យ្វៀងហាយ ជាស្រុកមាត់សមុទ្ររបស់ខេត្តត្រាវិញ មានគ្រួសារជនរួមជាតិខ្មែរ ប្រមាណ ៤០,៦៥% ។ ឆ្នាំ ២០២០ ស្រុកបានបែងចែកទុនពីកម្មវិធី ១៣៥ ចំនួនទឹកប្រាក់ ៧,១៣៥ ពាន់លានដុង។ អាស្រ័យប្រភពទុននេះ ទើបហេដ្ឋារចនាសម្ព័ន្ធ ទម្រង់មុខរបររកស៊ីរបស់ជនរួមជាតិខ្មែរ បានឧបត្ថម្ភដេីម្បីអភិវឌ្ឍ ទើបតំបន់ជនរួមជាតិខ្មែរនៅស្រុកយ្វៀងហាយផ្លាស់ថ្មីដោយឥតឈប់ឈរ។
ដងផ្លូវជនបទតំបន់ជនរួមជាតិខ្មែរឃុំង៉ូវឡាក ត្រូវបានកសាងរឹងមាំ។
អនុវត្តគម្រោងឧបត្ថម្ភវិនិយោគហេដ្ឋារចនាសម្ព័ន្ធស្រុកយ្វៀងហាយបានបែងចែកទុន ៥,៣៨ ពាន់លានដុង អនុវត្តចំនួន ៩ សំណង់នៅតាមឃុំ ដូច៖ ឃុំង៉ូវឡាក ដូងចូវនិងដូងស្វឹង ដោយមានប្រវែងសំណង់សរុប ៣.២៣១ ម៉ែត្រ។ ខណៈពេលអនុវត្តសំណង់ ភូមិភាគត្រូវបានប្រជាជនយល់ស្របនិងគាំទ្របរិច្ចាគដី ដំណាំរួមផ្សំឈើហូបផ្លែ កន្លែងដែលមានសំណង់ឆ្លងកាត់។ បងស្រីសើុងធីសុផាត់ នៅភូមិស្លាប៉ាង ឃុំដូងចូវ ឱ្យដឹង ៖ “កន្លែងខ្ញុំរស់នៅ គឺជាតំបន់ដាច់ស្រយាល ផ្លូវធ្វើដំណើរទៅមកលំបាក។ អាស្រ័យហេតុនោះ នៅពេលភូមិភាគរៀបចំប្រជុំប្រជាជនសុំយោបល់កសាងផ្លូវគមនាគមន៍ និងប្រកាសថាពេលណាប្រជាជនយល់ស្របបរិច្ចាគដី នោះទើបអាចដំណើរការកសាងបាន។ ឮដូច្នោះ គ្រួសារខ្ញុំក៏បរិច្ចាគមួយចំណែកដី ទទឹងប្រហែល ១,៤ ម៉ែត្រ និងប្រវែងជាង ១០០ ម៉ែត្រ ដើម្បីរដ្ឋធ្វើផ្លូវ”។
ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅឃុំង៉ូវឡាក ស្រុកយ្វៀងហាយ
អនុវត្តគម្រោងឧបត្ថម្ភភូមិ អនុសង្កាត់លំបាកខ្លាំង ស្រុកក៏បានបែងចែកទុន ២០០ លានដុង ដើម្បីកសាងអាគារវប្បធម៌នៅអនុសង្កាត់ ១ ទីប្រជុំជនឡុងថាញ់។ មកទល់ពេលនេះ សំណង់បានសម្រេចជាស្ថាពរនិងដាក់ឱ្យប្រើប្រាស់។ ក្រៅពីនេះ ស្រុកថែមទាំងបែងចែកប្រភពទុនអនុវត្ត "គម្រោងអភិវឌ្ឍផលិតកម្ម" "គម្រោងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ" ជាមួយប្រភពទុន ១,២២៥ ពាន់លានដុង ដើម្បីឧបត្ថម្ភជនរួមជាតិខ្មែរ ៩០ គ្រួសារចិញ្ចឹមគោបន្តពូជ ដោយមានចំនួនគោជាង ១២០ ក្បាល។
លោកសើុងកុសល ប្រធានគណៈជនជាតិស្រុកយ្វៀងហាយ ឱ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លង ការអនុវត្តនូវកម្មវិធីគោលនយោបាយ និងគម្រោងឧបត្ថម្ភវិនិយោគរបស់រដ្ឋាភិបាលសម្រាប់តំបន់ជនរួមជាតិខ្មែរបានស៊ីជម្រៅក្នុងជីវភាព សំណង់ជាច្រើនត្រូវបានផ្សព្វផ្សាយអនុវត្ត រួមចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតាមឃុំ ភូមិលំបាកខ្លាំង។ ផ្តើមពីនោះ មុខមាត់ជនបទតំបន់ជនរួមជាតិខ្មែរ មានការវិវឌ្ឍយ៉ាងសកម្ម អត្រាគ្រួសារក្រីក្រជាសន្សឹមៗត្រូវបានកាត់បន្ថយ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមមានភាពលំនឹង"៕
សឺនម៉ាល័យ-លីសៀ