មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/09/2021 - 07:18

ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោ​នៅ​ខេត្ត​ត្រា​វិញ​

ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោក្របី​ បាន​វាយ​លុក​ទៅ​លើ​សត្វ​គោ​នៅ​ស្រុក​ ចំ​នួន​ ២ គឺ​ស្រុក​ថ្កូវ​និង​ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រា​វិញ​។​ ចំ​នួន​គោក្របី​ដែល​កើត​ជំងឺ​មាន​ចំ​នួន​ ១៤០ ក្បាល​របស់​ប្រ​ជា​ជន​ប្រ​មាណ​ ៧៥ គ្រួ​សារ​។​

លោក​ង៉ោ​ឌឹក​ថាញ់ (ខាង​ស្ដាំ​) ប្រ​ធាន​សាខា​នាយក​ដ្ឋាន​ចិញ្ចឹម​សត្វ​និង​បសុពេទ្យ​ខេត្ត​ត្រា​វិញ​ ចុះ​ពិនិត្យ​គោ​កើត​ជំងឺ​នៅ​គ្រួ​សារ​អ្នក​មីង​ថាច់​ធីថា​។​

មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​ ទើប​ចង្អុល​ការ​ដល់​អង្គ​ភាព​ជំនាញ​ សហ​ការ​ជា​មួយ​ភូមិ​ភាគ​ ដើម្បី​កៀរ​គរ​គ្រួ​សារ​ប្រ​ជា​ជន​បំ​ផ្លាញ​ចោល​គោ​ឈឺ​ គោ​ងាប់ នៅ​ឃុំ​ឡុង​ហ៊ីប​និង​ឃុំ​ង៉ុក​បៀង​ ស្រុក​ថ្កូវ​។​ អ្នក​មីង​ថាច់​ធី​ថា​ នៅ​ភូមិ​ខ្នាច​ទទឹង ឃុំ​ង៉ូវ​ឡាក បាន​និយាយ​៖ “ខ្ញុំ​ចិញ្ចឹម​គោ ៦ ក្បាល​ មួយ​ក្បាល​ៗ​ទម្ងន់​ប្រ​ហែល​ ២០០ គីឡូ​ក្រាម​ មាន​រោគ​ សញ្ញា​ក្តៅ​ខ្លួន​ គ្រុន​ អន់​ចំ​ណី​ ឡើង​ដុំ​ពក​ធំ​ៗ​ លើ​ខ្នង​ចុះ​ដល់​ជើង​ មិន​ដឹង​ជា​ជំងឺ​អ្វី​ទេ។​ ខ្ញុំ​បាន​ហៅ​បសុពេទ្យ​មក​ពិនិត្យ​នៅ​ថ្ងៃ​ទី ២៦ ខែ សីហា​ ឆ្នាំ​ ២០២១ ទើប​ដឹង​ថា​គោ​ឈឺ​” ។​

លោក​ ង៉ោ​ឌឹក​ថាញ់ ប្រ​ធាន​សាខា​នា​យក​ដ្ឋាន​ចិញ្ចឹម​សត្វ​និង​បសុពេទ្យ​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “ជំងឺ​ដុំ​ពក​ស្បែក​ ហៅ​ម្យ៉ាង​ទៀត​ថា​ ជំងឺ​ស្បែក​ជ្រីវ​ជ្រួញ គឺ​ជា​ជំងឺ​ឆ្លង​ដោយ​វីរូស​បង្ក​ឡើង​ តែ​មិន​ឆ្លង​ដល់​មនុស្ស​។​ ជំងឺ​ឆ្លង​ដោយ​សត្វ​ល្អិត​ខាំ​មាន​ដូច​៖ មូស រុយ​បឺត​ឈាម​ របោម ដង្កែ​ជាដើម​។​ មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ កំ​ពុង​ធ្វើ​ការ​ឃោស​នា​ដោយ​ការ​ចែក​ចាយ​ ខិត្ត​ប័ណ្ណ​និង​ឧបករណ៍​បំ​ពង​សម្លេង​ពីរ​ភាសា​វៀត​ - ខ្មែរ​ ដើម្បី​អ្នក​ចិញ្ចឹម​ចេះ​វិធី​ការ​ពារ​និង​ព្យា​បាល​។​ សាខា​នាយក​ដ្ឋាន​សំ​ណូម​ពរ​ស្រុក​ទាំង​ពីរ គប្បី​អនុវត្ត​ដំណោះ​ស្រាយ​ជា​ច្រើន​យ៉ាង​ឆាប់​រហ័ស​និង​ព្រម​ៗ​គ្នា​ ដើម្បី​បំ​បាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ​។​ ជា​ពិសេស​ ផ្តោត​លើ​ការ​ចាក់​វ៉ាក់​សាំង​ បាញ់​ថ្នាំ​សម្លាប់​មេ​រោគ​ គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​ ការ​សម្លាប់​សត្វ​និង​ម្ចាស់​ការ​បំ​ផ្លាញ​ចោល​សត្វ​គោ​ដែល​ងាប់​ដោយ​សារ​ជំងឺ​នេះ​ កាត់​បន្ថយ​ការ​ខូច​ខាត​ដល់​អ្នក​ចិញ្ចឹម​គោ។​

ស្រុក​ថ្កូវ​និង​ស្រុក​យ្វៀង​ហាយ​ មាន​សត្វ​គោ​ជាង​ ៥៤.០០០ ក្បាល​ ថ្នាក់​ដឹក​នាំ​នៅ​ទី​នេះ​កំ​ពុង​អនុវត្ត​វិធាន​ការ​យ៉ាង​សកម្ម​ ដើម្បី​ការ​ពារ​ការ​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​ដុំ​ពក​ស្បែក​ ចលនា​ប្រ​ជា​ជន​មិន​ទិញ​លក់​និង​ដឹក​ជញ្ជូន​គោ​ចេញ​ពីតំ​បន់​ចិញ្ចឹម​។​ ទន្ទឹម​នឹង​នោះ​ ណែ​នាំ​អ្នក​ចិញ្ចឹម​អនុវត្ត​វិធាន​ការ​ថែ​ទាំ​និង​ព្យា​បាល​សត្វ​គោដែល​កើត​ជំងឺ​ បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តំ​បន់​ចិញ្ចឹម​ និង​បំ​ផ្លាញ​ចោល​គោ​ងាប់​តាម​បទ​បញ្ជា​ ដើម្បី​កុំ​ឱ្យ​ឆ្លង​រាល​ដាល​ពាស​ពេញ​៕​

                              ម៉ាល័យ​-ប្រែ៖ សុផន

ចែករំលែកអត្ថបទ