25/10/2021 - 08:57

ពង្រីក​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ

អា​ស្រ័យ​គោល​នយោ​បាយ​ឧបត្ថម្ភ​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​ និង​ទាន់​ពេល​ ម្ល៉ោះ​ហើយ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​បាក​លីវ​ មាន​ភាព​រីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​ជា​លំ​ដាប់​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

ទម្រង់​ដាំ​ដំណាំ​រួម​ផ្សំ​ ជួយ​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​ភូមិ​កាយ​យ៉ា​ បង្កើន​
បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​។​

យោង​តាម​គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ​ រយៈ​ពេល​កន្លង​ ការ​អនុវត្ត​សេច​ក្ដី​សម្រេច​​លេខ​ ៣១ សេចក្ដី​សម្រេច​លេខ​ ៥៤ របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ខេត្ត​បាន​ជំនួយ​ដល់​គ្រួ​សារ​ជន​ជាតិ​តំ​បន់​លំ​បាក​ខ្លាំង​ជាង​ ១.៧០០ គ្រួ​សារ​បាន​បុល​ដើម​ទុន​ សរុប​ទឹក​ប្រាក់​ជាង​ ៣២ ពាន់​លាន​ដុង​ ដើម្បី​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​អភិវឌ្ឍ​ផលិត​កម្ម​ លក់​ដូរ​។​ ទន្ទឹម​នឹង​នោះ​ អនុវត្ត​គម្រោង​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម​ ពិពិធ​កម្ម​មុខ​របរ​រក​ស៊ី​និង​ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ ដោយ​ជួយ​ឧបត្ថម្ភ​ជិត​ ៨.២០០ គ្រួ​សារ​ សរុប​ទឹក​ប្រាក់​ជិត​ ២៩ ពាន់​លាន​ដុង​ ដើម្បី​ជំនួយ​គ្រឿង​ម៉ាស៊ីន​ សម្ភារៈ​ កសិកម្ម​ ពូជ​ដំណាំ​ ពូជ​សត្វ​ចិញ្ចឹម​ និង​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ។​ ផ្ដើម​ពីនោះ​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​គ្រួ​សារ​ទើប​ចាក​ផុត​ពីភាព​ក្រី​ក្រ បាន​ខិត​ជិត​ប្រ​ភព​ទុន​ មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​ បង​សើុង​មី នៅ​ភូមិ​កាយ​យ៉ា ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​សង់​ផ្ទះ​ឱ្យ​និង​ឧបត្ថម្ភ​បុល​ទុន​ ម្ល៉ោះ​ហើយ​ខ្ញុំ​បាន​កែ​ប្រែ​ដី​ ១ កុង​សម្រាប់​ដាំ​ដំណាំ​រួម​ផ្សំ​ មាន​ដូច​៖ ត្រកួន​ ស្ពៃ​ចង្កឹះ​ ស្ពៃ​ខៀវ​ ផ្ទី ភ្លៅកង្កែប។​ល។​ ផ្សំ​ជា​មួយ​នឹង​ប្រាក់​ចំ​ណូល​ពីកម្ម​ករ​សំ​ណង់​ ម្ល៉ោះ​ហើយ​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ជាង​មុន​”។​ បង​ស្រី​សើុង​ធីហុង​សេន នៅ​ភូមិ​កាយ​យ៉ា ឃុំ​ហឹង​ហោយ​ បាន​រ៉ាយ​រ៉ាប់​៖ “ពេល​បាន​សម្ព័ន្ធ​យុវ​ជន​ឧបត្ថម្ភ​បុល​ទុន​ ហ្វឹក​ហាត់​បច្ចេក​ទេស​ និង​បញ្ជូន​ទៅ​ទស្សន​កិច្ច​ទម្រង់​ដាំ​ឈើ​ហូប​ផ្លែ​នៅ​ខេត្ត​មួយ​ចំ​នួន​ ខ្ញុំ​មិន​អល់​អែក​បង្វែរ​ផ្ទៃ​ដី​ ៣ កុង​មក​ដាំ​ត្របែក​។​ ដ្បិត​អី​ ការ​ដាំ​ត្របែក​គ្មាន​ប្រើ​ប្រាស់​ជាតិ​គីមី​ ម្ល៉ោះ​ហើយ​ត្របែក​លក់​បាន​ថ្លៃ​។​ អា​ស្រ័យ​មាន​ប្រ​ភព​ទុន​បុល​ទើប​ខ្ញុំ​មាន​លក្ខណ​សម្បត្តិ​ដាំ​ឈើ​ហូប​ផ្លែ​និង​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​”។​

តាម​ប្រ​សាសន៍​ លោក​ត្រិញ​ថាញ​ផុង ប្រ​ធាន​គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ​ មុន​ពេល​ឧបត្ថម្ភ​ទុន​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​ត្រួត​ពិនិត្យ​និង​ក្ដោប​ក្ដាប់​គោល​បំ​ណង​របស់​ប្រ​ជា​ជន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​ អា​ស្រ័យ​ហេតុ​នោះ​ ប្រ​ភព​ទុន​ ពូជ​ដំណាំ​ ពូជ​សត្វ​ចិញ្ចឹម​ ត្រូវ​បាន​ជំនួយ​ចំ​មុខ​សញ្ញា​ ប្រើ​ប្រាស់​ចំ​គោល​ដៅ​។​ មក​ទល់​ពេល​នេះ​ មាន​ទម្រង់​ផលិត​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​ មាន​ដូច​៖ ដាំ​ដំណាំ​រួម​ផ្សំ​ ចិញ្ចឹម​មាន់​ ទា បង្គា បង្កង គួបផ្សំ​នឹង​ផលិត​ស្រូវ​។​ល។​ ជួយ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជាច្រើន​ចាក​ផុត​ពីភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​៕​

                               យ្វីអាញ - ថាច់​ធី

ចែករំលែកអត្ថបទ