជ​វែង​ចាស់​ ទទួល​បាន​នៅ​ពេល​ចូល​រួម​ប្រ​ឡង​ធ្វើ​ប្រ​ទីប​ប៉ុន្មាន​ឆ្នាំ​មុន​។​ បង​ង្វៀង​ត្រុងទឿង បុគ្គ​លិក​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ស្រុក​ហ្គក្វាវ ផ្តល់​ព័ត៌​មាន​៖ “ពូក្វាញ់​គាត់​មិន​មែន​ជាជន​ជាតិ​ខ្មែរ​ទេ ប៉ុន្តែ​ឱ្យ​តែមាន​បុណ្យ​ទាន​អ្វី​គឺ​គាត់​តែង​ស្ម័គ្រ​ចិត្ត​ចូល​រួម​សកម្ម​ភាព​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​។​ កាល​ធ្វើ​ការ​នៅ​ការិយា​ល័យ​ជន​ជាតិ​ស្រុក​ ខ្ញុំ​ទៅ​ជួប​គាត់​ជាច្រើន​លើក​នៅ​វត្ត​អូរជុំ​វង្សា​អំ​ពាជ​វែង​ចាស់​ ដោយ​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​ឧទ្ទេស​នាម​ពីគាត់​ ទើប​ខ្ញុំ​ដឹង​រឿង​នេះ​”។​

ជួរ​ដើម​អង្គាសីល​របស់​បង​លីវ​ថា​ រៀប​នឹង​ចេញ​ផ្កា​។​

 មាន​ល្វែង​ដាក់​តាំង​ចំ​នួន​ ៣ តែង​មាន​វត្ត​ មាន​នៅ​មហោស្រព​វប្ប​ធម៌​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ ដែល​រៀប​ចំ​ឡើង​នៅ​ស្រុក​ហ្គក្វាវ។​ នោះ​គឺ​ ល្វែង​ភេសជ្ជៈ​ ថ្នាំ​ពេទ្យ​ អា​ហារ​ឥត​គិត​ថ្លៃ​។​ បង​ស្រី​ថាយ​ធីញ៉ាង អ្នក​ស្ម័គ្រ​ចិត្ត​ចាត់​ចែង​ទឹក​ភេសជ្ជៈ​ឥត​គិត​ថ្លៃ​ជូន​មាមីង​ ឱ្យ​ដឹង​៖ “មក​មើល​ប្រ​ណាំង​ទូក​-ងជាច្រើន​លើក ខ្ញុំ​សង្កេត​ឃើញ​មាមីង​មក​ពី​ឆ្ងាយ​នៅ​លេង​កម្សាន្ត​ដល់​ចប់​បុណ្យ​អុំ​ទូក​។​ ដោយ​សារ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ ពួក​គាត់​ក៏​ស្នាក់​នៅ​ក្នុង​ទូក​កាណូត​ ទូក​វ៉ឡាយ​។​ល។​ ដូច្នេះ​យើង​ខ្ញុំ​បាន​ចលនា​រួម​វិភាគ​ទាន​ដើម្បី​ជួយ​ឧបត្ថម្ភ​មាមីង​។​ បើ​គ្មាន​អ្នក​ជួយ​គាំ​ទ្រ​ដោយ​អស់​ពីចិត្ត​ដូច​ពួក​គាត់​នឹង​បាត់​ភាព​សប្បាយ​”។​ ក្នុង​អំ​ឡុង​ពេល​ ៥ ថ្ងៃ​ចូល​រួម​ពិធី​បុណ្យ​អុំ​ទូក​ គង់​មាន​អ្នក​ឈឺ​ក្បាល​ ផ្តាសាយ និង​ជំងឺ​ទូទៅ​ជា​ពុំ​ខាន​ ដូច្នេះ​ គណៈ​កម្ម​ការ​ចាត់​តាំង​ផ្តើម​គំ​និត​ចែក​ថ្នាំ​ដល់​មាមីង​។​ មិន​ដូច​ចែក​ភេសជ្ជៈ​និង​អា​ហារ​ទេ អ្នក​ចែក​ថ្នាំ​ពេទ្យ​ត្រូវ​មាន​ជំនាញ​ក្នុង​ការ​ពិនិត្យ​ជំងឺ​ ចេញ​វេជ្ជ​បញ្ជា​និង​ចែក​ថ្នាំ​នៅ​នឹង​កន្លែង​។​ លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “ក្រុម​ចែក​ថ្នាំ​មាន​វេជ្ជ​បណ្ឌិត​ស្ម័គ្រ​ចិត្ត​ចូល​រួម​រាប់​សិប​នាក់​។​ ក្នុង​នោះ​ មាន​ជន​ជាតិ​ កិញ ចិន​ជាច្រើន​នាក់​កំ​ពុង​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​សុខា​ភិបាល​លើ​ភូមិ​សាស្រ្ត​”។​

ភាព​ចម្រុះ​ពណ៌​នៃ​វប្ប​ធម៌​បង្ហាញ​ច្បាស់​ពីការ​យក​ចិត្ត​ទុក​ដាក់​ ជួយ​អភិរក្ស​លក្ខណៈ​វប្ប​ធម៌​ ប្រ​ពៃណី​។​ ម៉្យាង​វិញ​ទៀត​ ក៏​ជាទម្លាប់​និង​ទង្វើ​សាម​ញ្ញ​។​ បង​ស្រី​សើុង​ធី​ហាញ់ នៅ​ភូមិ​ឡងមី ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​៖ “ដើម​អង្គាសីល​នេះ ខ្ញុំ​ដាំ​តាំង​ពីតូច។​ ឆ្នាំ​ណា ខ្ញុំ​ក៏​បេះ​ស្លឹក​ ស្រោច​ទឹក​ដាក់​ជីឱ្យ​ចេញ​ផ្កា​ដើម្បី​ទទួល​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ដែរ​”។​  ដូច​គ្នា​នឹង​បង​ស្រី​ហាញ់​ដែរ​ បង​លីវ​ថា​ នៅ​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ តែង​ឆ្លៀត​ពេល​ថែទាំ​ជួរ​ផ្កា​អង្គាសីល​នៅ​ខាង​មុខ​ផ្ទះ​ ញុាំងឱ្យ​ផ្កា​រីក​ស្រុះ​នៅ​ពេល​និទាឃរដូវ​មក​ដល់​៕​ 

                         ហា​ថាញ-មុនី

ចែករំលែកអត្ថបទ