យោងតាមនគរបាលខេត្តសុកត្រាំង ឆ្នាំ២០២០ ស្ថានភាពសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍លើភូមិសាស្រ្តខេត្ត ជាសារវ័ន្តមានភាពលំនឹងជាសន្សឹមៗ មានរបៀបរៀបរយ។
កងកម្លាំងប៉ូលិសចរាចរណ៍ត្រួតពិនិត្យកម្រិតអង្សាអាល់កុល។
គ្រោះថ្នាក់ចរាចរណ៍នៅសុកត្រាំង កាត់បន្ថយ ៣ ភាគកម្រិត បើប្រៀបនឹងឆ្នាំ ២០១៩ ។ ជាក់ស្តែងចំនួនករណីគ្រោះថ្នាក់កាត់បន្ថយបាន ២៤ ករណី ចំនួនអ្នកស្លាប់កាត់បន្ថយបាន ៦ នាក់ ចំនួនអ្នករងរបួសកាត់បន្ថយបាន ៤២ នាក់។ វរសេនីយ៍ឯក ត្រឹងវ៉ាន់ហ្វា នាយករងនគរបាលខេត្តសុកត្រាំង បញ្ជាក់៖ “សម្រេចបានលទ្ធផល ដូចពោលខាងលើ អាស្រ័យស្មារតីគោរពច្បាប់របស់អ្នកចូលរួមចរាចរណ៍បានលើកកម្ពស់ គ្មាននៅស្ថានភាពបើកបររថយន្តឆាបឆ្វែល ពិសាគ្រឿងស្រវឹង ។ល។ ទន្ទឹមនឹងនោះ កងកម្លាំងប៉ូលិសចរាចរណ៍អនុវត្តល្អការងារក្តោបក្តាប់ វិភាគវាយតម្លៃស្ថានភាពកសាងផែនការស្របនឹងស្ថានភាពជាក់ស្តែង ជំរុញមាំការផ្សព្វផ្សាយ ចលនាមហាជនគោរពច្បាប់ពេលចូលរួមចរាចរណ៍ និងបង្កើនការយាមល្បាត ត្រួតពិនិត្យ វិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់ករណីបំពានសុវត្ថិភាពចរាចរណ៍”។
នគរបាលខេត្តកសាងផែនការយាមល្បាត ត្រួតពិនិត្យ វិនិច្ឆ័យតាមបធានបទ “អ្នកបើកបរលើដងផ្លូវដែលប្រើប្រាស់គ្រឿងញៀន បំពានកម្រិតអង្សាអាល់កុល” បើកយុទ្ធនាការអនុវត្តចាប់ពីថ្ងៃ ១៥ ខែមីនា ឆ្នាំ ២០២១ និងចង្អុលការដល់កងកម្លាំងប៉ូលិសចរាចរណ៍ប្រមូលផ្តុំកម្លាំងមធ្យោបាយ ឧបករណ៍បច្ចេកទេសវិជ្ជាជីវៈ អនុវត្តប្រកបដោយប្រសិទ្ធភាពរាល់ខ្លឹមសារ និងសំណូមពរដាក់ចេញ។ បងត្រឹងថាញប៊ិញ ឱ្យដឹង៖ “ខ្ញុំបើករថយន្តដឹកបន្លែបង្ការទៅលក់នៅខេត្តកាម៉ាវ ម៉្លោះហើយតែងគោរពច្បាប់យ៉ាងម៉ឺងម៉ាត់។ ពេលចូលរួមចរាចរណ៍ ដាច់ខាតខ្ញុំមិនពិសាគ្រឿងស្រវឹង គ្មានគ្រឿងញៀន មិនបំពានល្បឿនកំណត់ ។ល។ ដើម្បីការពារសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន”។
វរសេនីយ៍ឯក ត្រឹងវ៉ាន់ហ្វា ឱ្យដឹង៖ “នៅពេលខាងមុខ កងកម្លាំងប៉ូលិសចរាចរណ៍នឹងសហការជាមួយស្ថាប័នកាសែត វិទ្យុនិងទូរទស្សន៍ ផ្សព្វផ្សាយចលនាអ្នកចូលរួមចរាចរណ៍អនុវត្តម៉ឺងម៉ាត់រាល់សេចក្តីកំណត់ស្តីពីការបង្ការ ប្រឆាំងជំងឺ COVID-១៩ និងអនុវត្តផែនការយាមល្បាត ត្រួតពិនិត្យ វិនិច្ឆ័យបទល្មើសតាមបធានបទ “អ្នកបើកបរលើដងផ្លូវដែលប្រើប្រាស់គ្រឿងញៀន បំពានកម្រិតអង្សាអាល់កុល” ដើម្បីប្រជាជនបានជ្រាបនិងគោរពតាម។ ទន្ទឹមនឹងនោះ ត្រូវតែផ្លាស់ប្តូរវិធានការ យុទ្ធសាស្រ្តល្បាត ត្រួតពិនិត្យ មិនទុកឱ្យអ្នកចូលរួមចរាចរណ៍ គោរពច្បាប់គ្រាន់តែទប់ទល់នឹងកម្លាំងអនុវត្តភារកិច្ច”៕
យ្វីអាញ-មុនី