មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/10/2021 - 08:03

អ្នក​មីង​ឡឹម​ធីមី​លៀង​ សកម្ម​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​

ក្នុង​នាម​ជា​បុគ្គលិក​សុខា​ភិបាល​ ក្រោយ​ពីចូល​និវត្តន៍​ អ្នក​មីង​ឡឹម​ធីមី​លៀង​ (កើត​នៅ​ឆ្នាំ​ ១៩៦១)  បាន​រួម​ចំ​ណែក​ក្នុង​ការ​ងារ​សមាគម​នារី​ ក្នុង​តួនាទី​ជាប្រ​ធាន​សាខា​សមាគម​នារី​នៅ​ភូមិ​បៀង​តី A (ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​) ។​ ចាប់​តាំង​ពី​ជំងឺ​ COVD-១៩ ផ្ទុះ​រាល​ដាល​ អ្នក​មីង​ក្លាយ​ជា “យុទ្ធ​នារី​” សកម្ម​លើ​សមរ​ភូមិ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​របស់​ភូមិ​ភាគ​។​

បង​ស្រី​ឡឹម​ធីមី​លៀង ​(ខាង​ឆ្វេង​) ផ្សព្វ​ផ្សាយសារ​ "៥ K" ដល់​សមាជិក​។​

សមាគម​នារី​នៅ​ភូមិ​បៀង​តី A មាន​សមា​ជិក​ចំ​នួន​ ៧០ នាក់​ ភាគ​ច្រើន​ ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ រស់​ដោយ​ប្រ​កប​របរ​ធ្វើ​ស្រែ​ចំ​ការ​និង​ធ្វើ​ការ​ឈ្នួល​។​ ច្រើន​ឆ្នាំ​មក​នេះ​ ដើម្បី​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ឱ្យ​សមា​ជិក​នារី​ អ្នក​មីង​តែង​ស្នើ​ទៅ​សមាគម​ថ្នាក់​លើ​ ជួយ​ឧបត្ថម្ភ​បង​ប្អូន​នារី​ទទួល​បាន​ប្រាក់​កម្ចី​អនុ​គ្រោះ​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្បី​អនុវត្ត​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ដូច​ជា​៖ ចិញ្ចឹម​មាន់​ ទា ដាំ​ដំណាំ​រួម​ផ្សំ​ជា​ដើម​។​ ទន្ទឹម​នឹង​នោះ​ ចលនា​បង​ប្អូន​នារី​មិន​កើត​កូន​ទីបី និង​បញ្ជូន​កូន​ចៅ​គ្រប់​អា​យុ​ឱ្យ​ចូល​សាលា​រៀន​។​ អប់​រំកូន​ចៅ​ “និយាយ​ថា​ ទេ” នឹង​បាប​គ្រោះ​សង្គម​។​

ចាប់​តាំង​ពីមាន​ជំងឺ​ផ្ទុះ​រាល​ដាល​ សមាជិក​នារី​ជាច្រើន​បាត់​បង់​ការ​ងារ​ធ្វើ​ កសិផល​លក់​មិន​បាន​ ជីវ​ភាព​ជួប​ការ​លំ​បាក​។​ អា​ណិត​បង​ប្អូន​នារី​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​លំ​បាក​ អ្នក​មីង​រួម​ជា​មួយ​សមាគម​សហព័ន្ធ​នារី​ឃុំ​ មាន​សកម្ម​ភាព​ជា​ច្រើន​សំ​ដៅ​គិត​គូរ​ ជួយ​ឧបត្ថម្ភ​ដល់​បង​ប្អូន​នារី​កាត់​បន្ថយ​ការ​លំ​បាក​ក្នុង​ជីវ​ភាព​។​

រួម​ជាមួយ​នឹង​សកម្ម​ភាព​ជួយ​គិត​គូរ​ដល់​ជីវ​ភាព​សមាជិក​នារី​ អ្នក​មីង​ក៏​ជា​នារី​គំ​រូ​មួយ​រូប​សកម្ម​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​ភូមិ​ភាគ​។​ ជាសមា​ជិក​នៃ​ក្រុម​ការ​ងារ​ COVID- ១៩ សហគមន៍ ដោយ​ចំ​ណេះ​ដឹង​ដែល​មាន​នៃ​អ្នក​ធ្លាប់​ប្រ​កប​ការ​ងារ​សុខា​ភិបាល​ ក្រៅ​ពីចុះ​ទៅ​តាម​ផ្ទះ​ដើម្បី​ផ្សព្វ​ផ្សាយសារ​ “៥K”  ចែក​ប័ណ្ណ​សម្រាប់​ទៅ​ផ្សារ អ្នក​មីង​នៅ​ទាំង​អស់​ពីចិត្ត​ក្នុង​ការ​ជួយ​ពិគ្រោះ​យោបល់​ដល់​បង​ប្អូន​អំ​ពី​ការ​ហូប​ចុក និង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ដើម្បី​ធានា​សុខ​ភាព​ និង​កាត់​បន្ថយ​ការ​ចេញ​ក្រៅ​ បើ​មិន​មាន​ការ​ចាំ​បាច់​...។​ ក្រៅ​ពីនេះ​ អ្នក​មីង​តែង​សហការ​ជា​មួយ​អង្គ​ការ​មហា​ជន​ឃុំ​ ចលនា​សមា​ជិក​នារី​ និង​មាមីង​ពុទ្ធ​បរិស័ទ​ផ្អាក​ការ​រៀប​ចំ​ពិធី​សាសនា​ ជៀស​វាង​ការ​ប្រ​មូល​ផ្តុំ​គ្នា​ច្រើន​ ដើម្បី​ធានា​សុខ​ភាព​ផ្ទាល់​ខ្លួន​ គ្រួ​សារ​និង​សហគមន៍។​ ជាពិសេស​ អ្នក​មីង​ក៏​បាន​ចលនា​សមាជិក មិត្ត​ភក្តិ​ និង​សាច់​ញាតិ​ចូល​រួម​វិភាគ​ទាន​ដល់​មូល​និធិ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ របស់​ឃុំ​។​ អំ​ពាវ​នាវ​ឱ្យ​សមាជិក​បរិច្ចាគ​បន្លែ​បង្ការ​ដល់​ផ្ទះ​បាយ​ទំ​នុក​បម្រុង​កន្លែង​ត្រួត​ពិនិត្យ​ជំងឺ​រាត​ត្បាត​...។​

ជាប្រ​ធាន​សាខា​សមាគម​មួយ​រូប​ ខ្នះ​ខ្នែង​ និង​អស់​ពីចិត្ត​ចំ​ពោះ​សមាជិក​ បង​ប្អូន​នារី​ក្រី​ក្រ និង​រួម​កម្លាំង​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ រាល់​ការ​ងារ​ធ្វើ​របស់​អ្នក​មីង​ ឡឹម​ធីមី​លៀង​ បាន​បន្ថែម​ទំ​នុក​ចិត្ត​និង​ផ្តល់​កម្លាំង​ដល់​គណៈ​ចង្អុល​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID- ១៩ របស់​ឃុំ​ និង​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ ប្តេជ្ញា​ឆ្លង​កាត់​ជំងឺ​រាល​ដាល​នេះ​ ធ្វើ​ឱ្យ​ជីវ​ភាព​វិល​មក​រកសភាព​ "ធម្ម​តា​ថ្មី​" វិញ​៕​

         យោង​តាម​កាសែត​បាក​លីវ​- ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ