19/07/2021 - 14:53

បង្ការ​ជំងឺ​ពុក​ឆ្អឹង​

បច្ចុប្បន្ន​ ជំងឺ​ពុក​ឆ្អឹង​តែង​កើត​ឡើង​ច្រើន​ ទាំង​បុរស​និង​ស្រ្តី។​ ក្នុង​នោះ​ អត្រា​កើត​ជំងឺ​ចំ​ពោះ​ស្រ្តី​ខ្ពស់​ជាង​។​ ជំងឺ​ប្រា​កដ​ឡើង​ចាប់់​ពីអា​យុ​ ៥០ឡើង​ទៅ​។​

វេជ្ជ​បណ្ឌិត​ ញ៉ាង​ង៉ុក​ហឹង​  ពិនិត្យ​ជំងឺ​ដល់​អ្នក​ជំងឺ​ពុក​ឆ្អឹង​។​

តាម​វេជ្ជ​បណ្ឌិត​ ញ៉ាង​ង៉ុក​ហឹង​ ផ្នែក​ជំងឺ​គ្រឿង​ក្នុង​សាច់​ដុំ​ឆ្អឹង​សន្លាក់​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ ពុក​ឆ្អឹង​ គឺ​ជា​ស្ថាន​ភាព​វិបត្តិ​នៃ​ការ​ប្រែ​ប្រួល​របស់​ឆ្អឹង​ ធ្វើ​ឱ្យ​ឆ្អឹង​ចុះ​ខ្សោយ​ភាព​កំ​ហាប់ ងាយ​ប្រ​ឈម​នឹង​ហានិ​ភ័យ​នៃ​ការ​បាក់​ឆ្អឹង​។​ ជំងឺ​នេះ​កើត​ឡើង​ដោយ​ស្ងាត់​ៗ​ គ្មាន​រោគ​សញ្ញា​ប្រា​កដ​។​ នៅ​ពេល​មាន​រោគ​សញ្ញា​ ច្រើន​តែ​ឆ្អឹង​ថយ​ចុះ​ដល់​ទៅ​ ៣០%​។​ ថ្វី​ដ្បិត​ជំងឺ​ពុក​ឆ្អឹង​មិន​បង្ហាញ​រោគ​សញ្ញា​មែន​ ប៉ុន្តែ​ពេល​មាន​អា​ការៈ​ឈឺ​ត្រង់​សន្លាក់​ឆ្អឹង​ ដូច​ជា​ៈ ឆ្អឹង​ខ្នង​ ចង្កេះ​ ត្រគៀក ក្បាល​ជង្គង់​ ហើយ​មាន​អា​ការៈ​ឈឺ​ចុក​ចាប់​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ បើ​មាន​ការ​ឈឺ​ខ្លាំង​ និង​អូស​បន្លាយ​ គឺ​អ្នក​ជំងឺ​គួរ​តែ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ទទួល​បាន​ការ​ផ្ដល់​ពិគ្រោះ​ ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​។​

វេជ្ជ​បណ្ឌិត​ ញ៉ាង​ង៉ុក​ហឹង​ ឱ្យ​ដឹង​បន្ថែម​ ជំងឺ​សាច់ដុំ​ឆ្អឹង​សន្លាក់ សព្វ​ថ្ងៃ​នេះ​មាន​អត្រា​ខ្ពស់​។​ រៀង​រាល់​ថ្ងៃ​ មន្ទីរ​ពិនិត្យ​ព្យា​បាល​ផ្នែក​សាច់​ដុំ​ឆ្អឹង​សន្លាក់ ទទួល​អ្នក​ជំងឺ​មក​ពិនិត្យ​ ពិគ្រោះ​ និង​ព្យា​បាល​មាន​ចំ​នួន​ច្រើន​។​ ដើម្បី​ជួយ​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ឆាប់​រហ័ស​ និង​ច្បាស់​លាស់​ មន្ទីរ​ពេទ្យ​បាន​បំ​ពាក់​គ្រឿង​ម៉ាស៊ីន​ទំ​នើប​ៗ​ ដូច​ជា​ ម៉ា​ស៊ីន​ថយ​ឆ្លុះ​កាំ​រស្មី​ X  ម៉ា​ស៊ីន​ឆ្លុះ​អេកូ ម៉ា​ស៊ី​ន​ថត​ CT  ម៉ាស៊ីន​ថត​ MRI ជា​ដើម​។​ ពិ​សេស​ មន្ទីរ​ពេទ្យ​បាន​បំ​ពាក់​ម៉ាស៊ីន​វាស់​កំ​ហាប់ឆ្អឹង​ ដោយ​វិធី​សាស្រ្ត​ស្រូប​កាំ​រស្មី​ X  ថាម​ពល​ចំ​នួន​ពីរ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ស្កេន​រក​ជំងឺ​បាន​ឆាប់​រហ័ស​។​ នេះ​ជា​វិធី​សាស្រ្ត​ទំ​នើប​ មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ពុក​ឆ្អឹង​ កំ​ពុង​បាន​អនុវត្ត​នៅ​វៀត​ណាម​។​

ដើម្បី​បង្ការ​ជំងឺ​ពុក​ឆ្អឹង​ វេជ្ជ​បណ្ឌិត​ង៉ុក​ហឹង​ ក្រើន​រំលឹក​អ្នក​ជំងឺ​គប្បី​ទទួល​ទាន​អា​ហារ​មាន​ជាតិ​បំ​ប៉ន​សម​ស្រប​ សម្បូរ​ដោយ​សារ​ធាតុ​រ៉ែ​ សំ​ខាន់​ត្រូវ​បន្ថែម​សារ​ធាតុ​កាល់​ស្យ៉ូម​ឱ្យ​បាន​គ្រប់​គ្រាន់​ តាម​រយៈ​ម្ហូប​អា​ហារ ឬ​ពិសា​ទឹក​ដោះ​ និង​បំ​ពេញ​ឱ្យ​គ្រាប់​បរិមាណ​វី​តា​មីន ​D។​ ហាត់​ប្រាណ​ឱ្យ​ទៀង​ទាត់​ សម​ស្រប​ជាមួយ​នឹង​ស្ថាន​ភាព​សុខ​ភាព​ ដើម្បី​បង្កើន​ភាព​រឹង​មាំសម្រាប់​ឆ្អឹង​។​ មិន​ជក់​បារី​  ពីព្រោះ​ការ​ជក់​បារី​នឹង​ធ្វើ​ឱ្យ​កើន​ដល់​ទៅ​ ១០ ដងហានិ​ភ័យ​នៃ​ការ​ពុក​ឆ្អឹង​ និង​កើន​ ២ ដងហានិ​ភ័យ​នៃ​ការ​បាក់​ឆ្អឹង​។​ កាត់​បន្ថយ​ប្រើ​ប្រាស់​សារ​ធាតុ​រំញោច​ ដូច​ជា​ តែ​កាហ្វេ​ ស្រា​បៀ​ជា​ដើម​ ជៀស​វាង​ស្ថាន​ភាព​លើស​ទម្ងន់​និង​ខ្វះ​ទម្ងន់​។​ ជា​ពិសេស​ អ្នក​ជំងឺ​ពុក​ឆ្អឹង​ គប្បី​អនុ​វត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ដំណាក់​កាល​នៃ​ការ​ព្យា​បាល​ និង​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​៕​

                               លីធាន​-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ