23/08/2021 - 07:45

កិច្ច​ការ​ ១០​យ៉ាង​ ត្រូវ​ធ្វើ​និង​ជៀស​វាង​មុន​ពេល​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩

ចំ​ពោះ​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ COVID-១៩ នៅ​ប្រ​ទេស​ជាច្រើន​ ក្នុង​នោះ​ក៏​មាន​វៀត​ណាម​ផង​ដែរ​ ការ​ចាក់​វាំក់​សាំង​បង្ការ​ជំងឺ ​COVID-១៩ កំ​ពុង​បាន​ពន្លឿន​ល្បឿន​។​ ក្នុង​ពេល​រង់​ចាំ​ដល់​វេន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩  មិត្ត​គប្បី​អនុ​វត្ត​នូវ​កិច្ច​ការ​ ១០ យ៉ាង​ដូច​ត​ទៅ​៖

គួរ​ចាក់​វ៉ាក់​សាំង​បង្ការ​កាន់​តែឆាប់​កាន់​តែល្អ​ គ្រប់​ប្រ​ភេទ​វ៉ាក់សាំង​ ដែល​មាន
​ស្រាប់​នៅ​តាម​ភូមិ​ភាគ​ ដើម្បី​បង្ក​ភាព​សុាំ​ក្នុង​សហគមន៍។​

១​.ត្រៀម​ព័ត៌​មាន​ ឯក​សារ​បញ្ជាក់​ពីអា​យុ​និង​ការ​ងារ​របស់​ខ្លួន​។​ រាយ​ការណ៍​ព័ត៌​មាន​ផ្ទាល់​ខ្លួន​លើក​ម្ម​វិធី​បញ្ជី​សុខ​ភាព​អេឡិច​ត្រូនិក​ ពេល​មាន​សំ​ណូម​ពរ​របស់​ស្ថាប័ន​សមត្ថ​កិច្ច​។​

២​.ត្រៀម​ឯក​សារ​និង​សំ​បុត្រ​ស្នាម​ទាក់​ទង​នឹង​សុខ​ភាព​របស់​មិត្ត​។​ បើ​សិន​មិត្ត​មាន​ជំងឺ​បេះ​ដូង​ ទឹក​នោមផ្អែម​ ជំងឺ​តម្រងនោមរុាំរ៉ៃ ធាត់លើស​ទម្ងន់​ ប្រតិ​កម្ម​ថ្នាំ​។​ល។​ ត្រូវ​បង្ហាញ​ ភស្តុតាង​បញ្ជាក់​ថា​ អ្នក​កើត​ជំងឺ​នោះ​ និង​គួរ​ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត​មុន​ពេល​ចាក់​វ៉ាក់​សាំង​។​

៣​.ជៀស​វាង​ប្រើ​ steroid មុន​ពេល​ចាក់​វ៉ាក់​សាំង​៖ មិន​គួរ​ប្រើ​ថ្នាំ​ steroid មួយ​សប្តាហ៍​មុន​  ក្នុង​និង​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ ពីព្រោះ​  steroid បង្ក​សម្ពាធ​ខ្លាំង​ដល់​ដំណើរ​ការ​រលាក​ និង​អាច​ធ្វើ​ឱ្យ​ប្រ​ព័ន្ធ​ភាព​សុាំ​ក្នុង​រាងកាយ​ចុះ​ខ្សោយ​ នាំ​ឱ្យ​កាត់​បន្ថយ​ការ​ទទួល​នូវ​វ៉ាក់​សាំង​ បង្ការ​ជំងឺ​ COVID-១៩។​ មិត្ត​ត្រូវ​ជូន​ដំណឹង​អំ​ពី​ផែន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ឱ្យ​វេជ្ជ​បណ្ឌិត​ព្យា​បាល​ជំងឺ​របស់​អ្នក​។​

៤​.ទៅ​ចាក់​វ៉ាក់​សាំង​ត្រូវ​ថ្ងៃ​និង​ពេល​វេលា​ដែល​បាន​កំ​ណត់​ និង​ត្រូវ​គោ​រព​អនុ​វត្ត​តាម​សារ​ ៥K នៅ​កន្លែង​ចាក់​វ៉ាក់​សាំង​បង្ការ​។​

៥​.មិន​ប្រើ​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចាប់​មុន​ពេល​ចាក់​វ៉ាក់​សាំង​៖ ថ្នាំ​បំ​បាត់​ការ​ឈឺ​ចាប់​ដែល​គ្មាន​វេជ្ជ​បញ្ជា​ ដូច​៖ ibuprofen ឬ​ក៏​ non-steroide  អាច​កាត់​បន្ថយ​ប្រ​សិទ្ធ​ភាព​នៃ​វ៉ាក់​សាំង​។​

៦​.បំ​ពេញ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ឱ្យ​បាន​គ្រប់​គ្រាន់​៖  ទឹក​អាច​គ្រប់​គ្រង​និង​ទប់​ស្កាត់​ការ​ធ្វើ​ទុក្ខ​ដែល​វ៉ាក់​សាំង​ COVID -១៩ បង្ក​ឡើង​។​

៧​.មិន​ត្រូវ​ផឹក​ស្រា​បៀ​មុន​និង​នៅ​ថ្ងៃ​ចាក់​វ៉ាក់​សាំង​បង្ការ​។​

៨​.ស្លៀក​ពាក់​សម​ស្រប​ដើម្បី​ងាយ​ស្រួល​ដល់​ការ​ចាក់​ថ្នាំ​ (ងាយ​ស្រួល​ចាក់​នៅ​ស្បែក​ដៃ​ខាង​លើ​របស់​អ្នក​)។​

៩​.គួរ​ចាក់​នៅ​ដៃ​ឆ្វេង​៖ បង្ការ​ករណី​មិត្ត​ឈឺ​ត្រង់​កន្លែង​ចាក់​ថ្នាំ​ឬ​ពិបាក​កម្រើក​ដៃ​។​ ដៃ​ស្តាំ​ អាច​ជួយ​មិត្ត​ធ្វើ​កិច្ច​ការ​ប្រ​ចាំ​ថ្ងៃ​។​

១០.ម្ចាស់​ការ​ស្វែង​យល់​ច្បាស់​លាស់​ពីព័ត៌​មាន​ប្រតិ​កម្ម​បន្ទាប់​បន្សំ​នៃ​វ៉ាក់​សាំង​មុន​ពេល​ចាក់​។​ បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​រួច​ត្រូវ​រង់​ចាំ​តិច​បំ​ផុត​ ៣០ នាទី​ ដើម្បី​មើល​ថា​ តើ​មាន​ប្រតិ​កម្ម​ធ្ងន់​ធ្ងរ​ឬ​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​បន្ទាប់​ពីការ​ចាក់​ឬ​ទេ។​ បើ​សិន​មាន​សញ្ញា​អ្វី​មួយ​កើត​ឡើង​ គួរ​ជូន​ដំណឹង​ទៅ​វេជ្ជ​បណ្ឌិត​នៅ​កន្លែង​ចាក់​វ៉ាក់​សាំង​ភ្លាម​។​ មិត្ត​ត្រូវ​រក្សា​ទុក​លិ​ខិត​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩។​ មិន​គួរ​បើក​បរ​ភ្លាម​បន្ទាប់​ពីចាក់​វ៉ាក់​សាំង​រួច​ ដើម្បី​បង្ការ​សភាព​ការណ៍​ចៃ​ដន្យ​។​ មិន​ត្រូវ​លាប​ឬ​បិទ​ថ្នាំ​អ្វី​ផ្សេង​ៗ​នៅ​លើស្នាម​ចាក់​។​ កត់​ត្រា​ឈ្មោះ​ អា​សយដ្ឋាន​ លេខ​ទូរ​ស័ព្ទ​របស់​វេជ្ជ​បណ្ឌិត​ អ្នក​តាម​ដាន​និង​មូល​ដ្ឋាន​សុខា​ភិបាល​ បង្ការ​ពេល​មាន​ត្រូវ​ការ​ទាកទង់​ជា​បន្ទាន់​៕​

     យោង​៖ ncov.moh.gov.vn-មុនី​

​ 

ចែករំលែកអត្ថបទ