19/07/2021 - 14:53

ជំងឺ​វិបត្តិ​ប្រ​ព័ន្ធ​ vestibular តើគ្រោះ​ថ្នាក់​ដូច​ម្ដេច?

- ជំងឺ​វិបត្តិ​ប្រ​ព័ន្ធ​ vestibular មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ប៉ុន្តែ​បើ​មិន​បាន​ព្យា​បាល​ទាន់​ពេល​ទេ វានឹង​បង្ក​ទៅ​ជា​ជំងឺ​ផ្សេង​ៗ​ជាច្រើន​ទៀត​។​

 រូប​ថត​ជាឧទា​ហរណ៍​។​

- វិបត្តិ​ប្រ​ព័ន្ធ​ vestibular គឺ​ជា​ស្ថាន​ភាព​រាង​កាយ​បាត់​តុល្យ​ភាព​ ធេង​ធោង វិល​មុខ​ ក្អួត​ចង្អោរ​ ហឹង​ត្រចៀក​ ស្វាង​ភ្នែក​។​ ជា​ធម្ម​តា​ ត្រូវ​បាន​ហៅ​ថា​ ជាអា​ការ​រោគ​ច្រើន​ជាង​ហៅ​ថា​ជំងឺ​។​

 មាន​រោគ​សញ្ញា​ ២ ប្រ​ភេទ​ វិបត្តិ​ប្រ​ព័ន្ធ ​vestibular ខាង​ក្រៅ​ បណ្តាល​មក​ពី​ការ​រង​របួស​ក្នុង​ត្រ​ចៀក​ សរ​សៃ​ប្រ​សាទ​នៃ​ប្រ​ព័ន្ធ​ vestibular ឬ​ក៏​មាន​អា​ការៈ​ស្ទះ​សរ​សៃ​ឈាម​ខាង​ក្រោយ​កញ្ចឹងក។​ ពេល​នោះ​ អ្នក​ជំងឺ​ ច្រើន​តែ​វិល​មុខ​ពេល​ផ្លាស់​ប្តូរ​ឥរិយា​បទ​ ប៉ុន្តែ​ នៅ​មាន​ស្មារតី​រឹង​ប៉ឹង​ពេល​ធ្វើ​ដំ​ណើរ​។​

ចំ​ពោះ​ការ​វិបត្តិ​ប្រ​ព័ន្ធ​ vestibular កណ្តាល​ បណ្តាល​មក​ពី​មូល​ហេតុ​សរ​សៃ​ប្រ​ព័ន្ធ​ vestibular សរ​សៃ​ទាក់​ទង​នឹង​សរ​សៃ​ប្រ​ព័ន្ធ​ vestibular ខួរ​ក្បាល​និង​លលា​ដ៍​ក្បាល​រង​របួស​។​ ធ្វើ​អ្នក​ជំងឺ​ង​ងឹត​មុខ​ ធេងធោង ឬ​ក៏​វិល​មុខ​ ពេល​ផ្លាស់​ប្តូរ​ឥរិយា​បទ​។​ល។​

មក​ទល់​នឹង​បច្ចុ​ប្បន្ន​ ពុំ​ទាន់​រក​ឃើញ​ជាក់​ច្បាស់​ពីមូល​ហេតុ​វិបត្តិ​ប្រ​ព័ន្ធ​ vestibular នៅ​ឡើយ​ ប៉ុន្តែ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​ មក​ពី​ឆ្លង​បាក់​តេរី និង​វីរ៉ូស​នៅ​ត្រចៀក​ វិបត្តិ​របត់​ឈាម​ជះ​ឥទ្ធិ​ពល​ដល់​ខួរ​ក្បាល​ ឬ​ត្រ​ចៀក​របួស​ត្រង់​ក្បាល​ គឺ​ជា​ភ្នាក់​ងារ​បង្ក​ឡើង​រោគ​សញ្ញា​នេះ​។​

ក្រៅ​ពីនោះ​ កត្តា​ទាំង​នេះ​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​បង្កើន​ហានិ​ភ័យ​កើត​ជំងឺ​ដូច​ជា​អា​យុ​ច្រើន​ អ្នក​មាន​ប្រ​វត្តិ​វិល​មុខ​។​ល។​

គោល​សំ​ខាន់​វិបត្តិ​ប្រ​ព័ន្ធ​ vestibular មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ប៉ុន្តែ​បើ​មិន​បាន​ព្យា​បាល​ទាន់​ពេល​ វា​នឹង​បង្ក​ទៅ​ជា​ជំងឺ​ផ្សេង​ៗ​ ជាច្រើន​ទៀត​។​

សញ្ញា​នៃ​វិបត្តិ​ប្រ​ព័ន្ធ​ vestibular មាន​ដូច​៖ វិល​មុខ​ ភាគ​ច្រើន​អា​ការ​នេះ​បន្ទាប់​ពីបាន​សម្រាក​គ្រប់​គ្រាន់​ក៏​បាត់​ទៅ​វិញ​។​ ដេក​មិន​លក់​ បាត់​ការ​ចង​ចាំ​ សន្លប់​ អា​ស្រ័យ​ឈាម​លំ​ហូរ​ឡើង​ខួរ​ក្បាល​ចុះ​ខ្សោយ​ វិបត្តិ​មុខ​ងារ​ បេះ​ដូង​ សម្ពាធ​ឈាម​ចុះ​ទាប​ បាត់​តុល្យ​ភាព​ ទើប​ពិបាក​ធ្វើ​ដំណើរ​ទៅ​មក​។​ល។​

ថ្វី​បើ​ដូច្នោះ​ ដើម្បី​កំ​ណត់​ជាក់​ច្បាស់​ជំងឺ​ មិត្ត​គួរ​តែទៅ​ពិនិត្យ​សុខ​ភាព​នៅ​មូល​ដ្ឋាន​សុខា​ភិបាល​ឯក​ទេស​ ដើម្បី​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិ​ច្ឆ័យ​និង​ព្យា​បាល​ទាន់​ពេល​៕​

                 យោង​៖កាសែត​គមនាគ​មន៍​-មុនី

ចែករំលែកអត្ថបទ