14/06/2021 - 15:49

វត្ត​មង្គល​បូរី​

វត្ត​មង្គល​បូរី​ (ទ្រ​នំ​សេក) នៅ​ភូមិ​ដាយ-ថ ឃុំ​ឡង​មី ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង​ តែង​មាន​ភ្ញៀវ​ ទេស​ចរ​ និង​ពុទ្ធ​បរិស័ទ​ជាច្រើន​មក​ទស្សនា​និង​គោ​រព​បូជា​ ដ្បិត​អា​រាម​នេះ​មាន​បរិយា​កាស​ស្ងប់​ស្ងាត់​ ដើម្បី​បាន​ស្ងប់​អា​រម្មណ៍ និង​ស្ដារ​ថាម​ពល​ឡើង​វិញ​។​

ព្រះ​វិហារ​វត្ត​មង្គល​បូរី​ (ទ្រ​នំ​សេក)។​

ចម្ងាយ​ពី​ផ្លូវ​កៅ​ស៊ូ​តែ​ពីរ​បី​រយ​ម៉ែ​ត្រ ប៉ុន្តែ​ផ្លូវ​បេ​តុង​ចូល​ខ្លោង​ទ្វារ​តូច​វត្ត​ទ្រ​នំ​សេក មាន​ភាព​ទាក់​ទាញ​ដ៏​ចម្លែក​ដោយ​សារ​មាន​សោ​ភណ​ភាព​ដ៏​ស្រស់​ស្អាត​នៃ​តំ​បន់​ជន​បទ​ណា​មបូ​។​ នោះ​គឺ​ដង​ផ្លូវ​បត់​បែន​ក្រោម​ម្លប់​ដើម​ឈើ​ធំ​ៗ​ ចម្ការ​ឈើ​ហូប​ផ្លែ​និង​វាល​ស្រែ​ ស្រូវ​ទុំ​ក្រ​អូប​សាយ។​ មក​កាន់​វត្ត​ទ្រ​នំ​សេក   ភ្ញៀវ​ទេស​ចរ​កាន់​តែ​មាន​ភាព​ចម្លែក​ថែម​ទៀត​ ដ្បិត​ជុំ​វិញ​ព្រះ​វិហារ​ត្រូវ​បាន​សង់​ខឿន​កម្ពស់​ ២,៥​ម៉ែ​ត្រ ទទឹង ៦ ម៉ែត្រ បណ្តោយ​ ១០០ ម៉ែ​ត្រ សម្រាប់​ការ​ពារ​សំ​ណង់​ស្ថា​បត្យ​កម្ម​មាន​ក្បូរ​ក្បាច់​រចនា​បុរាណ។​ ជា​ពិ​សេស​ ក្នុង​មណ្ឌល​វត្ត​មាន​ដើម​ឈើ​ធំ​ៗ​ជា​ច្រើន​។​ ក្នុង​នោះ​ ដើម​គគីរ​មាន​អា​យុ​កាល​ជាង​ ៧០០ ឆ្នាំ​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​រុក្ខ​ជាតិ​កេរ​ដំ​ណែល​កាល​ពី​ឆ្នាំ​ ២០១៦ ។​ ដើម​គគីរ​មាន​កម្ពស់​ជាង​ ៥៥ ម៉ែ​ត្រ ទំ​ហំ​ ៣ឱប​មនុស្ស​ពេញ​វ័យ​។​ ដើម​គគីរ​ដុះ​ឡើង​ត្រង់​ បែក​មែកសាខា​គ្រប់​ទិស​ទាំង​ ៤ ចោល​ម្លប់​ត្រ​ជាក់​រាប់​រយ​ម៉ែត្រ​កា​រ៉េ​។​ ក្នុង​សម័យ​សង្រ្គាម​ប្រ​ឆាំង​បា​រាំង​ អា​មេរិក​ វត្ត​ទ្រ​នំ​សេក គឺ​ជា​កន្លែង​លាក់​បំ​ពួន ទំ​នុក​ប​ម្រុង​បដិវត្តន៍ និង​ជា​កន្លែង​ជ្រក​កោន​របស់​ប្រ​ជា​ជន​រាប់​រយ​គ្រួ​សារ​ដើម្បី​ជៀស​គ្រាប់​បែក​ គ្រាប់​កាំ​ភ្លើង​របស់​ខ្មាំង​។​ ហេតុ​នោះ​ ដើម​គគីរ​ក៏​មាន​ស្លាក​ស្នាម ជាច្រើន​ដោយ​សារ​គ្រាប់​បែក​ គ្រាប់​កាំ​ភ្លើង​។​

ដើមគគីរកេរដំណែល។

 វត្ត​ទ្រ​នំ​សេក ត្រូវ​បាន​កសាង​លើ​ផ្ទៃ​ដី​ប្រ​មាណ ២៤.០០០ ម២។​ នេះ​ជា​វត្ត​មួយ​ក្នុង​ចំ​ណោម​វត្ត​ខ្មែរ​ចំ​នួន​ ២ ដែល​បុរាណ​និង​ធំ​បំ​ផុត​នៅ​ស្រុក​តាម​ប៊ិញ។​ វត្ត​ទ្រ​នំ​សេក ត្រូវ​បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​វប្បធម៌​ថ្នាក់​ខេត្ត​ឆ្នាំ​ ២០០៣ ។​ ក្រៅ​ពី​ខ្លោង​ទ្វារ​តូច​ខាង​ក្រៅ​ប្រ​កប​ដោយ​ក្បូរ​ក្បាច់​រចនា​ល្អ​ប្រ​ណីត​ ខ្លោង​ទ្វារ​ធំ​ចូល​កាន់​វត្ត​បែរ​មុខ​ឆ្ពោះ​ទៅ​មាត់ព្រែក​ប្រ​កប​ដោយ​ភាព​ស្ងប់​ស្ងាត់​។​ មក​លេង​វត្ត​ទ្រ​នំសេក​នា​ឱកាស​បុណ្យ​អក​អំ​បុក​ ភ្ញៀវ​ទេស​ចរ​ថែម​ទាំង​បាន​ទស្សនា​ពិធី​ប្រ​ណាំង​ទូក​-ងយ៉ាង​ជក់​ចិត្ត​នៅ​លើ​ដង​ព្រែក​ខាង​មុខ​ ខ្លោង​ទ្វារ​វត្ត​ទៀត​ផង​។​

តាម​ប្រ​សាសន៍​លោក​ឡេ​ទ្រី​យ៉ុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡង​មី វត្ត​ទ្រនំ​សេក គឺ​ជា​វត្ត​បុរាណ​មួយ​ ម្ល៉ោះ​ហើយ​ព្រះ​វិហារ​វត្ត​ក៏​មាន​លក្ខណៈ​បុរាណ​ដែរ​ ក្នុង​ព្រះ​វិហារ​មាន​ព្រះ​ពុទ្ធ​បដិមា​តូចធំ​ជា​ច្រើន​ ​កសាង​អំ​ពី​ដី​ដុត​ មាន​តម្លៃ​ផ្នែក​ខាង​វប្បធម៌​ប្រ​វត្តិ​សាស្រ្ត​ដ៏​យូរ​លង់​៕​       

                               ហា​ថា​ញ - ថាច់​ធី

ចែករំលែកអត្ថបទ