នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទើបចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៨៦១/QĐ-TTg ចុះថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ ស្តីពីការផ្តល់សច្ចានុមតិបញ្ជីឈ្មោះឃុំតំបន់ III តំបន់ II តំបន់ I ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ -២០២៥។
អាស្រ័យសម្រេចបទដ្ឋានជនបទថ្មី ទើបឃុំឌិញហ្វា ស្រុកហ្គវ៉ាវ ខេត្តគៀងយ៉ាង ពីតំបន់ III ក្លាយជាតំបន់ I ។
ឆ្លងតាមរយៈនោះ ទូទាំងប្រទេសមានឃុំចំនួន ៣.៤៣៤ ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំលើភូមិសាស្រ្តខេត្ត ក្រុងចំនួន ៥១ ចំណុះមជ្ឈិម រួមមាន៖ ឃុំតំបន់ I ចំនួន ១.៦៧៣, ឃុំតំបន់ II ចំនួន ២១០, និងឃុំតំបន់ III ចំនួន ១.៥៥១ ។ ឃុំដែលនៅតំបន់ III និងតំបន់ II បានផ្តល់សច្ចានុមតិលើសេចក្តីសម្រេចនេះ បើបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី នឹងត្រូវបានកំណត់ថាជាឃុំតំបន់ I និងឈប់ទទួលនូវគោលនយោបាយអនុវត្តចំពោះឃុំតំបន់ III និងតំបន់ II ចាប់ពីថ្ងៃចុះសេចក្ដីសម្រេចរបស់ថ្នាក់មានសមត្ថកិច្ច ទទួលស្គាល់ឃុំសម្រេចបទដ្ឋានជនបទថ្មីមានសុពលភាព។
តាមរយៈសេចក្តីសម្រេចលេខ ៨៦១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវាលរាបទន្លេគឺវឡុង មានឃុំតំបន់ I ចំនួន ១៥៩ ឃុំតំបន់ II ចំនួន ៤ និងឃុំតំបន់ III ចំនួន ៤៣ នៅលើភូមិសាស្រ្តខេត្ត ក្រុងមួយចំនួន ដូចជា៖ ត្រាវិញ វិញឡុង អាងយ៉ាង កឹងធើ ហូវយ៉ាង សុកត្រាំង បាកលីវ និងកាម៉ាវ៕
យ័ញភុក-វិមាន