មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/08/2021 - 08:32

សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​គឹម​ហ្វា​ រួម​ចំ​ណែក​លើក​កម្ពស់​លក្ខឋាន​ជន​បទ​ថ្មី​

សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​គឹម​ហ្វា​ ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ បាន​អនុ​វត្ត​នូវ​ផ្នែក​ការ​ងារ​ជាក់​ស្តែង​ជា​ច្រើន​ រួម​ចំ​ណែក​លើក​កម្ពស់​លក្ខឋាន​ជន​បទ​ថ្មី​របស់​ភូមិ​ភាគ​។​

លោក​ឡេហុង​កឹម បង្ហាញ​ពីសំ​ណង់​ស្ពាន​ជន​បទ​ ផ្តើម​ពី​ថវិកា​ចលនា​សប្បុរស​ជន​។​

សមា​គមអតីត​យុទ្ធ​ជន​ឃុំ​គឹម​ហ្វា​ មាន​សមា​ជិក​ ១០៧ នាក់​ប្រ​ជុំ​ជីវ​ភាព​នៅ​សាខា​សមាគម​ក្រោម​ឱវាទ​ចំ​នួន​ ៥ ក្នុង​នោះ​ មាន​សមាជិក​ជា​ជន​ជាតិ​ខ្មែរ​ ស្រូប​អត្រា​ជាង​ ៤២%។​ សមាគម​តែង​ចលនា​ សមាជិក​បន្ត​រក្សា​បាន​ល្អ​នូវ​សកម្ម​ភាព​របស់​ "ក្លិប​បរិស្ថាន​" ក្នុង​ ៦ ខែ​ដើម​ឆ្នាំ​ ២០២១ សមា​ជិក​ក្លិប​បាន​សហ​ការ​ជា​មួយ​ផ្នែក​ពាក់​ព័ន្ធ​ ធ្វើ​ការ​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុប​ទ្រុប​តាម​ដង​ផ្លូវ​ ប្រ​មូល​សំ​រាម​ជាង​ ៦៥០ តោន​។​ សាខា​សមា​គម​អតីត​យុទ្ធ​ជន​នៅ​មូល​ដ្ឋាន​ ក៏​បាន​ចលនា​គ្រួ​សារ​ដែល​លក់​ដូរ​នៅ​តាម​ចិញ្ចើម​ថ្នល់​ រុះ​រើ​ស្លាក​សញ្ញា​បដា ។​ល។​ ដែល​បាំង​ភ្នែក​ ផ្តើម​ពីនោះ​ ជួយ​កាត់​បន្ថយ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​លើ​ភូមិ​សាស្រ្ត​គួរ​ឱ្យ​កត់​សម្គាល់​។​ ទន្ទឹម​នឹង​នោះ​ សមាគម​អតីត​យុទ្ធ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ទាំង​អនុ​វត្ត​ល្អ​ការ​ងារ​ចលនា​សប្បុរស​ជន​ ឧបត្ថម្ភ​ថវិកា​សង់​ផ្ទះ​ជូន​សមាជិក​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ កសាង​ស្ពាន​ផ្លូវ​នៅ​តំ​បន់​ជន​បទ​តភ្ជាប់​គ្នា​ បង្ក​លក្ខណៈ​ឱ្យ​មាមីង​ធ្វើ​ដំណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិផល​មាន​ភាព​ងាយ​ស្រួល​។​ បង​ស្រី​ សើុង​ធីហ្វា​ នៅ​ភូមិ​រាជ​មល្ល ឱ្យ​ដឹង​៖ "អា​ស្រ័យ​បាន​សមា​គម​អតីត​យុទ្ធ​ជន​ចលនា​កសាង​ស្ពាន​បេតុង​ ដូច្នេះ​ ពេល​ប្រ​មូល​ស្រូវ​រួច​ខ្ញុំ​ដឹក​មក​ផ្ទះ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​"។​

លោក​ង្វៀង​ក្វឹក​កឿង​ ប្រ​ធាន​សមាគម​អតីត​យុទ្ធ​ជន​ឃុំ​គឹម​ហ្វា​ ឱ្យ​ដឹង​៖ "បច្ចុប្បន្ន​ គឹម​ហ្វា​មាន​សមាជិក​តែ ២ នាក់​ប៉ុណ្ណោះ​ ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ ម៉្លោះ​ហើយ​សមាគម​នឹង​បន្ត​ការ​បង្ក​លក្ខណ​សម្បត្តិ​ ដើម្បី​សមាជិក​ទាំង​ ២ នាក់​នេះ​បាន​ទទួល​ប្រ​ភព​ទុន​អនុគ្រោះ​ ដើម្បី​ពង្រីក​ការ​ដាំ​ដុះ ​ចិញ្ចឹម​សត្វ​ នឹង​ស្នើ​ភូមិ​ភាគ​លុប​ឈ្មោះ​ពីបញ្ជី​គ្រួ​សារ​ក្រី​ក្រនៅ​ចុង​ឆ្នាំ​ ២០២១ ។​ សមា​គមនឹង​បំ​ប៉ន​ចំ​ណេះ​ដឹង​ដល់​កម្មា​ភិបាល​ សមាជិក​អំ​ពី​គោល​ការណ៍​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ក្នុង​ស្ថាន​ភាព​ថ្មី​។​ ទន្ទឹម​នឹង​នោះ​ ចលនា​សមាជិក​បន្ត​ការ​ចូល​រួម​ជា​មួយ​នឹង​ភូមិ​ភាគ​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ជន​បទ​ថ្មី​ ដើម្បី​ជំរុញ​ឃុំ​គឹម​ហ្វា​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ កម្រិត​ខ្ពស់​នៅ​ពេល​ខាង​មុខ​"៕​

                              សឺន​ម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ