មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/08/2021 - 07:45

ទង្វើ​មនុស្ស​ធម៌​ក្នុង​ពេល​ជំងឺ​រាតត្បាត​ COVID - ១៩​

អនុ​វត្ត​ការ​គម្លាត​សង្គម​តាម​បទ​បញ្ជា​លេខ​ ១៦ របស់​នាយក​រដ្ឋ​មន្រ្តី​ មាន​អង្គ​ការ​ បុគ្គ​ល ស្ថាប័ន​ អា​ជីវ​កម្ម​ជាច្រើន​ ។​ល។​ នៅ​សុក​ត្រាំង​ បាន​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ រួម​គ្នា​ឆ្លង​កាត់​ជំងឺ​រាត​ត្បាត​ COVID - ១៩ ។​

សមាគម​សហព័ន្ធ​នារី​ស្រុក​ចូវ​ថាញ់ ជួយ​ប្រ​មូល​ផលនិង​ដឹក​ជញ្ជូន​កសិផល​របស់​កសិករ​យក​ទៅ​លក់​។​

សមាគម​សហ​ព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ខេត្ត​សុក​ត្រាំង​ បាន​ខិត​ខំ​ជួយ​សមា​ជិក​និង​ប្រ​ជា​ជន​ ស្វែង​រកច្រក​ប្រើ​ប្រាស់​ កសិផល​ជាង​ ១៥ តោន​។​  បង​ស្រី​ចូវ​ធីហុង​ហ្វា ប្រ​ធាន​សមាគម​សហ​ព័ន្ធ​នារី​ស្រុក​ចូវ​ថាញ់ មាន​ប្រ​សាសន៍​ថា​៖ យើង​ខ្ញុំ​បាន​រកគ្រប់​វិធាន​ការ​ដូច​ជា​៖ ចុះ​ផ្សាយ​លក់​កសិផល​ និង​កោះ​ហៅ​មិត្ត​ភក្តិ​តាម​ប្រ​ព័ន្ធ​ ហ្សាឡូ​ ហ្វេស​ប៊ុក​ និង​តភ្ជាប់​ជាមួយ​សមាគម​សហព័ន្ធ​នារី​ខេត្ត​ ដើម្បី​ជួយ​គាំ​ទ្រ ទិញ​កសិផល​ជាង​ ១០ តោន​ រួម​មាន​៖ ផ្លែ​ប៉ោម ស្រកានាគ​ ក្រូច​ឆ្មារ​ និង​ពោត ជិត​ ១០.០០០ ផ្លែ​ ។​ល។​ ទន្ទឹម​នឹង​នោះ​ រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ក៏​បាន​ជួយ​ឱ្យ​ការ​ដឹក​ជញ្ជូន​កសិផល​ ៤ ជើង​ បាន​ឆ្លង​បា​រាស​ត្រួត​ពិនិត្យ​រោគ​ទៅ​ដល់​ទីតាំង​ប្រ​មូល​ផ្តុំ​ទំ​និញ​។​  ទង្វើ​នោះ​ បាន​ជួយ​មួយ​ផ្នែក​ណាដល់​កសិផល​របស់​សមាជិក​កសិករ​មាន​ច្រក​ចេញ​ លំ​នឹង​ជីវភាព​ក្នុង​រដូវ​ជំងឺ​រាត​ត្បាត​” ។​

សមាជិក​ក្នុង​ចង្ក្រាន​បាយ​មនុស្ស​ធម៌ត្រៀម​អា​ហារ​ឧបត្ថម្ភ​ដល់​បុគ្គ​លិក​ពេទ្យ​និង​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​។​

ជារៀង​រាល់​ថ្ងៃ​ មាន​អា​ហារ​ជាង​ ២.៦០០ ចំ​ណែក​ ពីចង្រ្កាន​បាយ​មនុស្ស​ធម៌​ទាំង​ ៣ បង្កើត​ដោយ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ នាំ​យក​ទៅ​មន្ទីរ​ពេទ្យ​សុក​ត្រាំង​ ដើម្បី​ជូន​ដល់​បុគ្គ​លិក​ពេទ្យ​ អ្នក​ជំងឺ​ និង​អ្នក​ថែ​ទាំ​អ្នក​ជំងឺ​ ។​  មន្ទីរ​ពេទ្យ​ត្រូវ​បាន​បម្រាម​គោចរ​ដោយ​សារ​តែមាន​ករណី​វិជ្ជមាន​នឹង​ជំងឺ​ COVID -១៩ ។​ ព្រះ​ឧបជ្ឈាយ៍ ធិត​មិញ​ហាញ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​អភិ​បាល​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​ មាន​ថេរដី​កា​៖ “ពង្រឹង​ប្រ​ពៃណី​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម​ “ជួយ​មនុស្ស​ដូច​ប​ដិបត្តិ ព្រះ​សម្មា​សម្ពុទ្ធ​” ដូច្នេះ​ទើប​អា​ត្មា​រៃអង្គាស​ពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន​ ដើម្បី​កសាង​ចង្រ្កាន​បាយ​មនុស្ស​ធម៌​នេះ​។​ ចង្រ្កាន​បាយ​នេះ​នៅ​តែរក្សា​រហូត​ដល់​មន្ទីរ​ពេទ្យ​បើក​បម្រាម​គោចរ​ហើយ​សង្ឃឹម​ថា​នឹង​ “បន្ត​កម្លាំង​” ជាមួយ​កម្លាំង​ជួរ​មុខ​ប្រ​ឆាំង​ជំងឺ​រាតត្បាត​ និង​អ្នក​ជំងឺ​កំ​ពុង​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ឆ្លង​ផុត​ការ​លំ​បាក​” ។​ តាម​ប្រ​សាសន៍​លោក​ ដោ​តឹង​ហូវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​ ទទួល​ប្រាក់​ឧបត្ថម្ភ​បាន​ជាង​ ២៦ ពាន់​លាន​ដុង​ និង​ទំ​និញ​ ស្បៀង​អា​ហា​រនិង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ជាង​ ១៤៤ តោន​។​ អា​ស្រ័យ​ដោយ​អង្គ​ការ​ បុគ្គ​ល ស្ថាប័ន​និង​អា​ជីវកម្ម​ ចូល​រួម​ដើម្បី​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​ COVID - ១៩ ។​  ផ្តើម​ពីប្រ​ភព​កៀរ​គរ​ មាន​ជើង​រថយ​ន្ត មនុស្ស​ធម៌​ ៤ ជើង​ដឹក​បន្លែ​ ផ្លែ​ឈើ​ អង្ករ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ ចំ​នួន​ ១៤៤ តោន​ ផ្ញើ​ជូន​ប្រ​ជា​ជន​នៅ​ទីក្រុង​ហូជី​មិញ​និង​ប្រ​ជា​ជន​សុក​ត្រាំង​ដែល​កំ​ពុង​រស់​នៅ​សិក្សា​ និង​ធ្វើ​ការ​នៅ​ទីក្រុង​។​  នេះ​គឺ​ទង្វើ​ស្តែង​បង្ហាញ​ឱ្យ​ឃើញ​ពីក្តី​ស្រឡាញ់​ជន​រួម​ជាតិ​ អ្នក​នៅ​រួម​ស្រុក​កំ​ណើត​ ការ​ចែក​រំលែក​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រា​លំ​បាក​ក្នុង​ពេល​ជំងឺ​រាត​ត្បាត​ COVID-១៩ ៕​

                                    វ៉ាន់​តឹន - លីធាន

ចែករំលែកអត្ថបទ