គណៈកម្មាធិការប្រជាជនឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង ទើបសហការជាមួយនឹងសប្បុរសជន ចាប់ផ្តើមដំណើរការកសាងស្ពានបេតុងតភ្ជាប់ភូមិត្រាម៉ងនិងមីធ្វឹង។ គម្រោងប្លង់ស្ពាននេះ មានប្រវែង ៣០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ គ្រោងថវិកាកសាងគឺ ២០០ លានដុង អាស្រ័យក្រុមហ៊ុនចំកាត់ យ៉ុងង៉ុកធ្វើហិរញ្ញប្បទាន។
![កសាងស្ពានថ្មីតភ្ជាប់ភូមិត្រាម៉ងនិងមីធ្វឹង](https://baocantho.com.vn/image/fckeditor/upload/2021/20211003/images/khmer/43.jpg)
អង្គភាពធ្វើហិរញ្ញប្បទាន ថ្លែងមតិមុនពេលបើកដំណើរការកសាងស្ពាន។ រូប៖ ត្រុកម៉ាយ
លោកថាច់ង៉ុក លេខាសាខាបក្សភូមិត្រាម៉ង ឱ្យដឹងដោយក្តីរីករាយ៖ "ស្ពានចាស់មានភាពទ្រុឌទ្រោមណាស់ហើយ ហេតុនោះការដឹកជញ្ជូនកសិផលទៅកាន់ភូមិមីធ្វឹង (ថ្នល់កៅស៊ូ) លំបាកណាស់។ ពេលស្ពានថ្មីកសាងរួចស្រេច អាចឆ្លើយតបបានទៅនឹងតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញ ជួយលើកកម្ពស់តម្លៃកសិផលរបស់ប្រជាជន"៕
ហាថាញ់-វិមាន