30/08/2021 - 08:00

បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​សុក​ត្រាំង​ជូន​អំ​ណោយ​ ២០០ ចំ​ណែក​ដល់​ប្រ​ជា​ជន​

បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ក្រុម​ការ​ងារ​ជាច្រើន​ក្រុម​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ ២០០ ចំ​ណែក​ដល់​ប្រ​ជា​ជន​ជួប​លំ​បាក​ក្នុង​រយៈ​ពេល​អនុ​វត្ត​គម្លាត​សង្គម​។​ អំ​ណោយ​រួម​មា​ន៖ ប្រេង​ឆា ទឹក​ត្រី​ ប៊ីចេង ស្ករ​ មីកញ្ចប់​និង​អង្ករ​ចំ​នួន​ ១,២ តោន​។​ល។​ សកម្ម​ភាព​នេះ​ សំ​ដៅ​ចែក​រំលែក​នូវ​ការ​លំ​បាក​ចំ​ពោះ​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ ដើម្បី​លំ​នឹង​ជីវភាព​ក្នុង​រយៈ​ពេល​អនុវត្ត​គម្លាត​សង្គម​។​

កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​សុក​ត្រាំង​ នាំ​អំ​ណោយ​យក​ទៅ​ជួយ​គ្រួ​សារ​ជួប​លំ​បាក​ក្នុង​រយៈ​ពេល​អនុវត្ត​គម្លាត​សង្គម​លើភូមិ​សាស្រ្ត​ខេត្ត​។​

ពីមុន​ បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​សុក​ត្រាំង​ ក៏​បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​ ផ្នែក​នានា​ក្នុង​ខេត្ត​ រៀប​ចំ​ “ល្វែង​ទំ​និញ​ ០ ដុង​” ចល័ត​ចំ​នួន​ ២ ចែក​ជូន​អំ​ណោយ​ ២.៤០០ ចំ​ណែក​ ដល់​គ្រួ​សារ​ជួប​លំ​បាក​ ចូល​រួម​ឧបត្ថម្ភ​ទំ​និញ​ ស្បៀង​អា​ហា​រចំ​នួន​ ២៥ តោន​ ដល់​មា​មីង​នៅ​ក្រុង​ហូជីមិញ​ និង​មណ្ឌល​ធ្វើ​ចត្តា​ឡី​ស័កប្រ​មូល​ផ្តុំ​លើភូមិ​សាស្រ្ត​៕​ 

                             យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ