ចាប់ពីដើមឆ្នាំ ២០២១ រហូតដល់ដើមខែតុលា ឆ្នាំ ២០២១ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកើតមានឡើង ២ លើកនៅខេត្តត្រាវិញ ដោយមានចំនួនជ្រូកកើតជំងឺនេះ ១៤៨ ក្បាល ងាប់ ១៤ ក្បាល។ល។ កាលពីឆ្នាំ ២០១៩ ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះផ្ទុះឡើងនៅខេត្តត្រាវិញ និងអូសបន្លាយជាង ៦ ខែ; ថវិកាត្រូវចំណាយប្រមាណ ១៣៩ ពាន់លានដុង សម្រាប់ធ្វើការបង្ការប្រឆាំងជំងឺនិងឧបត្ថម្ភដល់អ្នកចិញ្ចឹមដែលមានចំនួនជ្រូកត្រូវយកទៅបំផ្លាញចោល។
បំផ្លាញចោលជ្រូកកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅឃុំថាញ់ភូ ស្រុកកូវកែ។
ចំពោះការប្រែប្រួលយ៉ាងស្មុគស្មាញនិងផលប៉ះពាល់នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក សាខានាយកដ្ឋានបសុពេទ្យខេត្តត្រាវិញ បានផ្ដល់អនុសាសន៍ ពីជំងឺនេះ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever-ASF) គឺជាជំងឺមួយប្រភេទឆ្លងរាលដាលយ៉ាងរហ័សនៅលើសត្វជ្រូក។ ជំងឺនេះវាអាចឆ្លងរាលដាលមិនថាជ្រូកតូចធំនោះទេ។ ជ្រូកដែលកើតជំងឺមានរោគសញ្ញា៖ ក្ដៅខ្លួន មិនស៊ីចំណី ហូរឈាមនៅលើស្បែកនិងសរីរៈគ្រឿងក្នុង ទីបំផុតជ្រូកងាប់ក្នុងរង្វង់ពី ២-១០ ថ្ងៃ អត្រានៃការងាប់ឡើងដល់ ១០០% ។ បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងបង្ការនិងថ្នាំព្យាបាលជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះនៅឡើយ។ ហេតុនោះ ដំណោះស្រាយដំបូងគឺការបង្ការ ពេលប្រទះឃើញនិងវិនិច្ឆ័យដាច់ខាតសម្បុករោគភ្លាម ផ្តើមពីតិចតូចដំបូង មិនទាន់ឆ្លងរាលដាល។
ចំពោះគ្រួសារចិញ្ចឹមនិងសហគមន៍ គប្បីអនុវត្ត " ៥ មិន" ៖ មិនលាក់បាំងជំងឺ; មិនជួញដូរ ដឹកជញ្ជូនជ្រូកមានជំងឺ ជ្រូកងាប់; មិនធ្វើ ប្រើប្រាស់សាច់ជ្រូកមានជំងឺ ជ្រូកងាប់; មិនចោលជ្រូកងាប់ចេញទៅបរិស្ថាន និងមិនប្រើប្រាស់អាហារសល់ដែលមិនទាន់ឆ្លងកាត់ការវិនិច្ឆ័យកម្ដៅ។ ចាត់តាំងចិញ្ចឹម សុវត្ថិភាពជីវសាស្រ្ត អនុវត្តការចិញ្ចឹមដោយល្អ (អនាម័យទ្រុងចិញ្ចឹមរៀងរាល់ថ្ងៃ; អនាម័យសម្លាប់មេរោគលើមនុស្ស មធ្យោបាយចេញចូលក្នុងមណ្ឌលចិញ្ចឹម; បាញ់សារធាតុគីមីសម្លាប់មេរោគនៅកន្លែង ចិញ្ចឹមទាំងអស់តាមកាលកំណត់; កាត់បន្ថយកម្រិតខ្ពស់បំផុតការចេញចូលមូលដ្ឋានចិញ្ចឹម បំផុតគឺនៅតាមមូលដ្ឋានចិញ្ចឹមជ្រូកពូជ។ល។) គួបផ្សំជាមួយនឹងការប្រើប្រាស់សមស្របនូវផលិតផលអតិសុខុមប្រាណ បំពេញបន្ថែម Vitamin សារធាតុខនិជ ដើម្បីបង្កើនកម្លាំងតទល់ឱ្យជ្រូក។ ម្ចាស់ការចាក់វ៉ាក់សាំងបង្ការចំពោះជំងឺឆ្លងរាលដាលគ្រោះថ្នាក់ ដូច៖ ជំងឺប៉េស្ត ជំងឺត្រចៀកខៀវ អុតក្ដាម។ល។ ដើម្បីរួមចំណែកទប់ស្កាត់រោគឆ្លង រាលដាល។ល។ ពេលប្រទះឃើញជ្រូកសង្ស័យ ថាកើតជំងឺ គប្បីរាយការណ៍ដល់ស្ថាប័នបសុពេទ្យ ឬរដ្ឋអំណាចភូមិភាគភ្លាម ដើម្បីមានការណែនាំវិនិច្ឆ័យបានទាន់ពេល។
ជ្រូកកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឃុំថាញ់ភូ ស្រុកកូវកែ។
ចំពោះភូមិភាគដែលមិនទាន់មានជំងឺនេះឆ្លងរាលដាល បង្កើនការផ្សព្វផ្សាយអំពីជំងឺ វិធានការបង្ការប្រឆាំងជំងឺប៉េស្តជ្រូកអាហ្វ្រិក; ត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះការពិឃាត ដឹកជញ្ជូនជ្រូកនិងផលិតផលច្នៃពីសាច់ជ្រូក ចេញចូលភូមិភាគ។ បើប្រទះឃើញករណីជ្រូក មានការសង្ស័យឬជ្រូកមានជំងឺ គឺយកសំណាកវិភាគ និងវិនិច្ឆ័យតាមសេចក្តីកំណត់។ល។ ទន្ទឹមនឹងនោះ ត្រៀមមធ្យោបាយ សម្ភារៈ ធនធានមនុស្ស វិធានការបំផ្លាញចោល ត្រៀមលក្ខណៈសម្រាប់ការងារប្រឆាំងជំងឺឆ្លងរាលដាលដោយភាពម្ចាស់ការ។
ចំពោះភូមិភាគដែលមានជំងឺនេះឆ្លងរាលដាល ក្រៅពីការអនុវត្តនូវវិធានការដូចភូមិភាគមិនទាន់កើតរោគ គប្បីបំផ្លាញចោលជ្រូកដែលមានជំងឺ ជ្រូកងាប់ ជ្រូកមានលទ្ធផល សំណាកវិភាគបញ្ជាក់ថាវិជ្ជមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ចាត់វិធានការបង្ការប្រឆាំង អនាម័យរួម សម្លាប់មេរោគនៅកន្លែងផ្ទុះជំងឺ តំបន់ដែលជំងឺនេះរាតត្បាត តំបន់ទ្រនាប់។ ឧបត្ថម្ភប្រាក់ដល់អ្នកចិញ្ចឹមជ្រូក ចំនួនជ្រូកត្រូវយកទៅបំផ្លាញចោល៕
យោង៖ សាខានាយកដ្ឋានបសុពេទ្យខេត្តត្រាវិញ-វិមាន