23/08/2021 - 07:45

មិន​យក​ក្រដាស​ស្នាម​ទោចក្រ​យាន​យន្ត​តាម​ខ្លួន​ពេល​ចរាចរ​តាម​ផ្លូវ​ នឹង​ត្រូវ​ពិន័យ​

បង​ង្វៀង​វ៉ាន់​ T នៅ​សង្កាត់​ចូវ​វ៉ាន់​លីម ខណ្ឌ​អូរ​ម៉ូង​ ឱ្យ​ដឹង​៖ “មុន​នេះ​ មាន​ម្តង​ខ្ញុំ​បាន​បើក​ទោចក្រ​យាន​យន្ត​ទៅ​ទិញ​ម្ហូប​អា​ហារ ប៉ុន្តែ​ ភ្លេច​យក​លិ​ខិត​ចុះ​បញ្ជី​ទោ​ចក្រ​យា​នយន្ត​ និង​បណ្ណ​បើក​បរ​ទៅ​តាម​ខ្លួន​។​ ខ្ញុំ​ត្រូវ​ប៉ូលិស​ចរា​ចរណ៍​ធ្វើ​ការ​ក្រើន​រំលឹក​។​ ចាប់​តាំង​ពីពេល​នោះ​ មកដល់​សព្វ​ថ្ងៃ​ ខ្ញុំ​តែង​អនុវត្ត​នូវ​បទ​ប្បញ្ញត្តិ​នេះ​ជាប់​ជានិច្ច​ពេល​ចូល​រួម​បើក​បរ”។​

កម្លាំង​ប៉ូលិស​ចរាចរណ៍ នគរ​បាល​ខណ្ឌ​អូរម៉ូង​ ឆែក​ពិនិត្យ​និង​ចំ​ណាត់​ការ​ចំ​ពោះ​ករណី​ប្រ​ព្រឹត្ត​ល្មើស​លើភូមិ​សាស្ត្រ​។​

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​បាន​ចែង​៖ អ្នក​បើក​បរ​ទោច​ក្រ​យានយន្ត​ពេល​ចូល​រួម​ចរាចរ​ត្រូវ​យក​ក្រដាស​ស្នាម​ទៅ​ជា​មួយ​ រួម​មាន៖ លិខិត​ចុះ​បញ្ជី​ទោចក្រ​យាន​យន្ត​ បណ្ណ​បើក​បរ លិខិត​ទទួល​ស្គាល់​ធានា​រ៉ាប់​រង​ទទួល​បន្ទុក​រដ្ឋប្បវេណី​របស់​ម្ចាស់​យាន​យន្ត​ ដើម្បី​បង្ហាញ​កង​កម្លាំង​សម​ត្ថ​កិច្ច​ពេល​ឆែក​ពិនិត្យ​ម្តង​ៗ​។​ ប្រ​សិ​នបើ​គ្មាន​ក្រដាស​ស្នាម​អ្វី​បង្ហាញ​ទេ នឹង​ត្រូវ​ពិន័យ​រដ្ឋ​បាល​។​ មាត្រា​ ២១ អនុ​ក្រឹត្យ​លេខ​ ១០០/ ២០១៩/NÐ-CP (អនុ​ក្រឹត្យ​ ១០០) បាន​កំ​ណត់​ពិន័យ​ជាទឹក​ប្រាក់​ចាប់​ពី ១០០.០០០-២០០.០០០ ដុង​ ចំ​ពោះ​អ្នក​បើក​បរ​ទោចក្រ​យានយន្ត​ដែល​គ្មាន​ក្រដាស​ស្នាម​ ឬ​ក៏​មិន​បាន​យក​ទៅ​តាម​ខ្លួន​នូវ​លិខិត​ទទួល​ស្គាល់​ធានា​រ៉ាប់​រង​ទទួល​បន្ទុក​ រដ្ឋ​ប្បវេណី​របស់​ម្ចាស់​យាន​យន្ត​ដែល​នៅ​មាន​សុពល​ភាព​ មិន​យក​លិ​ខិត​ចុះ​បញ្ជី​ទោចក្រ​យាន​យន្ត​ទៅ​តាម​ខ្លួន​ ឬ​មិន​យក​បណ្ណ​បើ​ក​បរទៅ​តាម​ជាដើម​។​ ក្នុង​មាត្រា​ ២១ នេះ​ដដែល​ អនុ​ក្រឹត្យ​លេខ ១០០ ករណី​អ្នក​បើក​បរ​ទោចក្រ​យាន​យន្ត​ក្រោម​ ១៧៥ សង់​ទីម៉ែ​ត្រគុប តែគ្មាន​ប័ណ្ណ​បើក​បរ នឹង​ត្រូវ​ពិន័យ​ទឹក​ប្រាក់​ពី ៨០០.០០០ -១,២ លាន​ដុង​; ជា​មួយ​កំ​ហុស​នេះ​ដែរ​ នឹង​ត្រូវ​ពិន័យ​ទឹក​ប្រាក់​ពី ៣-៤ លាន​ដុង​ ចំ​ពោះ​ករណី​ដែល​បើក​បរទោចក្រ​យា​នយន្ត​ចាប់​ពី ១៧៥ សង់​ទីម៉ែ​ត្រគុប​ឡើង​ទៅ​។​

ក្រៅ​ពីនេះ​ ត្រង់​មាត្រា​ ១៧ អនុ​ក្រឹត្យ​លេខ​ ១០០ កំ​ណត់​ពិន័យ​ជាទឹក​ប្រាក់​ពី ៣០០.០០០ -៤០០.០០០ ដុង​ ចំ​ពោះ​ករណី​អ្នក​បើក​បរទោចក្រ​យាន​យន្ត​ប្រ​ព្រឹត្ត​ល្មើស​ដោយ​បើក​បរគ្មាន​លិខិត​ចុះ​បញ្ជី​ទោចក្រ​យាន​យន្ត​តាម​សេច​ក្តី​កំ​ណត់​ ឬ​ប្រើ​លិខិត​ចុះ​បញ្ជី​ទោចក្រ​យាន​យន្ត​ផុត​កំ​ណត់​ប្រើ​ប្រាស់​; ប្រើ​លិខិត​ចុះ​បញ្ជី​ទោចក្រ​យាន​យន្ត​ដែល​មាន​ស្នាម​កោស​លុប​; ប្រើ​លិខិត​ចុះ​បញ្ជី​ទោ​ចក្រ​យាន​យន្ត​មិន​ត្រូវ​នឹង​តួរាង ផ្លាក​លេខ​យាន​យន្ត​ ឬ​លិខិត​មិន​មែន​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ផ្តល់​ជូន​។​ ក្រៅ​ពីការ​ពិន័យ​ជាទឹក​ប្រាក់​ អ្នក​បើក​បរ​ទោចក្រ​យានយន្ត​ដែល​ប្រ​ព្រឹត្ត​ល្មើស​ ក៏​អាច​រង​នូវ​ការ​ពិន័យ​បំ​ពេញ​បន្ថែម​ទៀត​ផង​។​

 ពេល​ចូល​រួម​ចរាចរ​ អ្នក​បើក​បរ​ទោចក្រ​យាន​យន្ត​ គប្បី​យក​នូវ​លិខិត​ចុះ​បញ្ជី​ទោចក្រ​យា​នយន្ត​ បណ្ណ​បើក​បរនិង​លិខិត​ទទួល​ស្គាល់​ធានា​រ៉ាប់​រង​ទទួល​បន្ទុក​រដ្ឋ​ប្បវេណី​របស់​ម្ចាស់​ទោចក្រ​យា​នយន្ត​ជាប់​តាម​ខ្លួន​។​ នោះ​គឺ​ជាករណីយ​កិច្ច​របស់​អ្នក​បើក​បរមធ្យោ​បាយ​ ទន្ទឹម​នឹង​នោះ​ ជួយ​ឱ្យ​ស្ថាប័ន​សមត្ថ​កិច្ច​អនុ​វត្ត​ល្អ​នូវ​តួនាទី​អភិ​បាល​កិច្ច​អំ​ពី​សណ្តាប់​ធ្នាប់​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សង្គម​៕​

                       C.H -ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ