យោងតាមគណៈជនជាតិខេត្តកាម៉ាវ រយៈពេលកន្លង មានអង្គការនិងបុគ្គលជាច្រើន បានសាមគ្គីរួមកម្លាំងចែករំលែកនូវការលំបាកទាន់ពេលវេលា ដល់ជនជាតិភាគតិចដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩។ តួយ៉ាងដូច៖ ធនាគារវិនិយោគនិងអភិវឌ្ឍន៍សាខាដឹកម៉ូយ បានផ្ដល់ជូនអង្ករ ១ តោន ឧបត្ថម្ភដល់គ្រួសារជនជាតិភាគតិច ៥០ គ្រួសារនៅស្រុកត្រឹងវ៉ានថើយ។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តកាម៉ាវ ឧបត្ថម្ភអង្ករ ១ តោនដើម្បីជំនួយដល់គ្រួសារជនជាតិភាគតិច ៥០ គ្រួសារ នៅស្រុកដឹមយើយ។ សមាគមគាំពារជនជាតិចិនក្រុងកាម៉ាវ បានរួមវិភាគទានអង្ករចំនួន ១ តោន ដើម្បីឧបត្ថម្ភគ្រួសារជនជាតិភាគតិច ៥០ គ្រួសារនៅស្រុកធើយប៊ិញ។ល។
គណៈជនជាតិខេត្តកាម៉ាវ ទទួលអំណោយពីសប្បុរសជនសម្រាប់ឧបត្ថម្ភជនជាតិភាគតិច។
លោកង្វៀងវ៉ាន់ធ្វឹក អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ ឱ្យដឹង៖ រយៈពេលខាងមុខ គណៈជនជាតិខេត្ត នឹងបន្តលើកសរសើរនិងអំពាវនាវសប្បុរសជនទាំងឡាយ ពង្រីកនូវប្រវេណីសាមគ្គី ជួយគ្នាទៅវិញទៅមក រួមកម្លាំងជួយឧបត្ថម្ភដល់ជនជាតិភាគតិចឆ្លងកាត់ការលំបាកក្នុងអំឡុងពេលជំងឺ COVID-១៩៕
យោង៖ គណៈជនជាតិខេត្តកាម៉ាវ -ប្រែសម្រួល៖ លីសៀ