វត្តជាច្រើនលើភូមិសាស្ត្រខេត្តសុកត្រាំង បានចលនាមាមីងពុទ្ធបរិស័ទព្រួតដៃគ្នា ចម្អិនបាយរាប់ពាន់ចំណែកជូនមាមីងដែលមកពីតំបន់កើតជំងឺ កំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំលើភូមិសាស្ត្រខេត្តសុកត្រាំង។
ចង្ក្រានបាយវត្តព្រែកអណ្តើក ផ្គត់ផ្គង់អាហារជូនមាមីងនៅមណ្ឌលធ្វើចត្តាឡីស័កលើភូមិសាស្ត្រក្រុងក្នុងមួយថ្ងៃជាង ១.០០០ ចំណែក។
រៀងរាល់ថ្ងៃ មានអ្នកស្ម័គ្រចិត្តជាង ២០ នាក់ “ចង្រ្កានបាយមនុស្សធម៌” នៅវត្តហឿងសើុង ក្រុងសុកត្រាំង មានមុខដើម្បីចម្អិនបាយ ៣ ពេល គឺ៖ ពេលព្រឹក - ថ្ងៃត្រង់ -ល្ងាច ផ្ញើជូនប្រជាជនក្នុងតំបន់ធ្វើចត្តាឡីស័ក។ មធ្យមភាគក្នុងមួយថ្ងៃ វត្តបានរៀបចំអាហារប្រមាណ ៣.០០០ ចំណែក។ ព្រះតេជព្រះគុណ ធិតទ្រុងតុក ព្រះចៅអធិការវត្តហឿងសើុង ឱ្យដឹង៖ “ត្រី សាច់ បន្លែនិងផ្លែឈើ។ល។ ទាំងអស់នេះ ភាគច្រើនបានមកពីការរួមវិភាគទានរបស់សប្បុរសជន។ ក្នុងបាយមួយចំណែកមានម្ហូបសាបពីរមុខនិងម្ហូបប្រៃមួយមុខ។ ចំណែកបាយទាំងនោះ គឺផុសចេញពីទឹកចិត្តអាណិតស្រឡាញ់ដែលពុទ្ធបរិស័ទវត្តហឿងសើុងផ្ញើជូនមាមីង ហើយសង្ឃឹមថា ពួកគាត់នឹងស្ងប់អារម្មណ៍អនុវត្តល្អរាល់ការកំណត់ក្នុងមណ្ឌលចត្តាឡីស័ក ដើម្បីឆាប់បានទៅផ្ទះជួបជុំគ្រួសារវិញ”។
“ ចង្ក្រានបាយមនុស្សធម៌” នៅវត្តហឿងសើុង ផ្តល់ជូនមាមីងនៅមណ្ឌលធ្វើចត្តាឡីស័កលើភូមិសាស្ត្រក្រុង ក្នុងមួយថ្ងៃជាង ៣.០០០ ចំណែក។
ចំណែកវត្តព្រែកអណ្តើក ឃុំថាញ់ភូ ស្រុកមីស្វៀង មានអ្នកស្ម័គ្រចិត្តជាង ១០ នាក់ គឺជាសម្ព័ន្ធយុវជននារីនិងយុទ្ធជនកងកម្លាំងប្រដាប់អាវុធ ចូលរួមចម្អិនអាហារសម្រាប់បម្រើដល់មណ្ឌលធ្វើចត្តាឡីស័កអស់រយៈពេលជាច្រើនខែមកហើយ។ មធ្យមភាគក្នុងមួយថ្ងៃចង្ក្រានបាយក្នុងវត្ត ចម្អិនជាង ១.០០០ ចំណែក។ បងស្រីសើុងធីមីយ្វៀង ជាអ្នកស្ម័គ្រចិត្តមួយរូប ឱ្យដឹង៖ “ខណៈពេលសម្ព័ន្ធយុវជនស្រុកបំផុសចលនា “យុវជនស្ម័គ្រចិត្តចូលរួមប្រឆាំងជំងឺ COVID-១៩” ប្តីប្រពន្ធខ្ញុំផ្ញើកូននឹងម្ដាយ រួចហើយបបួលគ្នាចុះឈ្មោះចូលរួមបម្រើចង្រ្កានបាយនៅវត្តព្រែកអណ្តើក។ ភាគច្រើនមាមីងមកពីតំបន់កើតជំងឺធ្វើចត្តាឡីស័កប្រមូលផ្តុំ មានជីវភាពក្រលំបាក ម្ល៉ោហើយយុវវ័យយើងខ្ញុំបញ្ចេញកម្លាំងជួយឧបត្ថម្ភ។ ក្រៅពីចម្អិនម្ហូប អាហារ ចង្ក្រានបាយថែមទាំងសណ្តាំទឹកក្រូចឆ្មារ ស្លឹកគ្រៃនិងខ្ញីឱ្យមាមីងផឹក ដើម្បីបង្កើនប្រព័ន្ធភាពសុាំ មានសុខភាពល្អ ឆាប់វិលត្រឡប់ទៅជួបជុំគ្រួសារវិញ”។ បើតាមបងត្រឹងហ្វាងហាយ ប្រធានចុងភៅក្នុងវត្តព្រែកអណ្តើក ចំណែកបាយដែលផ្ញើជូនដល់មាមីងក្នុងមណ្ឌលធ្វើចត្តាឡីស័ក ធានាមានសម្ល ម្ហូបប្រៃ បន្លែឆា និងផ្លែឈើជាដើម។ ពិសេសវត្តព្រែកអណ្តើកថែមទាំងចលនាសប្បុរសជនទាំងឡាយឧបត្ថម្ភ អង្ករបានជាង ១២ តោន មីរាប់រយកេះ និងសម្ភារៈប្រើប្រាស់ចាំបាច់ជូនដល់អ្នកក្រ អ្នកមានជីវភាពក្រលំបាកនៅភូមិស្រុកទៀតផង៕
លីធាន-លីសៀ