នៅវៀតណាម ជំងឺដុំពកលើស្បែកគោ ក្របី កើតមានដំបូងក្នុងខែតុលា ឆ្នាំ ២០២០ មកទល់សព្វថ្ងៃជំងឺនេះកើតមានចំនួន ២.៣០០ ឃុំ នៅខេត្ត ក្រុងចំនួន ៣២ បូកសរុបចំនួនគោ ក្របី កើតជំងឺនេះជាង ៦០.០០០ ក្បាល ងាប់និងកម្ទេចចោលជាង ៩.៥០០ ក្បាល។
ទម្រង់ចិញ្ចឹមក្របីរបស់គ្រួសារលោក ង្វៀងវ៉ាន់ភឿក នៅភូមិ៥ ឃុំតឹងឡុកបាក់ ស្រុកថើយប៊ិញ។
យោងតាមអង្គការសុខភាពសត្វពិភពលោក (OIE) ជំងឺដុំពកលើស្បែកគោ ក្របី កើតមានលើពិភពលោកជិត ១០០ ឆ្នាំមកហើយ ជំងឺបានរីករាលដាលជាង ២០ ប្រទេស បង្កផលប៉ះពាល់យ៉ាងធំដល់ផ្នែកសេដ្ឋកិច្ច។
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឱ្យដឹង៖ មកទល់ចុងខែឧសភា ឆ្នាំ ២០២១ ទូទាំងប្រទេសនៅមានសម្បុករោគជាង ១.៤០០ នៅស្រុកចំនួន ២០១ នៃខេត្ត ក្រុងចំនួន ២៧ ដែលមិនទាន់ឆ្លងផុតពី ២១ ថ្ងៃ រួមមានសត្វពាហនៈកើតជំងឺជាង ៤៨.៤០០ ក្បាលងាប់ និងកម្ទេចចោលជាង ៧.០០០ ក្បាល។ ហានិភ័យនៃជំងឺនឹងបន្តឆ្លងរាលដាលខ្ពស់ក្នុងពេលខាងមុខ។ យោងតាមអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ភុងឌឹកតៀង ឱ្យដឹង៖ វិធានការដ៏មានប្រសិទ្ធភាពបំផុតសម្រាប់បង្ការ ប្រឆាំងជំងឺឆ្លង គឺការចាក់វ៉ាក់សាំង។ ក្រសួងបានអនុញ្ញាតឱ្យអាជីវកម្មចំនួន ២ ធ្វើការនាំចូលវ៉ាក់សាំង ៣ ប្រភេទរបស់រោងចក្រផលិតចំនួន ៣ នៅប្រទេសហ្ស័កដានី, តួកគី និងអេស៊ីប បូកសរុប ៤,២ លានដូស។
ចាប់ពីខែធ្នូ ឆ្នាំ ២០២០ មកទល់ឥឡូវ ការចាក់វ៉ាក់សាំងសម្រេចជាង ២ លានដូស នៅខេត្ត ក្រុងចំនួន ៣៣ និងកសិដ្ឋានចិញ្ចឹមសត្វចំនួន ២៨ ក្នុងទូទាំងប្រទេសសម្រេចជាង ៨០% ។ ក្រោយពីចាក់វ៉ាក់សាំង ស្ថានភាពជំងឺឆ្លងរាលដាលលើសត្វពាហនៈនៅភូមិភាគបានថយចុះចាប់ពី ៣០% ដល់ ៦០% មិនមានករណីសត្វពាហនៈឆ្លងជំងឺនេះទៀត។
អនុរដ្ឋមន្រ្តី ភុងឌឹកតៀង ឱ្យដឹង៖ តាមការគ្រោងទុក ជំងឺដុំពកលើស្បែកគោ ក្របី នឹងត្រូវបានដាក់បញ្ជូលក្នុងបញ្ជីឈ្មោះជំងឺលើសត្វពាហនៈដែលបានប្រកាសឆ្លងជំងឺនេះ។
យោងតាមស្ថិតិថ្មីបំផុត សព្វថ្ងៃទូទាំងខេត្តកាម៉ាវ មានគោក្របីប្រហែល ៥០០ ក្បាល ត្រូវបានប្រជាជនចិញ្ចឹមសម្រាប់លក់។ លោកង្វៀងថាញហ្វី ប្រធាននាយកដ្ឋានចិញ្ចឹមសត្វនិងបសុពេទ្យ ឱ្យដឹង៖ ជំងឺដុំពកលើស្បែក អាចកើតតែលើគោ ក្របី មិនឆ្លងលើមនុស្ស។ ជំងឺមានវ៉ាក់សាំងចាក់បង្ការ តម្លៃប្រហែល ៣៨.០០០ ដុង/ដូស/ក្បាល។ សូមផ្ដល់អនុសាសន៍ដល់អ្នកចិញ្ចឹមគោក្របីទាំងអស់ គប្បីអនុវត្តចាក់វ៉ាក់សាំងបង្ការដើម្បីការពារសត្វចិញ្ចឹម។
អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ភុងឌឹកតៀង បានសំណូមពរគ្រប់ភូមិភាគគប្បីកសាងផែនការត្រៀមថវិកាទិញវ៉ាក់សាំងនិងចាក់បង្ការដល់សត្វពាហនៈ ដើម្បីម្ចាស់ការបង្ការប្រឆាំងជំងឺឆ្លងរាលដាល ដាច់ខាតមិនត្រូវដឹកជញ្ជូន ពិឃាតនិងជួញដូរគោ ក្របីដែលមានជំងឺ។ ពេលប្រទះឃើញគោក្របី មានជំងឺ គប្បីរាយការណ៍ជូនស្ថាប័នបសុពេទ្យនៅជិតបំផុត រួមចំណែកការពារនិងអភិវឌ្ឍន៍ផលិតកម្ម៕
ប្រភពៈ baocamau.com.vn ប្រែសម្រួល៖ ថាច់ធី