22/06/2021 - 09:04

ចូរប្រ​យ័ត្ន​ការ​ហៅ​ទូរ​ស័ព្ទ​ក្លែង​បន្លំ​ជា​ក្រុម​ហ៊ុន​អគ្គិ​សនី​ដើម្បី​បោក​ប្រាស់

សម្ព័ន្ធ​ក្រុម​ហ៊ុន​អគ្គិ​សនី​វៀត​ណា​ម (EVN) បាន​ឱ្យ​ដឹង​ ចាប់​ពី​ដើម​ខែ​ឧសភា​ដល់​ដើម​ខែ​មិថុនា​ ឆ្នាំ​ ២០២១ ទទួល​បាន​ការ​ប្រតិ​កម្ម​ពី​អតិថិ​ជន​រាប់​រយ​ករណី តាម​រយៈ​សេវា​បម្រើ​អតិ​ថិ​ជន​ គឺមាន​លេខ​ទូរ​ស័ព្ទ​ចម្លែក​ៗ​ហៅ​ចូល​តាង​ខ្លួន​ជា “បុគ្គ​លិក​អគ្គិ​សនី​” “បណ្តាញ​ផ្នែក​អគ្គិ​សនី​” “អគ្គិ​សនី​វៀត​ណាម” ដើម្បី​សំ​ណូម​ពរ​អតិថិ​ជន​បង់​ថ្លៃ​អគ្គិ​សនី​ ថែម​ទាំង​គំ​រាម​ថា​កាត់​ផ្តាច់​អគ្គិ​សនី​បើ​មិន​បង់​ថ្លៃ​។​ ពេល​ដឹង​ថា​អតិថិ​ជន​បាន​ទូទាត់​ថ្លៃ​អគ្គិ​សនី​ហើយ​ មុខ​សញ្ញា​ក៏​ផ្តាច់​ការ​ទាក់​ទង​ភ្លាម​។​

 

ជាក់​ស្តែង​ អតិថិ​ជន​ទទួល​បាន​ខ្សែ​ទូរ​ស័ព្ទ​ហៅ​ចូល​លេខ​ចម្លែក​ ជួន​កាល​លេខ​ក្បាល​មិន​មែន​នៅ​វៀត​ណា​ម ហៅ​ចូល​ដោយ​និយាយ​ថា​” មិត្ត​កំ​ពុង​ប្រើ​ប្រាស់​អគ្គិ​សនី​ច្រើន​ខុស​ពី​ធម្ម​តា​ យើង​ខ្ញុំ​នឹង​ផ្តាច់​អគ្គិ​សនី​នៅ​ពេល​ខាង​មុខ​ សូម​ចុច​លេខ​ ៩ ជួប​ជា​មួយ​បុគ្គ​លិក​អគ្គិ​សនី​ដើម្បី​ទទួល​បាន​ការ​ពិគ្រោះ​យោ​បល់”។​ បន្ទាប់​ពី​ចុច​លេខ​ ៩ ស្តាប់​សំ​ឡេង​ដូច​ជា​បុគ្គ​លិក​បណ្តាញ សំ​ណូម​ពរ​ផ្តល់​ឈ្មោះ​និង​អា​សយ​ដ្ឋាន​ដើម្បី​ត្រួត​ពិនិត្យ​។​ បន្ទាប់​មក​ ជន​នេះ​បាន​បន្ត​ការ​ជូន​ដំ​ណឹង​អតិថិ​ជន​នៅ​ជំ​ពាក់​ប្រាក់​អគ្គិ​សនី​ ថែម​ទាំង​គំ​រាម​ថា​នឹង​កសាង​សំ​ណុំ​បែប​បទ​ផ្ញើ​ទៅ​នគរ​បាល​ ហើយ​សំ​ណូម​ពរ​ឱ្យ​វេរ​ប្រាក់​ចូល​លេខ​គណនី​ចម្លែក​ជា​បន្ទាន់​។​

ចំ​ពោះ​ស្ថាន​ភាព​ការ​ហៅ​ទូរ​ស័ព្ទ​ក្លែង​បន្លំ​ជា​បុគ្គ​លិក​ ផ្នែក​អគ្គិ​សនី​កើត​មាន​ឡើង​ទូទាំង​ប្រ​ទេស​ សម័្ពន្ធ​ក្រុម​ហ៊ុន​អគ្គិ​សនី​វៀត​ណាម និង​អគ្គ​ក្រុម​ហ៊ុន​អគ្គិ​សនី​ បន្ត​ការ​រំលឹក​ដល់​អតិថិ​ជន​ប្រើ​ប្រាស់​អគ្គិ​សនី​ គប្បី​លើក​កម្ពស់​ការ​ប្រុង​ប្រ​យ័ត្ន​។​

បើ​សិន​ទទួល​បាន​ការ​ហៅ​ចូល​ក្លែង​បន្លំ​ជា​បុគ្គ​លិក​ “អគ្គិ​សនី​” ឬ​តាង​នាម​ជា “ក្រុម​ហ៊ុន​អគ្គិ​សនី​” ប៉ុន្តែ​មិន​បាន​ប្រាប់​ច្បាស់​ឈ្មោះ​និង​ភូមិ​សាស្រ្ត​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​ ឬ​ព័ត៌​មាន​មិន​ច្បាស់​លាស់​ទេ​ អតិថិ​ជន​មិន​គួរ​ផ្តល់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​។​ ទន្ទឹម​នឹង​នោះ​ អតិថិ​ជន​គប្បី​ជូន​ដំ​ណឹង​ជា​បន្ទាន់​ដល់​ផ្នែក​អគ្គិ​សនី​តាម​រយៈ​សេវា​បម្រើ​អតិថិ​ជន​ ដើម្បី​មាន​វិធាន​ការ​ចាត់​ការ​បាន​ទាន់​ពេល​។​

ពិសេស​ រាល់​ករណី ផ្នែក​អគ្គិ​សនី​ផ្តល់​អនុសាសន៍​ អតិថិ​ជន​មិន​គួរ​ផ្តល់​ព័ត៌​មាន​លេខ​គណនី​ លេខ​សម្ងាត់​របស់​ខ្លួន​ ដាច់​ខាត​កុំ​ទូទាត់​ថ្លៃ​អគ្គិសនី​ដល់​ជន​ចម្លែក​ ឬ​សំ​ណូម​ពរ​ឱ្យ​វេរប្រាក់​ចូល​គណនី​ឯក​ជន​ ដើម្បី​ចៀស​វាង​ការ​បោក​ប្រាស់ កិប​កេង​ទ្រព្យ​សម្បត្តិ​៕​

                              យោង៖nhandan.vn-មុនី​

ចែករំលែកអត្ថបទ