មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/08/2021 - 08:00

តំ​បន់​ជន​បទ​ផ្លាស់​ប្ដូរ​មុខ​មាត់ថ្មី​

ខេត្ត​គៀង​យ៉ាង​ គួប​ផ្សំ​រាល់​កម្ម​វិធី​គម្រោង​ទៅ​ក្នុង​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ ជួយ​ដល់​តំ​បន់​ទាំង​នេះ​ផ្លាស់​ប្ដូរ​មុខ​មា​ត់ថ្មី​។​

ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករខេត្ត​គៀង​យ៉ាង​បច្ចុប្បន្ន​។​

តាម​ប្រ​សាសន៍​លោក​ យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ការ​អនុ​វត្ត​កម្ម​វិធី​ ១៣៥ របស់​រដ្ឋា​ភិបាល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ជួយ​ឱ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ជា​មូល​ដ្ឋាន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​។​ ខណៈ​ពេល​ខេត្ត​ផ្សព្វ​ផ្សា​យក​ម្ម​វិធី​ទិស​ដៅ​ស្ដី​ពីការ​កសាង​ជន​បទ​ថ្មី​ លក្ខឋាន​នានា​ស្ដី​ពីហេដ្ឋា​រចនា​សម្ព័ន្ធ​ក៏​មាន​មូល​ដ្ឋាន​គ្រឹះ​។​ ផ្ដើម​ពីមូល​ដ្ឋាន​នេះ​ ផ្លូវ​គមនាគមន៍​ត្រូវ​បាន​បង្កើន​កម្រិត​បើក​ទូលាយ​ ស្ពាន​ត្រូវ​បាន​ចាក់​បេតុង​រួច​រាល់​ គឺ​អាច​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​

លោក​ពូលឿង​ចៀង​ ជាគ្រូ​បង្ហាត់​ភ្លេង​ពិណ​ពាទ្យ​ដល់​សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ហ្គក្វាវ និង​វត្ត​អូរ​ជុំ​វង្សា អំ​ពាច​វែង​ចាស់​។​ លោក​ពូចៀង​ រ៉ាយ​រ៉ាប់​៖ "មុន​នេះ​ ផ្លូវ​ចូល​ភូមិ​ខ្ញុំ​គឺ​ភក់​ជ្រាំ ពិបាក​ធ្វើ​ដំណើរ​ខ្លាំង​ណាស់​ បាន​ជា​ខ្ញុំ​មិន​ហ៊ាន​ទទួល​បង្ហាត់​ប្អូន​ៗ​នៅ​សាលា​អន្តេ​វា​សិក​ ពីព្រោះ​ការ​បង្ហាត់​ក្នុង​សាលា​ត្រូវ​គោ​រព​តាម​ម៉ោង​និង​កាល​បរិច្ឆេទ​។​ ជួន​កាល​ថ្ងៃ​ខ្លះ​មេឃ​ភ្លៀង​ ខ្ញុំ​ខាន​ទៅ​បង្រៀន​ឬ​ទៅ​យឺត​ពេល​គឺ​មិន​សម​គួរ​ឡើយ​។​ ចាប់​តាំង​ពីផ្លូវ​ចូល​ភូមិ​ហ្វា​ថាញ ឃុំ​ឌិញ​អាង​ ត្រូវ​បាន​ចាក់​បេតុង​ ខ្ញុំ​អាច​ទៅ​បង្រៀន​បាន​ពីរ​កន្លែង​ គឺ​ជិះ​ម៉ូតូ​តែប្រ​មាណ​ ២០ នាទី​ប៉ុណ្ណោះ​"។​

ពេល​ផ្លូវ​គមនាគមន៍​បាន​បើក​ទូលាយ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំ​និញ​។​ ផ្ដើម​ពីនោះ​ កសិផល​របស់​ប្រ​ជា​ជន​ក៏​ងាយ​ស្រួល​ក្នុង​ការ​លក់​ដូរ​។​ បង​ថាច់​តឹង​ដាក នៅ​ភូមិ​ ២ ឃុំ​វិញ​ហ្វា​ហឹង​ណាម​ ស្រុក​ហ្គក្វាវ  ឱ្យ​ដឹង​៖ "ខ្ញុំ​ដាំ​ម្នាស់ ៥ កុង​ ពេល​ទុំ​ម្ដង​ៗ​ខ្ញុំ​តែង​ដើរ​រក​ឈ្មួញ​ទិញ​គ្រប់​កន្លែង​។​ ពេល​ណា​ម្នាស់​លក់​ដាច់​ឈ្មួញ​មក​ទិញ​លឿន​ណាស់​ ប៉ុន្តែ​ពេល​ណា​ម្នាស់​លក់​មិន​ដាច់​គឺ​ឈ្មួញ​ហាក់​បង្អែប​ង្អង់​។​ ចាប់​តាំង​ពីផ្លូវ​ខាង​មុខ​ផ្ទះ​បាន​ចាក់​បេតុង​ ខ្ញុំ​កាត់​ម្នាស់ទុំ​ឱ្យ​ប្រ​ពន្ធ​ខ្ញុំ​លក់​រាយ​។​ ម្នាស់ទុំ​ផ្អែម​ឆ្ងាញ់​ ទើប​មាន​គេ​ទិញ​ច្រើន​។​ បច្ចុ​ប្បន្ន​ មាន​អ្នក​កុម្មង់​ទិញ​តាម​ទូរ​ស័ព្ទ​ ខ្ញុំ​ក៏​ផ្ញើ​តាម​ឡាន​ឱ្យ​គេរហូត​ដល់​ក្រុង​កឹង​ធើ ក្រុង​ហូជី​មិញ​ទៀត​ផង​"។​

ពេល​ជីវ​ភាព​សម្ភារៈ​ប្រ​ជា​ជន​បាន​លើក​ស្ទួយ​ លក្ខឋាន​ស្ដី​ពីកាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​បទ​ថ្មី​ក៏​បាន​ឃុំ​នានា​តំ​បន់​ជន​ជាតិ​ភាគ​តិច​ អនុ​វត្ត​សម្រេច​ជាបន្ត​បន្ទាប់​។​ លោក​យ័ញ​ភុក ឱ្យ​ដឹង​បន្ថែម​៖ "ចំ​ពោះ​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ មាន​ដូច​៖ ឃុំ​ឌិញ​ហ្វា ឌិញ​អាង​ និង​បាង​ថាច់​ ។​ល។​ ឋិត​នៅ​ស្រុក​ចំ​នួន​ ២ ដែល​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ គឺ​ស្រុក​ហ្គ​ក្វាវនិង​ស្រុក​យ៉ុង​រៀង​ ជា​ស្រុក​ដែល​មាន​អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រក្រោម​ ៥% ។​  ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សា​យយ៉ាង​ទូលំ​ទូលាយ​ពីទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រនៅ​ភូមិ​ភាគ​ទាំង​នេះ​ ចេញ​ទៅ​ភូមិ​ភាគ​ដទៃ​ទៀត​ គណៈ​ជន​ជាតិ​បន្ត​ការ​សហកា​រជាមួយ​នឹង​ស្រុក​នានា​ដើម្បី​ផ្សព្វ​ផ្សា​យប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​កម្ម​វិធី​ គម្រោង​របស់​ខេត្ត​ មជ្ឈិម​ ដើម្បី​អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្ររបស់​ខេត្ត​ថយ​ចុះ​ថែម​ទៀត​"៕​

                                  ហាថាញ - ថាច់​ធី

ចែករំលែកអត្ថបទ