កងវរសេនាធំទ័ពថ្មើរជើង លេខ៨៩៧ បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង បានម្ចាស់ការកសាងផែនការ ដាក់ចេញនូវគោលការណ៍ វិធានការសមស្រប សំដៅសម្រេចនិងលើកកម្ពស់គុណភាពការងារហ្វឹកហាត់យោធិនថ្មី។
ណែនាំយោធិនថ្មីរបៀបរៀបរយនៃសណ្ដាប់ធ្នាប់បត់មុងភួយ។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ង្វៀងវ៉ាន់រ៉ាង ស្នងការនយោបាយនៃកងវរសេនាធំទ័ពថ្មើរជើងលេខ ៨៩៧ ពេលទទួលយោធិនថ្មី កងវរសេនាធំបានផ្សព្វផ្សាយ ជ្រួតជ្រាបនូវតួនាទី បទប្បញ្ញត្តិរបស់អង្គភាព គួបផ្សំនឹងការអប់រំពីប្រវេណី ព្រមទាំងរបាយការណ៍ពីលទ្ធផលហ្វឹកហាត់យោធិនពីឆ្នាំមុន ដើម្បីបង្កើតកិត្តិយស មោទនភាព និងការទទួលខុសត្រូវដល់កងទ័ព។ ទន្ទឹមនឹងនោះ កម្មាភិបាលកងអនុសេនាធំ កងអនុសេនាតូច បានជួបនិងក្ដាប់ពីបំណងប្រាថ្នា ស្ថានភាពគ្រួសារ ទំនាក់ទំនងសង្គមរបស់យោធិននិងមិត្តរួមកង ដើម្បីមានវិធានការគ្រប់គ្រងនិងអប់រំសតិអារម្មណ៍ក្នុងអង្គភាព។ អង្គភាពបង្កើតក្របខ័ណ្ឌហ្វឹកហាត់និងបំពេញបន្ថែមកម្មាភិបាលដែលមានបទពិសោធន៍ច្រើនក្នុងការហ្វឹកហាត់និងគ្រប់គ្រងយោធិនថ្មី។
យោធិនថ្មីហ្វឹកហាត់បទបញ្ជាកងជួរ។
ខ្លឹមសារនៃការហ្វឹកហាត់ ផ្តោតសំខាន់ទៅលើការបង្កើនសមត្ថភាពរៀបចំគ្រប់គ្រង បញ្ជាការ វិធីសាស្រ្តហ្វឹកហាត់ សំខាន់គឺកាយវិការគំរូនិងវិធីសាស្ត្រព្យាយាមហ្វឹកហាត់ រៀបចំហាត់ឡើងវិញ ធានាសុក្រឹត សមស្របនឹងយោធិនថ្មី។ យោធិន ឌោញ៉ឹកឡិញ ក្រុមលេខ ៥ កងអនុសេនាតូចលេខ ២ កងអនុសេនាធំលេខ ២៤៧ នៃកងវរសេនាតូចភូឡើយ ឱ្យដឹង៖ “ក្នុងវគ្គហ្វឹកហាត់ ខ្ញុំបានសិក្សាតាំងពីការអប់រំទ្រឹស្ដីនយោបាយយោធា ភ័ស្ដុភារនិងបច្ចេកទេស។ មេបញ្ជាការតាំងពីក្រុមដល់កងអនុសេនាធំ តែងច្បាមទីលានហ្វឹកហាត់ដើម្បីកែតម្រូវនូវកាយវិការដល់យោធិន ធានាថាយោធិនគ្រប់រូបនឹងក្តាប់បានខ្លឹមសារនៃការហ្វឹកហាត់។
អនុសេនីយ៍ឯក ដាវវុាំងភុក ប្រធានកងអនុសេនាធំ ២៤៧ កងវរសេនាតូចភូឡើយ ឱ្យដឹង៖ “ យើងខ្ញុំតែងធ្វើបច្ចុប្បន្នភាពខ្លឹមសារថ្មីៗ ខ្លឹមសារផ្លាស់ប្តូរកម្មវិធីហ្វឹកហាត់ដល់យោធិនថ្មី អាស្រ័យក្រសួងការពារជាតិផ្សព្វផ្សាយ អនុវត្តតាមរបៀបវិទ្យាសាស្រ្ត ពីទាបដល់ខ្ពស់ ពីងាយដល់ពិបាក ពីសាមញ្ញដល់ស្មុគស្មាញ។ ក្រោយរយៈពេលហ្វឹកហាត់ ៣ ខែ ឃើញថាយោធិនថ្មីទទួលបានចំណេះដឹងជាមូលដ្ឋានយ៉ាងពេញលេញតាំងពីទ្រឹស្ដីនយោបាយយោធា ភ័ស្ដុភារ បច្ចេកទេស និងប្រើប្រាស់គ្រឿងអាវុធគ្រប់ប្រភេទដែលបានបំពាក់ក្នុងក្របខ័ណ្ឌ យ៉ាងស្ទាត់ជំនាញ។ លទ្ធផលនៃការត្រួតពិនិត្យគ្រប់ខ្លឹមសារ គឺយោធិនថ្មីសម្រេចតាមសំណូមពរទាំង ១០០% ក្នុងនោះសម្រេចលទ្ធផលពីគ្រាន់បើដល់ពូកែ ៧៨,៦៨%” ៕
លីធាន-ទីទុយ