មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/10/2021 - 07:20

វត្ត​ព្រែក​អណ្តើក រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​

ច្រើន​ឆ្នាំ​កន្លង​ ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ព្រែក​អណ្តើក នៅ​ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។​

ព្រះ​តេជព្រះ​គុណ​ ឡឹម​ច័ន្ទសំ​ណាង​ ព្រះ​ចៅ​អធិ​ការ​រងវត្ត​ព្រែក​អណ្តើក ជូន​អំ​ណោយ
​ដល់​ប្រ​ជា​ជន​ក្រី​ក្រ។​

វត្តព្រែក​អណ្តើក បាន​បរិច្ចាគ​ដី​ជិត​ ២ ហិកតា​ជូន​រដ្ឋ​ដើម្បី​សាង​សង់​សាលា​បឋម​សិក្សា​ថាញ់ភូ ៣ សាលា​អនុវិទ្យា​ល័យ​ និង​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់ភូ និង​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវ​ៈ - អប់រំ​អចិ​ន្រ្តៃយ៍​នៅ​ស្រុក​មីស្វៀង​។​ ព្រះ​តេជព្រះ​គុណ​ឡឹមច័ន្ទ​សំ​ណាង​ ព្រះ​ចៅ​អធិ​ការ​រងវត្ត​ព្រែក​អណ្តើត មាន​ថេរដី​កា​៖ “មុន​ពេល​បរិច្ចាគ​ដី​ជូន​រដ្ឋ​សម្រាប់​កសាង​សាលា​រៀន​ អា​ត្មា​បាន​ប្រ​ជុំ​គណៈ​កម្ម​ការ​វត្ត​ ហើយ​ទទួល​បាន​ការ​គាំ​ទ្រនិង​ស្ម័គ្រ​ចិត្ត​យ៉ាង​ខ្ពស់​។​ ព្រោះ​ថា​ នេះ​ជា​ការ​វិនិ​យោគ​លើ​វិស័យ​អប់រំ​សម្រាប់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ៗ​ទៀត​ រួម​ចំ​ណែក​ជាវិជ្ជមាន​ក្នុង​ការ​បង្កើន​កម្រិត​ប្រ​ជា​បញ្ញា​ដល់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​”។​

ផ្លូវ​ចូល​កាន់​វត្ត​ព្រែក​អណ្តើក បាន​កសាង​យ៉ាង​សម​រម្យ​។​

ជា​រៀង​រាល់​ឆ្នាំ​ វត្ត​បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ ភាសា​បាលី​ សម្រាប់​ព្រះ​សង្ឃ​តាម​វត្ត​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ និមន្ត​មក​សិក្សា​រៀន​សូត្រ​។​ វត្ត​បាន​កៀរ​គរ​សប្បុរស​ជន​និង​ពុទ្ធ​បរិស័ទ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ចូល​រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​ជាង​ ១ ពាន់​លាន​ដុង​ ដើម្បី​កសាង​ផ្លូវ​ដាន​មួយ​ខ្សែ​ប្រ​វែង​ ១.៦៥០ ម៉ែត្រ និង​ស្ពាន​គមនាគមន៍​ជន​បទ​ សម្រាប់​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​ និង​ដឹក​ទំ​និញ​បាន​ងាយ​ស្រួល​។​  សំ​ណង់​ទាំង​នេះ​ អា​ស្រ័យ​បាន​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​រួម​គ្នា​ធ្វើ​។​ ពិសេស​ ក្នុង​អំ​ឡុង​ពេល​រក្សា​គម្លាត​សង្គម​ បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ វត្ត​បាន​ចលនា​សប្បុរស​ជន​ រួម​វិភាគ​ទាន​អំ​ណោយ​រាប់​រយ​ចំ​ណែក​ មាន​អង្ករ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​មួយ​ចំ​នួន​ ជួយ​ដល់​មាមីង​មាន​ជីវ​ភាព​ក្រី​ក្រ។​ លោក​តូពិញ នៅ​ភូមិ​រ៉ាច់​សេន ឱ្យ​ដឹង​៖ “វត្ត​បាន​កសាង​យ៉ាង​សម​រម្យ​ គិត​គូរ​ដល់​ការ​សិក្សា​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ និង​ជួយ​ដល់​ប្រ​ជា​ជន​ក្រី​ក្រទៀត​ផង​ ជាពិសេស​ បាន​កសាង​ផ្លូវ​ថ្នល់​និង​ស្ពាន​ជន​បទ​ដើម្បី​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ ហេតុ​នេះ​ គ្រប់​គ្នា​តែង​សប្បាយ​ចិត្ត​និង​មាន​មោទ​នភាព​ចំ​ពោះ​វត្ត​អា​រាម​” ។​

លោក​ម៉ាយ​ថាញ់​កូវ​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់ភូ  ឲ្យ​ដឹង​ ៖ “ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​ ដោយ​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​ព្រះ​សង្ឃ​វត្ត​ព្រែក​អណ្តើក។​  ថាញ់ភូ មាន​សាលា​ ២/៣ ខ្នង​ អា​ស្រ័យ​វត្ត​បរិច្ចាគ​ដី​កសាង​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ បាន​ចលនា​យ៉ាង​សកម្ម​ដល់​ប្រ​ជា​ជន​ខ្មែរ​ អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​។​ រស់​នៅ​ “អនុវត្ត​ល្អ​ការ​ងារ​សង្គម​ និង​ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​” សាម​គ្គី​និង​រួម​ជា​មួយ​ភូមិ​ភាគ​ដើម្បី​សម្រេច​ការ​កសាង​សំ​ណង់​ជន​បទ​ថ្មី​” ៕​

                               យ្វី​អាញ -ត្រឹង​ហ្គោន 

ចែករំលែកអត្ថបទ