01/11/2021 - 09:48

សុក​ត្រាំង​ ជំរុញ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩

យោងតាម​មជ្ឈ​មណ្ឌល​ចង្អុល​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ គិត​មក​ដល់​ពាក់​កណ្តាល​ខែតុលា​ ខេត្ត​សុក​ត្រាំង​ មាន​អ្នក​ឆ្លង​ជំងឺ​ COVID-១៩ ចំ​នួន​ ៣.៣៣៨ នាក់​ ក្នុង​នោះ​ ព្យា​បាល​ជាសះ​ស្បើយ ១.៣៣១ នាក់​ បាត់​បង់​ជីវិត ២៧ នាក់​ ក្រៅ​ពីនោះ​កំ​ពុង​សម្រាក​ព្យា​បាល​។​ ខេត្ត​មាន​មូល​ដ្ឋាន​ធ្វើ​ចត្តាឡីស័កប្រ​មូល​ផ្តុំ​ចំ​នួន​ ៣០៩ កំ​ពុង​ធ្វើ​ចត្តាឡីស័ក​ជាង​ ១៥.៧០០ នាក់​; មាន​មូល​ដ្ឋាន​ទទួល​ស្នាក់​នៅ​ ២៨ កន្លែង​ព្យា​បាល​អ្នក​ជំងឺ​ F0 ដោយ​មាន​ចំ​នួន​គ្រែ ២.៣៤៧ ក្នុង​នោះ​ ថ្នាក់​ខេត្ត​មាន​ ៧២០ គ្រែ ថ្នាក់​ស្រុក​មាន​ ១.៦២៧ គ្រែ និង​បង្កើត​មន្ទីរ​ពេទ្យ​បណ្តោះ​អា​សន្ន​បន្ថែម​ ៣ ទៀត​ ដោយ​មាន​ចំ​នួន​គ្រែ ១.០០០ បង្កើន​ចំ​នួន​គ្រែ សរុប​ ៣.៣៤៧ គ្រែសម្រាប់​ព្យា​បាល​អ្នក​ជំងឺ​ COVID-១៩ និង​ធ្វើ​ការ​ព្យា​បាល​តាម​គំ​រូ​ប៉ម ៣ ជាន់​។​ ខេត្ត​សុក​ត្រាំង​ បាន​ទទួល​វ៉ាក់​សាំង​ចំ​នួន​ ៧៤១.៧២០ ដូស ចាក់​បាន​ ៥៨៩.៣៧៤ នាក់​។​ ប្រ​ជា​ជន​ (មាន​អា​យុ​ពី ១៨ ឆ្នាំ​ឡើង​) បាន​ចាក់​វ៉ាក់​សាំង​ដូសទី ១ សម្រេច​អត្រា​ជា​ង​ ៦៣,៦៨% ចាក់​ដូសទី ២ សម្រេច​អត្រា​ ៥%។​

ក្រុម​ការ​ងារ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ហូជីមិញ​ ចុះ​មក​ចែក​រំលែក​បទ​ពិសោ​ធន៍​និង​ជំនួយ​ធនធាន​មនុស្ស​ បរិក្ខារ​ពេទ្យ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ដល់​ខេត្ត​សុក​ត្រាំង​។​

តាម​ប្រ​សាសន៍​លោក​ត្រឹង​វ៉ាន់​ខាយ  នាយក​រង​មន្ទីរ​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​ ក្នុង​រយៈ​ពេល​ខ្លី​ ខេត្ត​មាន​ប្រ​ជា​ជន​មក​ពី​ក្រុង​ហូជី​មិញ​ ខេត្ត​ប៊ិញ​យឿង ខេត្ត​ឡុង​អាង​។​ល។​ វិល​មក​ស្រុក​កំ​ណើត​ជាង​ ៤៣.០០០ នាក់​។​ ហេតុ​នោះ​ មូល​ដ្ឋាន​ធ្វើ​ចត្តាឡីស័ក​ប្រ​មូល​ផ្តុំ​ហួស​ចំ​ណុះ​ បុគ្គ​លិកសុខា​ភិបាល​មិន​អាច​ឆ្លើ​យ​តប​តម្រូវ​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាល​ដាល​ក្នុង​កម្រិត​ខ្ពស់​; សមត្ថ​ភាព​ព្យា​បាល​អ្នក​ជំងឺ​ F0 នៅ​តាម​មន្ទីរ​ពេទ្យ​ថ្នាក់​ស្រុក​នៅ​មាន​កម្រិត​; ការ​ណែនាំ​ប្រើ​ប្រាស់​ថ្នាំ​ប្រ​ឆាំង​មេរោគ​នៅ​មាន​ភាព​ទញ់​ទ័ល មិន​ទាន់​មាន​ការ​ណែនាំ​ច្បាស់​លាស់​។​ល។​ ចំ​ពោះ​ការ​លំ​បាក​នោះ​ ក្រុង​ហូជី​មិញ​ បាន​ជំនួយ​ដល់​ខេត្ត​បាន​ទាន់​ពេល​អំ​ពី​ប្រ​ភព​ធនធាន​មនុស្ស​ បំ​ពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ ផលិត​ផល ជីវ​សាស្រ្ត​ អុក​ស៊ី​សែន​ ថង់ថ្នាំ​ គ្រែអ្នក​ជំងឺ​ វ៉ាក់​សាំង​ និង​ថ្នាំ​សម្រាប់​ព្យា​បាល​ជំងឺ​ COVID -១៩។​ ទន្ទឹម​នឹង​នោះ​ ជំនួយ​ក្នុង​ការ​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ របស់​ខេត្ត​។​

លោក​ផាងវ៉ាន់​ម៉ាយ​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ហូជីមិញ​ ចែក​រំលែក​៖ “សំ​ខាន់​បំ​ផុត​គឺ​ត្រូវ​ផ្គត់​ផ្គង់​អុក​ស៊ី​សែន​ដល់​អ្នក​ជំងឺ​ឱ្យ​បាន​គ្រប់​គ្រាន់​ ត្រូវ​មាន​បំ​ពង់​អុក​ស៊ី​សែន​ប្រ​ភេទ​តូច និង​ប្រ​ព័ន្ធ​សង្គ្រោះ​បន្ទាប់​ឆាប់​ដល់​ ផ្ទះ​; ត្រូវ​បង្កើត​ក្រុម​ប្រតិក​ម្ម​រហ័ស​ ដើម្បី​ពួក​គាត់​សហការ​ជា​មួយ​នឹង​មូល​ដ្ឋាន​សុខា​ភិបាល​ ជិត​បំ​ផុត​ជួយ​អ្នក​ជំងឺ​បាន​ទាន់​ពេល​ក្នុង​ការ​ព្យា​បាល​ជំងឺ​ COVID-១៩។​ ពិសេស​ ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​ព្យា​បាល​ជំងឺ​ COVID-១៩ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ដល់​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ស្រាល​ ដើម្បី​កាត់​បន្ថយ​ការ​ប្រែប្រួល​ទៅ​ជា​ធ្ងន់​។​ កាត់​បន្ថយ​ការ​ធ្វើ​ចត្តាឡីស័ក​ប្រ​មូល​ផ្តុំ​ គឺ​ឱ្យ​អ្នក​ F1 ធ្វើ​ចត្តាឡីស័កនៅ​ផ្ទះ​ ដើម្បី​ចៀស​វាង​ការ​ឆ្លង​បន្ត​; កំ​ណត់​ ព្រំ​ខណ្ឌ​ឆាប់​រហ័ស​ ធ្វើ​តេស្ត​រហ័ស​កន្លែង​ផ្ទុះ​ជំងឺ​ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល​ក្នុង​សហគម​ន៍។​ តាម​អនុ​សាសន៍​របស់​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ យុទ្ធ​សាស្រ្ត​ដែល​សំ​ខាន់​និង​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​ គឺ​ការ​ចាក់​វ៉ាក់​សាំង​ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​ព្យា​បាល​ COVID-១៩ ឱ្យ​បាន​ឆាប់​បំ​ផុត​”៕​

                                         លីធាន​-វិមាន​

ចែករំលែកអត្ថបទ