ដើម្បីសម្រេចល្អភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យ សន្តិសុខព្រំដែនតំបន់សមុទ្រ បង្ការ ប្រឆាំងជំងឺ COVID-១៩ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកាម៉ាវ បានផ្សព្វផ្សាយដំណោះស្រាយជាច្រើនស្របនឹងស្ថានភាពជាក់ស្តែង សំដៅម្ចាស់ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ។
កងកម្លាំងប៉ុស្តិ៍ការពារព្រំដែនសុងដុក ពិនិត្យឆែកឆេរនិងបោះត្រាបិទកប៉ាល់ជួញដូរប្រេងខុសច្បាប់។
វរសេនីយ៍ឯក ង្វៀងវ៉ាន់ង៉ុក មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តកាម៉ាវ ឱ្យដឹង៖ “អង្គភាពបានផ្សព្វផ្សាយនិងរក្សាជាប្រចាំក្រុមកប៉ាល់ចំនួន ៤ សហការជាមួយនឹងកងកម្លាំងប៉ូលិសសមុទ្រតំបន់ ៤ និងកងទ័ពជើងទឹកតំបន់ ៥ បើកបរល្បាតតំបន់សមុទ្ររបស់ខេត្ត។ ពិសេសតាមដងទន្លេប្រវែង ២៥៤គ.ម អង្គភាពនីមួយៗបានបង្កើតក្រុមល្បាតចល័តចំនួន ៧ ក្រុម និងទីតាំងត្រួតពិនិត្យបង្ការ ប្រឆាំងជំងឺ COVID-១៩ ចំនួន ៣៨ ក្រុម ដោយមានកម្មាភិបាល យុទ្ធជនការពារព្រំដែន នគរបាលនិងកងកម្លាំងភូមិភាគជិត ៣០០ នាក់។ ប៉ុស្តិ៍ការពារព្រំដែននៅទាំងសហការជាមួយភូមិភាគនានារៀបចំបំផុសចលនា “ទូទាំងប្រជាជនចូលរួមបង្ការ ប្រឆាំងជំងឺ COVID-១៩ និងការឆ្លងដែនខុសច្បាប់”។ តាមរយៈការផ្សព្វផ្សាយ ប្រជាជនបានផ្តល់ដំណឹងពីបទល្មើសជិត ១០០ ដំណឹង ជួយឱ្យអង្គភាពប្រទះឃើញទាន់ពេល ធ្វើការឃាត់ខ្លួនចំនួន ៦ លើក ដោយមានមនុស្សឆ្លងដែនខុសច្បាប់ចំនួន ៨៦ នាក់ ធ្វើដំណើរតាមផ្លូវសមុទ្រចូលមកភូមិសាស្ត្រ ធ្វើបណ្ដឹងទៅតុលាការ ៣ ករណី ចំពោះមុខសញ្ញា ៣ នាក់ អំពីបទចាត់តាំងធ្វើមេខ្យល់នាំអ្នកផ្សេងឆ្លងដែនចូលវៀតណាមខុសច្បាប់”។
ចាប់ពីដើមឆ្នាំមកដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២១ កងទ័ពការពារព្រំដែនខេត្តកាម៉ាវ បានប្រទះឃើញ ឃាត់ខ្លួន និងចាត់វិធានការ ចំនួន ១៣០ ករណី ដោយមានមុខសញ្ញាប្រព្រឹត្តបទល្មើសចំនួន ២៨៦ នាក់; បណ្ដឹងនិងសើុបអង្កេតដំបូង ៨ ករណី ដោយមានមុខសញ្ញា ៨ នាក់ ប្រព្រឹត្តល្មើសអំពីគ្រឿងញៀន ជួញដូរមនុស្ស ធ្វើមេខ្យល់នាំអ្នកផ្សេងឆ្លងដែនចូលប្រទេសខុសច្បាប់។ ធ្វើសំណុំលិខិតពិន័យរដ្ឋបាលចំនួន ១១៩ ករណី ចំពោះមុខសញ្ញា ២៧៣ នាក់ បង់ចូលថវិការដ្ឋជិត ២ ពាន់លានដុង។
តាមប្រសាសន៍ លោកវរសេនីយ៍ឯក ង្វៀងវ៉ាន់ង៉ុក ទន្ទឹមនឹងការបង្ការ ប្រឆាំងជំងឺ COVID -១៩ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ចាប់ពីដើមឆ្នាំ ២០២១ មានទល់ពេលនេះ កងទ័ពការពារព្រំដែនខេត្តកាម៉ាវធ្វើការសើុបអង្កេតទាន់ពេល និងចាត់វិធានការជាច្រើនករណី។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ក៏បន្តចង្អុលការដល់អង្គភាពនីមួយៗ បង្កើននូវវិធានការ វិជ្ជាជីវៈ ក្តោបក្តាប់ច្បាស់ស្ថានភាពនៅតំបន់ព្រំដែនសមុទ្រ ផ្តុំកម្លាំងប្រយុទ្ធយ៉ាងដាច់ខាត ចំពោះបទល្មើសគ្រឿងញៀន លួចនេសាទុបករណ៍តាមសមុទ្រ ទំនាស់ដែននេសាទ សកម្មភាពរត់គយ ឬក្លែងបន្លំពាណិជ្ជកម្ម។ល។ ដើម្បីរួមចំណែករក្សារឹងមាំសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រព្រំដែនសមុទ្ររបស់ខេត្ត៕
អាងវី-លីសៀ