មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/10/2021 - 08:57

“ចង្រា្កន​បាយ​មនុស្ស​ធម៌​” របស់​នារី​សង្កាត់​ទី៧

“ចង្ក្រាន​បាយ​មនុស្ស​ធម៌​” ត្រូវ​បាន​សមា​គម​សហ​ពន្ធ​នារី​សង្កាត់​ទី ៧ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ អនុវត្ត​ក្នុង​គោល​បំ​ណង​ចែក​រំលែក​ការ​លំ​បាក​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ មនុស្ស​ចាស់​ គ្មាន​ទីពឹង​ និង​គ្រួ​សារ​ដែល​កំ​ពុង​រស់​នៅ​តាម​ផ្ទះ​សំ​ណាក់​ជួប​ការ​លំ​បាក​ដោយ​អា​ស្រ័យ​ជំងឺ​ COVID- ១៩។​

បង​ប្អូន​នារី​ រៀប​ចំ​ម្ហូប​អា​ហារ​ដាក់​ក្នុង​ប្រ​អប់​។​

បងស្រី​គឹម​ធីយ៉ូយ ប្រ​ធាន​សមាគម​សហ​ព័ន្ធ​នារី​សង្កាត់​ទី ៧ ឱ្យ​ដឹង​៖ “សមាគម​បាន​ចលនា​សមាជិក​ចូល​រួម​ក្នុង​ចង្ក្រាន​បាយ​មនុស្ស​ធម៌​នេះ​ គឺ​សំ​ដៅ​រួម​ចំ​ណែក​ជា​កម្លាំង​មួយ​ភាគ​ណា ក៏​ដូច​ជា​ទឹក​ចិត្ត​ស្មោះ​សរ​របស់​បង​ប្អូន​នារី​ ដែល​បាន​ចូល​រួម​មុខ​ម្ហូប​ឆ្ងាញ់​ៗ​ ដើម្បី​ជួយ​មាមីង​ជួប​ការ​លំ​បាក​ដោយ​សារ​ជំងឺ​ឆ្លង​រាល​ដាល​ និង​កង​កម្លាំង​បំ​ពេញ​ការ​ងារ​ប្រ​ឆាំង​ជំងឺ​ដោយ​ផ្ទាល់​ មាន​ឆន្ទៈ​បន្ថែម​ រួម​ចំ​ណែក​អនុវត្ត​ល្អ​ភារកិច្ច​។​ ម្យ៉ាង​ទៀត​ ចង្ក្រាន​បាយ​នេះ​ថែម​ទាំង​ចលនា​សមាជិក​ បង​ប្អូន​នារី​ និង​សប្បុរស​ជន​ រួម​វិភាគ​ទាន​ជាអំ​ណោយ​ ១៧៣ ចំ​ណែក​គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​ ៣៥ លាន​ដុង​ ដើម្បី​ផ្តល់​ជូន​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​លំ​បាក​ខ្លាំង​”។​

បង​ប្អូន​នារី​ កំ​ពុង​ដណ្ដាំ​ស្ល។​

សមាគម​នារី​សង្កាត់​ ក៏​បាន​ចលនា​បង​ប្អូន​ជា​កម្មា​ភិបាល​នារី​ក្នុង​ស្ថាប័ន​ ផ្នែក​ សាខា​សមាគម​អនុសង្កាត់​ ហើយ​បាន​បង​ប្អូន​សមាជិក​ឧបត្ថម្ភ​ ដោយ​ផ្លាស់​វេន​គ្នា​ដើម្បី​ចម្អិន​ ២ ពេល​/ថ្ងៃ​។​ បង​ស្រី​ថាច់​ធីហ្វាង​ នៅ​អនុសង្កាត់​ទី ១០ សង្កាត់​ទី ៧ ឱ្យ​ដឹង​៖ “ខ្ញុំ​ស្ម័គ្រ​ចិត្ត​ឱ្យ​ខ្ចី​ផ្ទះ​សម្រាប់​បង​ប្អូន​រៀប​ចំ​ដណ្ដាំ​ស្ល។​ ក្នុង​មួយ​ថ្ងៃ​ចង្រ្កាន​ ចម្អិន​ម្ហូប​អា​ហារ​ដោយ​ឥត​គិត​ថ្លៃ​ជាង​ ៦០ ចំ​ណែក។​ ពិសេស​បញ្ជី​មុខ​ម្ហូប​របស់​បង​ប្អូន​មាន​ច្រើន​មុខ​ ជាទូទៅ​មាន​បង​ប្អូន​ចូល​រួម​ចម្អិន​ពី ៥ ទៅ​ ៧ នាក់​។​ ក្នុង​ដំណាក់​កាល​ចម្អិន​ បង​ប្អូន​ទាំង​អស់​ធានា​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​វិធាន​ការ​ ៥K និង​រម្ងាប់​មេរោគ​សព្វ​គ្រប់​”។​ ក្រោយ​ពីចម្អិន​រួច​ សមាជិក​នារី​ និង​សម្ព័ន្ធ​យុវ​ជន​នាំ​គ្នា​ជួយ​ជញ្ជូន​ម្ហូប​អា​ហារ​ទៅ​ជូន​ដល់​ដៃ​ប្រ​ជា​ជន​ និង​កង​កម្លាំង​ប្រ​ចាំ​ការ​នៅ​តាម​ទីតាំង​ផ្សេង​ៗ​ ។​ល។​ ថ្វី​ដ្បិត​តែ​នឿយ​ហត់​ពិត​មែន​ ប៉ុន្តែ​បង​ប្អូន​នារី​ជា​កម្មា​ភិបាល​ និង​សមាជិក​នារី​សង្កាត់​ទី ៧ ស្ទើរ​តែទាំង​អស់​តែង​ចូល​រួម​ដោយ​អស់​ពីចិត្ត​។​ មាន​សមាជិក​ខ្លះ​ មិន​ត្រឹម​តែរួម​ចំ​ណែក​កម្លាំង​កាយ​ប៉ុណ្ណោះ​ទេ បង​ៗ​ថែម​ទាំង​រួម​វិភាគ​ទាន​ទឹក​ប្រាក់​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ដើម្បី​ឧបត្ថម្ភ​ដល់​ចង្រ្កាន​បាយ​មនុស្ស​ធម៌​ទៀត​ផង​។​

សមាគម​នារី​សង្កាត់​ទី ៧ បច្ចុប្បន្ន​មាន​សមាជិក ២.៣៣០ នាក់​ (ក្នុង​នោះ​ សមាជិក​ជាជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ ៣០%)។​ ដោយ​ទង្វើ​ការ​ងារ​ជាក់​ស្តែង​ ដូច្នេះ​ សមាគម​សហព័ន្ធ​នារី​សង្កាត់​ទី ៧ បាន​និង​កំ​ពុង​សម្តែង​នូវ​តួនាទី​យ៉ាង​សកម្ម​ រួម​ដំណើរ​ជាមួយ​នឹង​ប្រ​ព័ន្ធ​នយោ​បាយ​ រួម​ចំ​ណែក​និង​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ច្រាន​ថយ​ក្រោយ​ជំងឺ​ COVID-១៩ លើ​ភូមិ​សាស្ត្រ​៕​

                             សឺនម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ